**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ប្រធានាធិបតីម៉ិកស៊ិក នឹងពិនិត្យមើលឡើងវិញនូវពន្ធគយលើទំនិញនាំចូលពីប្រទេសចិន

ម៉ិកស៊ិក៖ បើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ប្រធានាធិបតីម៉ិកស៊ិកអ្នកស្រី Claudia Sheinbaum បាននិយាយថា ប្រទេសរបស់អ្នកស្រីនឹងពិនិត្យមើលឡើងវិញនូវពន្ធគយលើទំនិញនាំចូលពីប្រទេសចិន ពោលគឺជាវិធានការមួយដែលអាចផ្តល់ឱ្យរដ្ឋាភិបាល របស់លោក ដូណាល់ ត្រាំ នូវជ័យជំនះក្នុងការជំរុញឱ្យមានការបង្កើត «បន្ទាយអាមេរិកខាងជើង» ដែលរារាំងលំហូរចូលទំនិញរបស់ចិន។

អ្នកស្រី Sheinbaum ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងត្រូវពិនិត្យមើលឡើងវិញនូវពន្ធគយដែលយើងមានជាមួយប្រទេសចិន»។

អ្នកស្រីបានចង្អុលបង្ហាញទៅកាន់បញ្ហារបស់ប្រទេសម៉ិកស៊ិកក្នុងវិស័យវាយនភណ្ឌ និងផលិតស្បែកជើង ដោយនិយាយថា៖ «ការហូតចូលផលិតផលចិនជាច្រើនទៅម៉ិកស៊ិកបានធ្វើឱ្យឧស្សាហកម្មនេះធ្លាក់ចុះក្នុងប្រទេសរបស់យើង»។

ការអត្ថាធិប្បាយរបស់អ្នកស្រីបានកើតមានឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្តល់ការបន្ធូរបន្ថយដ៏សំខាន់មួយដល់ប្រទេសម៉ិកស៊ិក និងកាណាដា ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហរដ្ឋអាមេរិកតាមរយៈការលើកលែងពន្ធគយលើទំនិញដែលនាំចូលពីប្រទេសទាំងពីរដែលអនុលោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកខាងជើងឬហៅថា USMCA ពីវិធានការពន្ធគយ ២៥% របស់គាត់។

ក្រុមហ៊ុនចិនបានផ្លាស់ប្តូរផលិតកម្មទៅកាន់ប្រទេសម៉ិកស៊ិក ហើយបាននាំចេញទំនិញឆ្លងកាត់ម៉ិកស៊ិកទៅកាន់ទឹកដីអាមេរិកចាប់តាំងពីលោក ត្រាំ បានវាយប្រហារផ្នែកពន្ធគយទៅលើប្រទេសអាស៊ីមួយនេះនៅក្នុងអាណត្តិដំបូងរបស់គាត់។

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent បាននិយាយថា ម៉ិកស៊ិកបានស្នើឱ្យមានការយកពន្ធក្នុងអត្រាដូចគ្នាទៅនឹងពន្ធរបស់ទីក្រុងវ៉ាស៊ីនតោនទៅលើទំនិញរបស់ប្រទេសចិន និងបានជំរុញឱ្យប្រទេសកាណាដាអនុវត្តដូចគ្នាផងដែរ។

លោក Bessent បានថ្លែងថា៖ «ខ្ញុំគិតថា វានឹងជាកាយវិការដ៏ល្អប្រសិនបើកាណាដាធ្វើវាដែរ ដូច្នេះយើងអាចមាន «បន្ទាយអាមេរិកខាងជើង» ដើម្បីទប់ស្កាត់ជំនន់នៃការនាំចូលទំនិញរបស់ប្រទេសចិន»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕

អត្ថបទដែលជាប់ទាក់ទង