ចិន ត្រៀមខ្លួន ធ្វើការជាមួយសហគមន៍អន្តរជាតិ ដោយគិតពីឆន្ទៈរបស់ភាគីជម្លោះ ដើម្បីបន្តដើរតួនាទីស្ថាបនារបស់ខ្លួន ក្នុងការដោះស្រាយវិបត្តិ
ប៉េកាំង៖ និយាយអំពីវិបត្តិអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយសហគមន៍អន្តរជាតិ ដោយគិតពីឆន្ទៈរបស់ភាគីជម្លោះ ដើម្បីបន្តដើរតួនាទីស្ថាបនារបស់ខ្លួន ក្នុងការដោះស្រាយវិបត្តិ និងការសម្រេចបាននូវសន្តិភាពយូរអង្វែង។
លោលបានលើកឡើងថា ប្រទេសចិនស្វាគមន៍ និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាព ខណៈពេលដែលជួបជាមួយសារព័ត៌មាននៅថ្ងៃសុក្រនេះ។ ទន្ទឹមនឹងនេះលោក បញ្ជាក់ថា “វាក៏សំខាន់ដែរក្នុងការមើលឃើញពីភាពស្មុគស្មាញនៃមូលហេតុនៃវិបត្តិ”។
លោកបានបន្ថែមថា “គ្មាននរណាម្នាក់ឈ្នះក្នុងជម្លោះនោះទេ ប៉ុន្តែមនុស្សគ្រប់គ្នាទទួលបានសន្តិភាព។ តុចរចា គឺជាកន្លែងដែលជម្លោះបញ្ចប់ ហើយសន្តិភាពនឹងចាប់ផ្តើម”៕