**រដ្ឋមន្ត្រីព័ត៌មាន៖ យុវជនងាយប្រឈមនឹងទទួលបានព័ត៌មានក្លែងក្លាយបំផុត**រដ្ឋមន្ត្រីធនធានទឹក និងរដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យការដ្ឋានសាងសង់ទំនប់ផ្គត់ផ្គង់ទឹកដងកាំបិតខេត្តកំពង់ធំ**ក្រសួងការងារ ជូនដំណឹងស្ដីពីការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃនៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់បងប្អូនពលករខ្មែរវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី**អភិបាលខេត្តព្រះវិហារ ណែនាំឲ្យធ្វើជំរឿនមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ដែលបម្រើការងារចាប់ពី១០ឆ្នាំឡើង តែពុំទាន់ទទួលបានមេដាយការងារ ដើម្បីស្នើសុំបំពាក់ជូនពួកគាត់**ក្រសួងកសិកម្ម បន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរ ក្នុងការដាំដុះដើមមននិងចិញ្ចឹមដង្កូវនាង ដើម្បីរួមចំណែកការអភិរក្សនិងលើកតម្លៃមរត៌ក វប្បធម៌អរូបី**លោក សាំងលី សារ៉ាក់ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញ**សពជនរងគ្រោះម្នាក់ដែលស្លាប់ដោយរញ្ជួយដីនៅថៃ ត្រូវបានដឹកដល់លំនៅដ្ឋានជូនសាច់ញាតិ នៅស្រុកម៉ាឡៃហើយ**កាកបាទក្រហមកម្ពុជា សម្រេចផ្ដល់នូវថវិកា ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី**ប្រធានាធិបតីអាមេរិក ថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance នឹងត្រូវបានធ្វើឡើងមុនថ្ងៃផុតកំណត់នៅថ្ងៃទី០៥ ខែមេសា**ប្រធានាធិបតីចិន គ្រោងបំពេញទស្សនកិច្ចនៅប្រទេស៣ នៅអាស៊ីអាគ្នេយ៍**លោក ត្រាំ ថាលោកមិននិយាយលេងទេ ជុំវិញការចង់កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញអាម៉េរិក**លោក ត្រាំ អាចនឹងដាក់ពន្ធលើប្រេងរុស្ស៊ី ប្រសិនបើរុស្ស៊ី មិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន**ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរ ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់មីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដី**តម្លៃមាស កើនឡើងដល់ ៣.០៩០ដុល្លារ ក្នុងអំឡុងពេលវគ្គជួញដូរអាស៊ីដំបូង នៅថ្ងៃចន្ទនេះ**ក្រសួងការងារ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា អាជ្ញាធរថៃ រកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ**អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន

ការវាយប្រហាររបស់រុស្ស៉ី កាលពីចន្លោះយប់ថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍ ទី៨ ខែមីនា បានផ្តាច់ជីវិតមនុស្សយ៉ាងហោច១២នាក់

កៀវ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP សេវាសង្រ្គោះបន្ទាន់របស់អ៊ុយក្រែន បានឱ្យដឹងថា ការវាយប្រហាររបស់រុស្ស៉ី កាលពីចន្លោះយប់ថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍ ទី៨ ខែមីនា បានផ្តាច់ជីវិតមនុស្សយ៉ាងហោច១២នាក់ ស្របពេលដែលក្រុមមន្រ្តីអ៊ុយក្រែននិងអាមេរិក នឹងត្រូវជួបពិភាក្សាគ្នានាសប្តាហ៍ក្រោយ នៅឯប្រទេសអារ៉ាប៊ីសាអូឌីត ជុំវិញកិច្ចប្រឹងប្រែងស្វែងរកការបិទបញ្ចប់សង្រ្គាម។

សេវាសង្រ្គោះបន្ទាន់អ៊ុយក្រែន បានអះអាងថា ការវាយប្រហាររបស់រុស្ស៉ី ចំកណ្តាលក្រុង Dobropillia ក្នុងតំបន់ Donetsk នាយប់ថ្ងៃសុក្រ បានសម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់ និងបង្កឱ្យរបួស៣០នាក់។

ដោយឡែក មនុស្សម្នាក់ផ្សេងទៀត បានបាត់បង់ជីវិត ក្នុងការវាយប្រហារដោយដ្រូន និង៧នាក់បានរងរបួស នាវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ នៅក្រុង Bogodukhiv នៃតំបន់ Kharkiv។

គួរបញ្ជាក់ថា ការវាយប្រហារថ្មីចុងក្រោយនេះ គឺបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មថ្មីបន្ថែម រួមទាំងវិធានការពន្ធគយប្រឆាំងនឹងរុស្ស៉ី ចំពោះមុខការបន្តវាយប្រហារគ្មានបន្ធូរដៃរបស់រុស្ស៉ីលើអ៊ុយក្រែន ប៉ុន្តែទន្ទឹមគ្នាលោក ត្រាំ បាននិយាយថា វាប្រហែលងាយស្រួលធ្វើការជាមួយទីក្រុងមូស្គូ ជាជាងជាមួយទីក្រុងកៀវ ក្នុងកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាម ដែលអូសបន្លាយរយៈពេលជាង៣ឆ្នាំ មកហើយនេះ។ កាលពីចន្លោះយប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រសប្តាហ៍នេះវិញ រុស្ស៉ីបានវាយប្រហារលើ​តំបន់មួយចំនួនរបស់អ៊ុយក្រែន ដោយប្រើមីស៉ីលជិត៧០គ្រាប់ និងដ្រូនប្រហែល២០០គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង