ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជួបសំណេះសំណាល ជាមួយអាវុធហត្ថនារី នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីសម្តែងការអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា
ភ្នំពេញ៖មនាព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាល ជាមួយអាវុធហត្ថនារី នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីសម្តែងការអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិសមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដោយបានឧបត្ថម្ភ អាវុធហត្ថនារីក្នុងម្នាក់ៗទទួលបាននូវថវិការចំនួន ២០មុឺនរៀល និងសំភារៈមួយចំនួនដូចជា (ទឹកសុទ្ធចំនួន ៥កេស, ទឹកក្រូច ៥កេស, ក្រណាត់ហួលមួយឈុត, មីម៉ាៗកំប៉ុងចំនួន ៨យួរ និងបាច់ផ្កាមួយ និងបងស្រីចុងភៅសម្រាប់អង្គភាពពីនាក់ក្នុងម្នាក់ៗទទួលបានថវិការ ១០មុឺនរៀលផងដែរ ៕