**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ

ឯកឧត្តម គង់ វិបុល ស្នើឱ្យពិចារណាបញ្រ្ជាបការងារយេនឌ័រក្នុងកម្មវិធីសកម្មភាព ដើម្បីបង្កលទ្ធភាពដល់ក្រុមការងារយេនឌ័រ របស់គណៈកម្មាធិការគណបក្សមូលដ្ឋាន និងក្រុមការងារចលនាស្ត្រី

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុក​ល្វាឯម។

ពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ  ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រ ក្រុមកាងារចលនាស្រ្តី ក្រុមការងារបណ្តាញស្រ្តី ក្រុមការងារចលនាទាំង១១ នៃស្រុកល្វាឯមនិងក្រុងអរិយក្សត្រ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សស្រុក ក្រុង លេខាធិការដ្ឋាន ព្រមទាំងលោក លោកស្រីប្រធានគណបក្សឃុំ សង្កាត់ និងសមាជិក-សមាជិកានៃគណបក្សប្រជាជនកម្ពុជាស្រុក​ល្វាឯមនិងក្រុងអរិយក្សត្រ ប្រមាណ ១.២០០នាក់។

ក្នុងកម្មវិធីនេះដែរ ឯកឧត្តម គង់ វិបុល បានមានមតិសំណេះសំណាល និងលើកឡើងថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយលើ ការលើកកម្ពស់សមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់អាច ដល់ស្ត្រី និងក្មេងស្រី ថ្នាក់ដឹកនាំគណបក្សស្រុកល្វាឯម និងក្រុងអរិយក្សត្រ ត្រូវបន្តយកចិត្តទុកដាក់ និងជំរុញកំណើនមន្ត្រីជាស្ត្រី ការជ្រើសរើសមន្ត្រីថ្មីជាស្ត្រី និងស្ត្រីក្នុងថ្នាក់សម្រេចចិត្ត ហើយពិចារណាជំនួសអ្នកចូលនិវត្តន៍ នូវថ្នាក់សម្រេចចិត្តដោយស្ត្រី ករណីមានសមត្ថភាពគុណវុឌ្ឍិសមស្រប ជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ល្អ។

ឯកឧត្តម គង់ វិបុល បានលើកទឹកចិត្តឱ្យមានការផ្តល់ឱកាស និងលទ្ធភាពដល់ស្ត្រីបានចូលរួមវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពផងដែរ។ បន្ថែមពីនេះ ឯកឧត្តមសូមឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងបុរសទាំងស្ត្រី បន្តការគាំទ្រ និងជំរុញការចូលរួមរបស់ស្ត្រី លើកទឹកចិត្ត និងផ្តល់ឱកាសក្នុងការបង្កើនសមត្ថភាព ទាំងផ្នែកបច្ចេកទេស ភាសាបរទេស និងភាពជាអ្នកដឹកនាំនៅមូលដ្ឋាន ដើម្បីទទួលបាននូវចំណេះដឹង ជំនាញថ្មីៗ ពង្រឹងនិងកសាងភាពជឿជាក់ដល់ខ្លួនឯង ក្នុងការបំពេញការងារជូនអង្គភាព និងនៅមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមក៏បានណែនាំឱ្យយកចិត្តទុកដាក់ពិនិត្យលទ្ធភាពដល់ស្ត្រី ដើម្បីបំពេញការងារបានពេញលេញ ដោយពិនិត្យលទ្ធភាពបង្កើតបរិយាកាស អំណោយផលដល់មន្ត្រីជាស្ត្រី ក្នុងការបំពេញការងារដោយជួយសម្រួលរំលែកបន្ទុកចាំបាច់មួយចំនួន ដែលស្ត្រីកំពុងជួបប្រទះនាពេលបច្ចុប្បន្ន តួយ៉ាងបន្ទុកស្ត្រីដែលមានកូនតូច និងគួរពិនិត្យលទ្ធភាពពិចារណារៀបចំទារកដ្ឋាន នៅកន្លែងធ្វើការ។

ឯកឧត្តម គង់ វិបុល បានស្នើឱ្យពិចារណាបញ្រ្ជាបការងារយេនឌ័រក្នុងកម្មវិធីសកម្មភាព ដើម្បីបង្កលទ្ធភាពដល់ក្រុមការងារយេនឌ័រ របស់គណៈកម្មាធិការគណបក្សមូលដ្ឋាន និងក្រុមការងារចលនាស្ត្រី និងក្រុមការងារបណ្តាញស្ត្រីនៅក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ អាចមានលទ្ធភាព ចូលរួមអនុវត្តសកម្មភាពគាំទ្រដល់ ការលើកម្ពស់សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី រួមមាន៖ ការរៀបចំកម្មវិធីវេទិកាជជែកដេញដោល ការប្រកួតប្រជែងនានា ការចុះផ្សព្វផ្សាយ និងទស្សនកិច្ចសិក្សាជាដើម។

ស្ត្រី គឺជានិម្មាបនករនៃការផ្លាស់ប្តូរ (Architects of Change), ស្ត្រីជាអ្នកដឹកនាំ, ជាសហគ្រិន, ជាម្តាយ, ជាភរិយា, ជាអ្នកគ្រូ និងជាអ្នកអប់រំទូន្មានក្នុងគ្រួសារដែលជាកម្លាំងនៃបរិវត្តកម្មសង្គម (forces of transformation) ដូច្នេះត្រូវធានាថា សិទ្ធិរបស់ស្ត្រី ទទួលបានការការពារយ៉ាងពេញលេញ ហើយសម្លេងនិងការចូលរួមរបស់ស្ត្រីក្នុងសង្គម ត្រូវបានដឹងលឺ, ទទួលស្គាល់, និងផ្តល់តម្លៃ ហើយត្រូវធ្វើការប្រកាសចំពោះស្ត្រីថា អ្នកគឺមានអំណាច (you are powerful) ហើយអ្នកក៏មាន សមត្ថភាព (you are capable) ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង