**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ

សម្ដេចបវរធិបតី៖ គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ គឺជានយោបាយដ៏ល្អដើម្បីជួយដល់ស្រ្តី

ភ្នំពេញ៖ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករនយោជិត និងសម្ពោធទារកដ្ឋាន នៅរោងចក្រម៉ាវ៉ល ហ្កាមិន នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ គឺជានយោបាយរបស់សម្តេចតេជោ ហើយបន្តរហូតដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺជានយោបាយដ៏ល្អដើម្បីជួយដល់ស្រ្តី ។

សម្ដេចធិបតីបន្តថា ដោយក្នុងនោះ ស្ត្រីមានផ្ទៃពោះ នៅពេលពិនិត្យសុខភាព នឹងទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀលក្នុង១លើក ហើយត្រូវពិនិត្យផ្ទៃពោះចំនួន៤លើក មុនពេលសម្រាល, ពេលឆ្លងទន្លេ កូន១ ទទួលបានថវិកាឧបត្ថម្ភចំនួន ៨០ម៉ឺន កូនភ្លោះ២ ទទួលបាន ១ លាន ២ សែន​ រៀល កូនភ្លោះ៣ ទទួលបាន ១ លាន ៦ សែន រៀល និងការឧបត្ថម្ភពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥លានរៀល ថែមទៀត។

ក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតី បានគូសរំលេចអំពីគោលបំណងដែលសម្ដេចអញ្ជើញមកពិនិត្យដោយផ្ទាល់នៅទារកដ្ឋាននេះ គឺដើម្បីចង់មកមើលឃើញជាក់ស្ដែងនូវការអនុវត្តការងារបង្កើតទារកដ្ឋាននៅតាមរោងចក្រ សហគ្រាស ដែលសម្ដេចបានដាក់ចេញគោលការណ៍នេះ កាលពីពេលដែលសម្ដេចអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដោយពេលនោះសម្ដេចបានដាក់ចេញគោលការណ៍ចំនួន ១០ ដើម្បីឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុវត្ត ហើយ ការបង្កើតទារកដ្ឋាននៅតាមរោងចក្រ សហគ្រាស គឺជា គោលការណ៍១ ក្នុងចំណោមគោលការណ៍ទាំង១០ ដែលសម្ដេចបានដាក់ចេញនាពេលនោះ ។

សម្ដេចបន្ថែមថា ការបង្កើតទារកដ្ឋាននេះ គឺ សម្រាប់ការមើលថែទាំកូនៗ ដែលមានអាយុចាប់ពី ៣ខែ រហូតដល់អាយុ ៣ឆ្នាំ របស់កម្មករនិយោជិត ដែលនឹងជួយសម្រួលដល់បងប្អូនកម្មករនិយោជិតក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន ដើម្បីកាត់បន្ថយការចំណាយរបស់កម្មករនិយោជិត ហើយក្មេងៗទទួលបានការមើលថែទាំសុខភាព និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ ដែលនឹងក្លាយជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្តង ។ ទារកដ្ឋានរោងចក្រម៉ាវ៉ល ហ្កាមិន គឺជាទារកដ្ឋានទី១ នៅប្រទេសកម្ពុជា ប៉ុន្តែទៅថ្ងៃក្រោយ យើងនឹងរៀបចំបង្កើតទារកដ្ឋានឱ្យកាន់តែច្រើនបន្ថែមទៀត ដោយក្នុងនោះ យើងបានកំណត់ជាគោលការណ៍គឺ រោងចក្រ សហគ្រាស ដែលមានកម្មករនិយោជិតលើសពី ១០០នាក់ គឺត្រូវរៀបចំបង្កើតទារកដ្ឋាន នៅក្នុងរោងចក្រ សហគ្រាស នោះ។

បន្ថែមពីនេះ, សម្ដេចបវរធិបតី ក៏បានមានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល បាន និងកំពុងជួយដល់ប្រជាពលរដ្ឋជាច្រើន ហើយប្រជាពលរដ្ឋកំពុងទទួលបានផលជាក់ស្ដែងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល តួយ៉ាង បណ្ណ ប.ស.ស. បានជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋយ៉ាងច្រើន ដោយប្រជាពលរដ្ឋអាចប្រើប្រាស់បណ្ណ ប.ស.ស.ដើម្បីទៅពិនិត្យសុខភាព និងព្យាបាលជំងឺ នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជនដែលជាដៃគូ ហើយបន្ថែមពីនេះ បណ្ណ ប.ស.ស. ក៏អាចជួយដល់កម្មករនិយោជិត ពេលមានគ្រោះថ្នាក់ការងារ ហើយបើសិនជាមានគ្រោះថ្នាក់ធ្ងន់ធ្ងររហូតដល់បាត់បង់សមត្ថភាពក្នុងការបំពេញការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំបណ្ដុះបណ្ដាលជំនាញដើម្បីអាចជួយលើកកម្ពស់ជីវភាពផងដែរ ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី ក៏បានឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរោងចក្រ សហគ្រាស រួមសហការគ្នាក្នុងការលើកកម្ពស់សុខភាពទារក និង កុមារ ព្រមទាំងរៀបចំជាការបណ្ដុះបណ្ដាលដល់កុមារនៅតាមទារកដ្ឋាននីមួយៗ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង