**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ប្រទេសឡាវ**បេីករថយន្តដូចហោះ ខណៈប្រជាលរដ្ឋកំពុងដេីរ ហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន ត្រូវសមត្ថកិច្ចនាំមកកាន់ស្នងការ**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥**មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះធ្វើការដោះស្រាយបញ្ចប់ដោយជោគជ័យលើករណីវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន**ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ បង្ហោះលក់ផលិតផលគ្រឿងអេឡិកត្រូនិច និងទូរស័ព្ទ ពេលអ្នកទិញផ្ទេរប្រាក់មករូបគេមិនផ្ញើទំនិញត្រឡប់ទៅវិញ ហើយប្លុកអ្នកទិញនោះចោលតែម្ដង

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី២៣ អាណត្តិទី១ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី២៣ អាណត្តិទី១ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ  ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ និងលោក ដែលជាសមាជិក -សមាជិកា នៃក្រុមប្រឹក្សា  អ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ  ដូចខាងក្រោម៖

របៀបវារៈទី១. សេចក្តីព្រាងរបាយការណ៍សមិទ្ធផលឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
សេចក្តីព្រាងរបាយការណ៍សមិទ្ធផលឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ អ.ស.ហ. ត្រូវបានរៀបចំក្នុងគោលបំណងពិនិត្យលើសមិទ្ធផលដែល អ.ស.ហ. បានអនុវត្ត និងសម្រេចបានក្នុងឆ្នាំ២០២៤ ព្រមទាំងសម្រាប់ជាធាតុចូលក្នុងការកំណត់ភាពខ្លាំង និងភាពខ្សោយ ក្នុងការលើកទិសដៅការងារក្នុងឆ្នាំបន្ទាប់ សំដៅជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ ឆ្លងកាត់បទពិសោធន៍ប្រមាណ ៣ ឆ្នាំនៃការរៀបចំរបាយការណ៍សមិទ្ធផលប្រចាំឆ្នាំរបស់ អ.ស.ហ. ដោយផ្សារភ្ជាប់ជាមួយនឹងយន្តការតាមដាន និងវាយតម្លៃ, ខ្លឹមសារនៃរបាយការណ៍សមិទ្ធផលឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ អ.ស.ហ. នេះ ត្រូវបានរៀបចំប្រកបដោយគុណភាព និងតម្លៃបន្ថែមខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ឆ្លើយតបទៅនឹងការចង់បានរបស់ក្រុមប្រឹក្សា អ.ស.ហ. ។ សេចក្តីព្រាងរបាយការណ៍នេះ ត្រូវបានបែងចែកជា ៣ ផ្នែកធំៗ ពោលគឺ ផ្នែកទី១៖ សមិទ្ធផលឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ អ.ស.ហ. ជារួម, ផ្នែកទី២៖ សមិទ្ធផលឆ្នាំ២០២៤ របស់អង្គភាពក្រោមឱវាទ អ.ស.ហ. និង ផ្នែកទី៣៖ តារាងម៉ាទ្រីកនៃសមិទ្ធផលឆ្នាំ២០២៤ របស់ អ.ស.ហ., ការងារក្រៅទិសដៅឆ្នាំ២០២៤ របស់ អ.ស.ហ. និងទិសដៅការងារឆ្នាំ២០២៥។
ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងផ្តល់ការឯកភាពជាគោលការណ៍នៅលើសេចក្តីព្រាងរបាយការណ៍សមិទ្ធផលឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ អ.ស.ហ. ជាមួយនឹងការណែនាំឱ្យកែសម្រួលបន្ថែមទៅតាមអនុសាសន៍របស់អង្គប្រជុំដែលបានលើកឡើង និងសម្រេច មុននឹងដាក់ឆ្លងនីតិវិធីបន្ទាប់។

របៀបវារៈទី២. របាយការណ៍ស្តីពីការអនុវត្តថវិកាប្រចាំឆ្នាំ២០២៤ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
របាយការណ៍ត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២៤ របស់ អ.ស.ហ. ត្រូវបានរៀបចំ ស្របតាមការចង្អុលបង្ហាញ និងការផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព ស័ក្កិសិទ្ធភាព គណនេយ្យភាពនៃការគ្រប់គ្រង និងការប្រើប្រាស់ប្រភពធនធានរបស់ អ.ស.ហ. នៅវដ្តថវិកាទាំងមូល។ របាយការណ៍នេះបានរួមបញ្ចូលនូវការរៀបចំ ការអនុវត្ត និងការត្រួតពិនិត្យវាយតម្លៃ ដើម្បីជំរុញការអនុវត្តឱ្យសម្រេចបានតាមផែនការដែលបានដាក់ចេញ។ ផ្អែកតាមលទ្ធផលនៃការបូកសរុបការអនុវត្តថវិកាប្រចាំឆ្នាំ២០២៤ បានបង្ហាញថា និយ័តករក្រោមឱវាទ  អ.ស.ហ. បានខិតខំអនុវត្តការប្រមូលចំណូលទៅតាមអនុវិស័យរបស់ខ្លួន រហូតសម្រេចបានលទ្ធផលល្អប្រសើរ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ ជាមួយគ្នានេះ, អង្គភាពក្រោមឱវាទ អ.ស.ហ. ក៏បានធ្វើវិចារណកម្មចំណាយរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល។ ការណ៍នេះបានបង្ហាញឱ្យឃើញថា ការអនុវត្តថវិកាក្នុងក្របខណ្ឌ អ.ស.ហ. បាននិងកំពុងផ្លាស់ប្តូរកាន់តែប្រសើរឡើង ចាប់តាំងពីដំណាក់កាលរៀបចំថវិកា ការអនុវត្តថវិកា និងការតាមដានការអនុវត្តថវិកា ដើម្បីឆ្ពោះទៅគណនេយ្យភាពសមិទ្ធកម្ម។
ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានកត់សម្គាល់ (Take-note)នូវរបាយការណ៍ស្តីពីការអនុវត្តថវិកាប្រចាំឆ្នាំ២០២៤ ព្រមទាំងណែនាំអង្គភាពក្រោមឱវាទ អ.ស.ហ. បន្តយកចិត្តទុកដាក់លើការងារពាក់ព័ន្ធ ក្នុងការជំរុញការអនុវត្តបន្ថែមទៀត ឱ្យសម្រេចលទ្ធផលតាមការគ្រោងទុក សម្រាប់ឆ្នាំ២០២៥។

របៀបវារៈទី៣. របាយការណ៍សិក្សាស្រាវជ្រាវស្ដីពី “ប្រភេទហានិភ័យក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ “របស់អគ្គលេខាធិការដ្ឋាន អ.ស.ហ.
អគ្គលេខាធិការដ្ឋាន អ.ស.ហ. បានសិក្សា និងរៀបចំរបាយការណ៍សិក្សាស្រាវជ្រាវស្តីពី ប្រភេទហានិភ័យក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារនេះ មានគោលបំណងសិក្សាឱ្យបានស៊ីជម្រៅអំពីការកំណត់ និងការគ្រប់គ្រងហានិភ័យ សម្រាប់ជាគុណប្រយោជន៍ដល់ការតាមដាន និងការឃ្លាំមើលភាពធន់នៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលនឹងចូលរួមចំណែកដល់ការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងភាពជឿទុកចិត្តលើទីផ្សារ ស្របតាមបទប្បញ្ញត្តិជាធរមាន។ លទ្ធផលនៃការសិក្សាស្រាវជ្រាវបានកំណត់នូវសូចនាករវាស់វែងហានិភ័យ (KRIs) មួយចំនួនដែលនឹងអនុញ្ញាតឱ្យ អ.ស.ហ. គិតគូរបន្ថែមក្នុងការកំណត់នូវទិសដៅការងារបន្ទាប់សំខាន់ៗ រួមមាន៖ ១. រៀបចំក្របខណ្ឌគ្រប់គ្រងហានិភ័យ (RMF) ក្នុងក្របខណ្ឌ អ.ស.ហ., ២.ការរៀបចំម៉ូដែលឬទម្រង់នៃការវាយតម្លៃហានិភ័យលើសញ្ញាណនៃភាពងាយរងគ្រោះផ្នែកស្ថិរភាពហិរញ្ញវត្ថុ, ភាពតានតឹងនៅក្នុងទីផ្សារ និងអនុលោមភាពបទប្បញ្ញត្តិ ទាំងកម្រិតម៉ាក្រូ និងកម្រិតមីក្រូ, ៣. រៀបចំនិងគិតគូរម៉ូដែលវាយតម្លៃភាពតានតឹងហិរញ្ញវត្ថុ និងប្រព័ន្ធផ្ដល់ដំណឹងហានិភ័យទុកជាមុន (EWS), ៤. តាមដានបញ្ហាឆ្លងវិស័យ និងបញ្ហាអន្តរវិស័យរវាងប្រព័ន្ធហិរញ្ញវត្ថុធនាគារ និងមិនមែនធនាគារ ព្រមទាំងបញ្ហាអន្តរវិស័យនៅក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ និង  ៥. ពង្រឹងការប្រមូលទិន្នន័យពាក់ព័ន្ធ ជាពិសេសទិន្នន័យបទប្បញ្ញត្តិ ទាំងទិន្នន័យគាំទ្រការវិភាគទីផ្សារ និងការវិភាគហានិភ័យ ប្រកបដោយសុក្រឹតភាព និងទាន់ពេលវេលា។

ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានកត់សម្គាល់ (Take-note) នូវរបាយការណ៍ស្តីពីសិក្សាស្រាវជ្រាវស្ដីពី “ប្រភេទហានិភ័យក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ” ជាមួយនឹងការណែនាំបន្ថែមដល់អង្គភាពក្រោមឱវាទ អ.ស.ហ. ក្នុងការបន្តយកចិត្តទុកដាក់ និងជំរុញកិច្ចការនេះ។
អង្គប្រជុំបានបិទបញ្ចប់សម័យប្រជុំលើកទី២៣ អាណត្តិទី១ នៅវេលាម៉ោង ១៣ :០០ នាទីរសៀល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

អត្ថបទដែលជាប់ទាក់ទង