**មនុស្ស៦នាក់បានស្លាប់ បន្ទាប់ពីយន្តហោះមួយគ្រឿងបានធ្លាក់ចូលទឹកសមុទ្ទភ្លាមៗ ក្រោយប៉ុនប៉ងហោះចេញពីកោះរ៉ូតាន់ក្បែរឆ្នេរសមុទ្ទនៃប្រទេសហុងឌូរ៉ាស**ការកាត់បន្ថយជំនួយមនុស្សធម៌របស់អាម៉េរិក កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ា**ក្រសួងការពារជាតិតៃវ៉ាន់៖ យន្ដហោះយោធាចិន ៥៩គ្រឿង បានធ្វើសកម្មភាពនៅក្បែរដែនកោះតៃវ៉ាន់ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានចាត់ទុកចិនជា «កម្លាំងអរិភាព ក្រៅ ប្រទេ ស»**ថៃយល់ព្រមកាត់បន្ថយរយៈពេលស្នាក់នៅដោយគ្មានទិដ្ឋាការពី៦០ថ្ងៃមក៣០ថ្ងៃវិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងអាជីវកម្មខុសច្បាប់**កងទ័ពស៊ីរី ប៉ះទង្គិចគ្នាជាមួយកងទ័ពលីបង់ និងក្រុមប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនភាគឦសាននៃប្រទេសលីបង់ពេញមួយយប់**ប្រធានអាជ្ញាធរទន្លេសាប៖ បច្ចុប្បន្ន រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការការពារបឹងទន្លេសាបឱ្យបានគង់វង្សយូរអង្វែង**រដ្ឋមន្ត្រី ហួត ហាក់៖ ពិធីបុណ្យទន្លេ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គូសរំលេចពីគោលបំណងបីសំខាន់ៗ នៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ**អភិបាលខេត្តតាកែវ ចុះពិនិត្យសង្វាក់ផលិតកម្មរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ស្ថិតនៅឃុំពេជសារ ស្រុកកោះអណ្ដែត ទើបបើកដំណើរការថ្មី**ការវាយប្រហារតាមអាកាសរបស់អាមេរិកលើក្រុម Houthis ជាគំរូគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការអន្តរាគមន៍យោធានៅមជ្ឈិមបូព៌ា**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍភូមិគំរូគន្លឹះបន្ថែមទៀតឱ្យទទួលបានជោគជ័យ**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យគណៈប្រតិភូកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋស៊ីប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**យោធាអាមេរិកបើកការវាយប្រហារតាមអាកាសថ្មីៗលើរដ្ឋធានីដែលកាន់កាប់ដោយក្រុម Houthi របស់យេម៉ែន**លោក Zelensky និងលោក Macron ជជែកគ្នាតាមទូរស័ព្ទមុនការសន្ទនាជាមួយលោក Trump និងលោក Putin**ក្រុមហ៊ុន Airbus និងក្រុមហ៊ុនបច្ចេកវិទ្យាអឺរ៉ុបជាង ៩០ ជំរុញឱ្យប្រធានគណៈកម្មការអឺរ៉ុប បង្កើតមូលនិធិហេដ្ឋារចនាសម្ព័ន្ធរដ្ឋមួយដើម្បីបង្កើនការវិនិយោគសាធារណៈលើបច្ចេកវិទ្យាទំនើប**យោធាអ៉ីស្រាអែល វាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅទូទាំងតំបន់ហ្កាហ្សា បន្ទាប់ពីកិច្ចចរចាស្ដីពីបទឈប់បាញ់បានជាប់គាំង**UN បង្ហាញក្តីព្រួយបារម្ភអំពីការគំរាមកំហែងរបស់ Houthi ក្នុងការបន្តការ វាយប្រហារលើនាវានៅសមុទ្រក្រហម**សហរដ្ឋអាមេរិកកំពុងពិចារណាទទួលស្គាល់តំបន់ គ្រីមៀ ជាផ្នែកមួយនៃប្រទេសរុស្ស៊ី**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»**ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី២៦-៣១ ខែមីនា នឹងមានភ្លៀងកក់ខែ គ្របដណ្តប់ទូទាំងប្រទេស

រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ KOS EX 24 នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ

ភ្នំពេញ៖ ដោយយោងទៅតាមច្បាប់ ស្តីពីអាកាសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការអាកាសចរណ៏ស៊ីវិលអន្តរជាតិ (ICAO) រដ្ឋនីមួយៗ ដែលជាសមាជិកតម្រូវឱ្យធ្វើផែនការគ្រប់គ្រងគ្រោះអាសន្ន នៅអាកាសយានដ្ឋានអន្តរជាតិ (Airport Emer-gency plan) ហើយត្រូវធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (Full Scale Airport Emergency Exercise) រៀងរាល់ពីរឆ្នាំម្តង ដើម្បីធានាបាននូវពេលវេលាឆ្លើយតប ការទំនាក់ទំនងសាកល្បងសមត្ថភាព និងការទទួល ខុសត្រូវរបស់ស្ថាប័ននីមួយៗ។

ក្នុងន័យនេះអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ នៅថ្ងៃ ពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៣:០០ នាទីរសៀល រហូតដល់ម៉ោង ១៧:០០នាទីរសៀល។ លំហាត់ សមយុទ្ធនេះ នឹងមានដុតប្រេង និងកង់ឡានចាស់ៗ បង្កើតបានជាអណ្តាតភ្លើងសន្ធោសន្ធៅនៅក្នុងបរិវេណ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្នុងនោះផងដែរក៏មានការចល័តរថយន្តអគ្គិសភ័យ រថយន្តសង្គ្រោះ ដោយមានការចូលរួមពីអាជ្ញាធរដែនដី កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរពេទ្យនានា ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន SCA/CAMS និងក្រុមហ៊ុនចរាចរណ៏ដែនអាកាសCATS។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ជ្រាប និងសូមកុំមានការភាន់ច្រឡំ សកម្មភាពខាងលើគ្រាន់តែជាលំហាត់សមយុទ្ធទ្រង់ទ្រាយធំ គឺជាការហ្វឹក ហាត់សាកល្បងដល់ស្ថាប័ន ភ្នាក់ងារពាក់ព័ន្ធ ត្រៀមឆ្លើយតបឱ្យបានឆាប់រហ័សនៅពេលមានគ្រោះមហន្តរាយ កើតឡើងសម្រាប់ជាបទពិសោធន៍ និងចំណេះដឹងលើការងារជួយសង្គ្រោះជនរងគ្រោះនៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ណាមួយកើតឡើងនៅបរិវេណអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

ទទួលបានសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ អភិបាល នៃគណៈអភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ៕

អត្ថបទដែលជាប់ទាក់ទង