**ក្រសួងការងារ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា អាជ្ញាធរថៃ រកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ**អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ**អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ**អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត**ការរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារប្រទេសថៃ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេស ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ**អាមេរិក គំរាមទម្លាក់គ្រាប់បែក ប្រសិនបើអ៉ីរ៉ង់មិនឈានទៅសម្រេចកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់ផ្ទះចំនួន ២ខ្នង ដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ២គ្រួសារ ក្នុងស្រុកមង្គលបូរី**អភិបាលខេត្តកំពង់ចាម៖ មុននឹងដល់អាណត្តិចាកចេញទៅ ខ្ញុំចង់បង្កើតអនុស្សាវរីយ៍ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទ សម្រាប់បន្តវេន**កម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់វៀតណាមសម្រាប់ការវិនិយោគលើផលិត កម្មកៅស៊ូ**ចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានរិះគន់របបយោធាឥតសំចៃមាត់ ជុំវិញការវាយប្រហារគ្មានធម៌មេត្តាតាមផ្លូវអាកាសលើភូមិ និងទីក្រុងនានា បើទោះបីជាប្រទេសកំពុងជួបគ្រោះរញ្ជួយដី**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា ប្រចាំឆ្នាំ២០២៥**រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចំនួន៣ថ្ងៃ

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងប្រារព្ធឡើងរយៈពេល ៣ថ្ងៃ ដើម្បីផ្តល់ភាពសប្បាយរីករាយ ជូនសាធារណជន ជាពិសេសបង្កើនការផ្សារភ្ជាប់ផ្ទាល់ជាអនុស្សាវរីយ៍ និងការចងចាំ

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសអំពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ។ អង្គរសង្រ្កាន្តឆ្នាំ នេះ នឹងរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរ សង្រ្កាន្តឆ្នាំថ្មី» គឺជាឱកាសជួបជុំសប្បាយរីករាយ របស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី រួមទាំងភ្ញៀវទេសចរអន្តរជាតិផង លើទឹកដីខេត្តសៀមរាប ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាលក្ខណៈមហាគ្រួសារខ្មែរ។

កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិធីក្រុងពលីបើក ការដ្ឋានព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ព.ស.២៥៦៨- ២៥៦៩ គ.ស២០២៥ នៅស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត។ ពិធីនេះ ទទួលបានការអញ្ជើញចូលរួមពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឯកឧត្តម អនុប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលស.ស.យ.ក ថ្នាក់ដឹកនាំខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា តំណាងក្រុមការងារ រៀបចំ និងសិស្សានុសិស្សជាច្រើននាក់ទៀត។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នៅទីតាំងតំបន់ ភូមិខ្ញុំ ខេត្តសៀមរាបនាឱកាសនោះថា ការឈានចូលមកដល់ ឆ្នាំថ្មីប្រពៃណីជាតិ ព.ស.២៥៦៨ ឈានចូល ព.ស.២៥៦៩ ខេត្តសៀមរាបនឹងមានភាពអស្ចារ្យ និងសប្បាយរីករាយលើសពីឆ្នាំមុនៗ ព្រោះថាក្នុងខែមេសា ខាងមុខនេះ ព្រឹត្តិការណ៍សំខាន់ចំនួន២ ត្រូវបានរៀបចំឡើង ។ ឯកឧត្តមមានប្រសាសន៍ថា ចំណុចពិសេសដ៏ធំធេងទី១ គឺការយាងរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបួងសួងចម្រើន សេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តទៀតថា ចំណុចទី២ឈានមកដល់ព្រឹត្តិការណ៍ អង្គរសង្រ្គាន្ត ដែលនឹងរៀបចំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់១៦ខែមេសា ឆ្នាំ២០២៥ខាងមុខ រៀបចំឡើងក្រោមប្រធានបទ«ញញឹមសាទរ សង្រ្កាន្តឆ្នាំថ្មី» ។ ឯកឧត្តមថា តាំងពីឆ្នាំ២០១៣ ដល់ បច្ចុប្បន្នមានរយៈពេល១២ឆ្នាំហើយ ប្រាកដណាស់ក្រុមការងារខិតខំប្រឹងប្រែង ឱ្យមានភាពទាក់ទាញ នៃព្រឹត្តិការណ៍និង ធ្វើយ៉ាងណារឹតតែប្រសើរឡើង និងទាក់ទាញសាធារណជនជាតិ និងអន្តរជាតិមក កម្សាន្តសប្បាយ ជាលក្ខណៈមហាគ្រួសារខ្មែរ ដោយព្រឹត្តិការណ៍នេះ មានការគាំទ្រយ៉ាងពេញទំហឹង ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ នៃព្រឹត្តការណ៍អង្គរសង្ក្រាន្ត មានប្រសាសន៍ថា គោលបំណងនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត គឺដើម្បីជួបជុំយុវជន និងមហាជន ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរ។ បន្ថែមពីនេះ អង្គរសង្រ្កាន្តក៏មានគោលបំណង រម្លឹក និងធ្វើឱ្យរស់រវើកឡើងវិញនៃ“មរតកបេតិកភណ្ឌអរូបី នៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបី ដែលធ្វើ ឱ្យ“អង្គរមានជីវិត” ជាពិសេសនោះគឺផ្តល់ឱកាសឱ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឈ្វេងយល់ និងទទួលបានបទពិសោធន៍ បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ខ្មែរ ក៏ដូចជាផ្តល់ឱកាសឱ្យពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្ម សិប្បកម្ម និងសេវាកម្ម នានា ទទួលបានប្រយោជន៍ធុរកិច្ចពីកំណើនទេសចរ។ ឯកឧត្តមបន្តថា ឆ្នាំនេះ អង្គរសង្ក្រាន្ត នឹងមានកម្មវិធីចំនួន៣៨ ក្រុមការងារ៣៤ក្រុម និងយុវជនស្ម័គ្រចិត្តចំនួនប្រមាណ៥០០០ នាក់ ដើម្បីធ្វើ យ៉ាងណាឱ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅដោយរលូន និងមានភាពទាក់ទាញ។
ឯកឧត្តមបានបន្ថែមថា ផ្ទាំងទស្សនីយភាពម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ គឺរិតតែមាន លក្ខណៈពិសេស និងអស្ចារ្យជាងឆ្នាំមុនៗ ដោយបានពង្រីកបន្ថែមនូវទីតាំងនិងសកម្មភាពជាច្រើន ធ្វើយ៉ាងណាផ្តល់ស្នាមញញឹម ផ្តល់ភាពសប្បាយរីករាយដល់មហាជន ក្នុងឱកាសនៃការអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាមួយនឹងកម្មវិធីកម្សាន្តជាច្រើន អមជាមួយការលេងល្បែងប្រជាប្រិយ រួមនឹងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យជាច្រើនទៀត។
ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ការសម្រេចរបស់ប្រមុខ រាជរដ្ឋាភិបាល អនុញ្ញាតិឱ្យរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ពិតជាបានជួយលើកតម្លៃផ្នែកសេដ្ឋកិច្ច ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប។ ជាពិសេសអង្គរសង្រ្កាន្ត បានបង្ហាញនូវបេតិកភណ្ឌអរូបី ភ្ជាប់ជា មួយបេតិកភណ្ឌរូបី ទៅកាន់ទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់កាន់តែច្បាស់ពីអត្តសញ្ញាណ របស់ជាតិ។
ចំណែកឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបវិញនោះបានមានប្រសាសន៍ថា នៅក្នុង កម្មវិធីឬព្រឹត្តិការណ៍ធំៗ ភ្ញៀវទាំងទេសចរជាតិនិងអន្តរជាតិ តែងតែចូលមកកម្សាន្តខេត្តសៀមរាបជាប្រចាំ ក្នុងនោះរដ្ឋបាលខេត្តសៀមរាប រួមជាមួយប្រតិបត្តិករទេសចរណ៍និងពលរដ្ឋទាំងអស់ បានត្រៀមខ្លួន ជារៀងរាល់ថ្ងៃ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកម្សាន្ត រួមទាំងធានាឱ្យបាន នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជាប្រចាំតាមរយៈបទពិសោធន៍ក្នុងព្រឹត្តិការណ៍ ឬពិធីបុណ្យធំៗ ជាច្រើនកន្លងមកដែលបានរៀបចំនៅក្នុងខេត្ត។

ឯកឧត្តមមានប្រសាសន៍ថា សម្រាប់ព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត នាខែមេសាខាងមុខនេះ រដ្ឋបាលខេត្តបានពិនិត្យរួមគ្នា ក្នុងការងាររៀបចំតុបតែងលម្អទីក្រុង ពិនិត្យទីតាំងឬខ្សែផ្លូវសម្រាប់កម្មវិធីលេងទឹក សម្រួលការធ្វើចរាចរណ៍ដើម្បីបញ្ចៀសការកកស្ទះ នៅតំបន់ រៀបចំពិធីជាដើម។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ រៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» នៅលើទឹកដីអង្គរ រយៈពេល ០៣ថ្ងៃ គឺពីថ្ងៃទី ១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៥។
ទិដ្ឋភាពរួមនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងកម្មវិធីកម្សាន្តសប្បាយ ដើម្បីផ្តល់ភាពសប្បាយរីករាយ ជូនសាធារណជន រួមមាន៖ បង្កើនការផ្សារភ្ជាប់ជាមួយមហាជន ដែលអាចចូលរួមសកម្មភាពផ្ទាល់ ដើម្បីបង្កើនការផ្សារភ្ជាប់ផ្ទាល់ជាអនុស្សាវរីយ៍ និងការចងចាំ។ សិក្សាបង្កើនសកម្មភាព ឱ្យមានភាព រស់រវើក និងបង្កើនបរិយាកាសតាមបណ្តាទីតាំងកម្មវិធីនីមួយៗ។ សិក្សាបង្កើនការរចនាតុបតែងទីតាំងកម្មវិធីនីមួយៗ ឱ្យមានភាពទាក់ទាញ។ ចំណែកឯការសម្តែងសិល្បៈទស្សនីយភាព “ចង្វាក់បេះដូងអង្គរ” ដែលជាការផ្តល់បទពិសោធន៍ថ្មី និងឱកាសដល់សាធារណជនអាចចូលរួមទស្សនាការសម្តែងក្នុងបរិវេណនៃប្រាសាទអង្គរវត្ត (បណ្ណាល័យខាងត្បូងនៃប្រាសាទអង្គរ) រយៈពេល ៣យប់។ កម្មវិធីប្រកួតអុក ភូមិអាហារនៃក្តីស្រឡាញ់ ទៅជាភូមិត្នោត ដែលមានការតាំងបង្ហាញនូវមួកត្នោតយក្សទំហំ ៨ ម៉ែត្រ និងមានផ្ទះខ្មែរបុរាណ ដែល ធ្វើពីដើមត្នោត។

វិចិត្រករឯក ទៅជាភូមិរចនា ដែលមានការតាំងបង្ហាញនូវក្រមា ១០០០ម៉ែត្រ ដែលបានបំបែក ឯតទគ្គកម្មពិភពលោកក្រមាវែងជាងគេ ដែលសរសៃទី១ ត្រូវបានត្បាញដោយសម្ដេចយាយ ព្រះវររាជមាតាជាតិខ្មែរ និងសរសៃចុងក្រោយត្រូវបានត្បាញដោយសម្ដេចតេជោ ក្នុងបំណងគាំទ្រ ដល់ក្រមាខ្មែរ ដែលបានដាក់បញ្ចូលទៅក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់ អង្គការយូណេស្កូ (UNESCO)។
កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត រយៈពេល ៣ថ្ងៃ ដែលនឹងដង្ហែចេញពីទីតាំងភូមិខ្ញុំ ទៅក្នុងប្រាសាទអង្គរវត្ត តាមរយៈស្ពានហាលអង្គរ។ កម្មវិធីគុនល្បុក្កតោរបាំបុរាណ ប្រពៃណី និងប្រជាប្រិយ ។ ចំណែកសួនញញឹមអង្គរ វិញមានការបន្ថែមនូវការតាំងបង្ហាញខ្លែងខ្មែរ។ រីឯកម្មវិធីតោះៗ លេងទឹក បានពង្រីកវិសាលភាពនៃការរៀបចំចំនួន ២ទីតាំង នៅមុខប្រាសាទអង្គរវត្ត និងសួនច្បារព្រះរាជដំណាក់។ ចំពោះល្បែងប្រជាប្រិយ និងទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ត ក៏មានការបន្ថែមឡើងសសរខ្លាញ់ផងដែរ។នៅសួនមុនីហរទ័យ មានការតាំងបង្ហាញម្ហូបអាហារទូទាំងប្រទេស ហើយនៅផ្សារស្ទឹងសៀមរាប ក៏មានការដង្ហែក្បួនទូក។មិនតែប៉ុណ្ណោះក៏មានពិធីស្រង់ព្រះប្រណាំងរទេះគោ រទេះក្របី មានការបន្ថែម នូវការប្រកួតសេះ និងវាយត្រដំ រួមទាំងការតាំងពិព័រណ៍ពាណិជ្ជកម្មជាដើម៕

អត្ថបទដែលជាប់ទាក់ទង