សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្តម្ភសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនតំបន់ប្រត្តិបត្តិការសឹករងស្ទឹងត្រែង យោធភូមិភាគទី១
ភ្នំពេញ៖ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ បាវច្រកដី ត្រីកំប៉ុង និងប្រេងឥន្ធនៈ មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្តល់ជូន តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែងយោធភូមិភាគទី១។
ក្នុងនោះដែរ ឧត្តមសេនីយ៍ត្រី តន ឆៃ មេបញ្ជាការតំបន់ប្រត្តិបត្តិការសឹករងស្ទឹងត្រែង បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចធិបតី និង លោកជំទាវ បណ្ឌិត ដែលជានិច្ចជាកាល តែងគិតគូរយកចិត្តទុកដាក់សុខទុក្ខ ចំពោះកងទ័ព ធ្វើឲ្យកងទ័ពមានភាពកក់ក្ដៅ ព្រមទាំង បានប្តេជ្ញាការពារបូរណភាពទឹកដី ការពារ សន្តិភាព ការពាររាជរដ្ឋាភិបាល និងគាំទ្រជានិច្ចលើការដឹកនាំរបស់សម្តេចធិបតី ៕