**ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំសាមញ្ញលើកទី១០ ឆ្នាំទី១ អាណត្តិទី៤ ដើម្បីលើកយករបៀបវារៈមួយចំនួនមកពិនិត្យ និងអនុម័ត**អភិបាលខេត្តរតនគិរី ដឹកនាំកិច្ចប្រជុំ ស្ដីពីការ ការពារសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី**រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ដល់អនុសាសន៍ណែនាំមន្ត្រីក្រោមឱវាទ ឱ្យបន្ដខិតខំប្រឹងប្រែងអនុវត្តនូវតួនាទី ភារកិច្ច ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព**ក្រសួងយុត្តិធម៌ និងតុលាការកំពូល ចេញសេចក្តីណែនាំរួមស្តីពីការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៦ ខែមីនា**ប្រធានទីភ្នាក់ងារចារកម្មអាមេរិកនិងរុស្ស៉ី សន្ទនាគ្នាតាមទូរស័ព្ទ ហើយបានព្រមព្រៀងគ្នារក្សាការទាក់ទងជាប្រចាំ ដើម្បីបន្ធូរបន្ថយកម្តៅក្នុងទំនាក់ទំនងរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងមូស្គូ**អ៊ុយក្រែន យល់ព្រមចំពោះសំណើរបស់សហរដ្ឋអាមេរិក សម្រាប់ «បទឈប់បាញ់ រយៈពេល ៣០ថ្ងៃជាបន្ទាន់ និងបណ្តោះអាសន្ន»**ប្រធានាធិបតីម៉ិចស៊ិក នឹងផ្ញើកំណត់ទូតមួយទៅកាន់អាមេរិក បន្ទាប់ពីបេសកជនអាមេរិកម្នាក់ បានរិះគន់លោកស្រី នៅក្នុងសន្និសីទ អង្គការសហប្រជាជាតិ សម្រាប់ការធ្វើបាតុកម្មនយោបាយ**យោធាអ៊ុយក្រែន៖ រុស្ស៉ីបានបាញ់មីស៉ីល៣គ្រាប់ និងយន្តហោះដ្រូន១៣៣គ្រឿង ក្នុងការវាយប្រហារកាលពីវេលាយប់កន្លងទៅ មួយថ្ងៃបន្ទាប់ពីក្រុមមន្រ្តីអ៊ុយក្រែន បានព្រមទទួលយកសំណើបទឈប់បាញ់ ៣០ថ្ងៃ**ធនាគារពិភពលោកព្យាករថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនឹងកើនឡើង៦,៨ភាគរយនៅឆ្នាំ២០២៥**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «ពង្រឹង ជាជាងពង្រីក» តែងតែជាអភិក្រមគន្លឹះរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម**សម្តេចធិបតី ចេញសេចក្តីសម្រេចចំនួន៣ចំណុច ដែលជាការតម្កើងដ៏អស្ចារ្យក្នុងព្រះពុទ្ធសាសនាខ្មែរ**ក្រសួងមុខងារសាធារណៈ ចេញសំណើសុំផ្អាកការផ្ទេរមន្ត្រីរាជការស៊ីវិលដែលកំពុងបំពេញការងារនៅតាមមណ្ឌលសុខភាព**លោក Trump បានដាក់ពន្ធគយ ២៥% លើដែកថែប និងអាលុយមីញ៉ូម លើកាណាដា និង​អឺរ៉ុប​**រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសជ្រើសរើសអ្នកស្រាវជ្រាវសម្រាប់ការសិក្សាស្រាវជ្រាវធ្វើបទបង្ហាញក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៣**វៀតណាម​និង​សិង្ហបុរី​ យល់ព្រម​លើ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗជាច្រើន ក្នុងនោះរួមមានទាំង ខ្សែកាប​ក្រោម​សមុទ្រ ហិរញ្ញវត្ថុ និង​ថាមពល**វិមានក្រឹមឡាំងថា ខ្លួនកំពុងរង់ចាំព័ត៌មាន លម្អិតបន្ថែមពីសហរដ្ឋអាមេរិក ទាក់ទងនឹងសំណើបទឈប់បាញ់ រយៈពេល ៣០ថ្ងៃនៅក្នុងប្រទេសអ៊ុយក្រែន**កូនស្រីរបស់លោក Rodrigo Duterte ដែលបច្ចុប្បន្នជាអនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បានធ្វើដំណើរទៅកាន់ប្រទេសហូឡង់ បន្ទាប់ពីមានការចាប់ខ្លួនឱពុកលោកស្រី

KCNA ៖ ករណីយន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំទម្លាក់គ្រាប់បែកលើតំបន់ជនស៉ីវិល អំឡុងពេលហ្វឹកហាត់ កាលពីពេលថ្មីៗនេះ បង្ហាញឱ្យឃើញថា ឧបទ្ទវហេតុចៃដន្យ អាចបង្កឱ្យផ្ទុះជម្លោះប្រដាប់អាវុធថ្មីបាននៅឧបទ្វីបកូរ៉េ

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី១២ ខែមីនា បាននិយាយថា ករណីយន្តហោះចម្បាំងកូរ៉េខាងត្បូង បានច្រឡំទម្លាក់គ្រាប់បែកលើតំបន់ជនស៉ីវិល អំឡុងពេលហ្វឹកហាត់ កាលពីពេលថ្មីៗនេះ បង្ហាញឱ្យឃើញថា ឧបទ្ទវហេតុចៃដន្យ អាចបង្កឱ្យផ្ទុះជម្លោះប្រដាប់អាវុធថ្មីបាន នៅឧបទ្វីបកូរ៉េ។ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន យន្តហោះចម្បាំងកូរ៉េខាងត្បូង២គ្រឿង បានច្រឡំទម្លាក់គ្រាប់បែក៨គ្រាប់ ទៅលើភូមិមួយកន្លែង ដែលស្ថិតក្បែរព្រំប្រទល់ជាមួយកូរ៉េខាងជើង ហើយបានបណ្តាលឱ្យជនស៉ីវិល២៩នាក់រងរបួស។ យោងតាមយោធាកូរ៉េខាងត្បូង ឧបទ្ទវហេតុនោះ ទំនងជាបង្កឡើងដោយសារ កំហុសរបស់អាកាសយានិក។

KCNA បាននិយាយដូច្នេះថា «យើងមិនចាំបាច់ត្រូវពន្យល់ ថាតើស្ថានការណ៍នឹងទៅជាបែបណា ប្រសិនបើគ្រាប់បែកទាំងនោះ ត្រូវបានទម្លាក់ខិតទៅភាគខាងជើង ហើយឆ្លងចូលមកព្រំដែនរបស់យើង។ វាមិនមែនជាការស្រមើស្រមៃ ដែលមិនសមហេតុសមផលឡើយ ក្នុងការគិតថាឧបទ្ទវហេតុចៃដន្យមួយ អាចបង្កជាជម្លោះប្រដាប់អាវុធថ្មី នៅឧបទ្វីបកូរ៉េ និងពិភពលោកទាំងមូល អំឡុង ការធ្វើសមយុទ្ធយោធាធំរួមគ្នា ដែលមានចេតនាអាក្រក់ របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានបន្តទៀតថា «ឧបទ្ទវហេតុនេះ គឺជាឧទាហរណ៍មួយ ដែលស្តែងឱ្យឃើញថា ការហាត់សមចម្រុះជាច្រើននៃការធ្វើសង្រ្គាម របស់អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន មានគោលដៅមកលើយើង មិនមែនដើម្បីតែ សុខសន្តិភាព និងស្ថិរភាពនៅកូរ៉េខាងត្បូង ដូចពួកគេបានអះអាងនោះទេ ពោលគឺជាសកម្មភាពគ្រោះថ្នាក់ខ្លាំង ដែលអាចបង្កជា វិបត្តិធ្ងន់ធ្ងរភ្លាមៗ និងសង្រ្គាមនុយក្លេអ៊ែរដំបូងបំផុត របស់ពិភពលោក»។

គួរបញ្ជាក់ថា យោធាកូរ៉េខាងត្បូងនិងអាមេរិក បានចាប់ផ្តើមការធ្វើសមយុទ្ធយោធាធំរួមគ្នាប្រចាំ ហៅថា Freedom Shield កាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយនឹងបន្តរហូតដល់ថ្ងៃទី២០ ខែមីនា ប៉ុន្តែពួកគេបានផ្អាកការធ្វើលំហាត់បាញ់គ្រាប់ពិត ក្រោយ ឧបទ្ទវហេតុទម្លាក់គ្រាប់បែកដោយភាន់ច្រឡំ។ ជារឿយៗ ទីក្រុងព្យុងយ៉ាង បានរិះគន់ការធ្វើសមយុទ្ធយោធារួមទាំងនេះ ដោយ ចោទថា ពួកវាជាការហាត់សមដើម្បីត្រៀមធ្វើសង្រ្គាមប្រឆាំងខ្លួន។ ដោយឡែក ទីក្រុងសេអ៊ូល បានអះអាងថា ពួកវាមានគោលដៅ ពង្រឹងសមត្ថភាពការពារជាតិ ដើម្បីត្រៀមទបទល់នឹងលទ្ធភាព នៃការឈ្លានពានពីកូរ៉េខាងជើង៕

អត្ថបទដែលជាប់ទាក់ទង