**ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំសាមញ្ញលើកទី១០ ឆ្នាំទី១ អាណត្តិទី៤ ដើម្បីលើកយករបៀបវារៈមួយចំនួនមកពិនិត្យ និងអនុម័ត**អភិបាលខេត្តរតនគិរី ដឹកនាំកិច្ចប្រជុំ ស្ដីពីការ ការពារសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី**រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ដល់អនុសាសន៍ណែនាំមន្ត្រីក្រោមឱវាទ ឱ្យបន្ដខិតខំប្រឹងប្រែងអនុវត្តនូវតួនាទី ភារកិច្ច ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព**ក្រសួងយុត្តិធម៌ និងតុលាការកំពូល ចេញសេចក្តីណែនាំរួមស្តីពីការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៦ ខែមីនា**ប្រធានទីភ្នាក់ងារចារកម្មអាមេរិកនិងរុស្ស៉ី សន្ទនាគ្នាតាមទូរស័ព្ទ ហើយបានព្រមព្រៀងគ្នារក្សាការទាក់ទងជាប្រចាំ ដើម្បីបន្ធូរបន្ថយកម្តៅក្នុងទំនាក់ទំនងរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងមូស្គូ**អ៊ុយក្រែន យល់ព្រមចំពោះសំណើរបស់សហរដ្ឋអាមេរិក សម្រាប់ «បទឈប់បាញ់ រយៈពេល ៣០ថ្ងៃជាបន្ទាន់ និងបណ្តោះអាសន្ន»**ប្រធានាធិបតីម៉ិចស៊ិក នឹងផ្ញើកំណត់ទូតមួយទៅកាន់អាមេរិក បន្ទាប់ពីបេសកជនអាមេរិកម្នាក់ បានរិះគន់លោកស្រី នៅក្នុងសន្និសីទ អង្គការសហប្រជាជាតិ សម្រាប់ការធ្វើបាតុកម្មនយោបាយ**យោធាអ៊ុយក្រែន៖ រុស្ស៉ីបានបាញ់មីស៉ីល៣គ្រាប់ និងយន្តហោះដ្រូន១៣៣គ្រឿង ក្នុងការវាយប្រហារកាលពីវេលាយប់កន្លងទៅ មួយថ្ងៃបន្ទាប់ពីក្រុមមន្រ្តីអ៊ុយក្រែន បានព្រមទទួលយកសំណើបទឈប់បាញ់ ៣០ថ្ងៃ**ធនាគារពិភពលោកព្យាករថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនឹងកើនឡើង៦,៨ភាគរយនៅឆ្នាំ២០២៥**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «ពង្រឹង ជាជាងពង្រីក» តែងតែជាអភិក្រមគន្លឹះរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម**សម្តេចធិបតី ចេញសេចក្តីសម្រេចចំនួន៣ចំណុច ដែលជាការតម្កើងដ៏អស្ចារ្យក្នុងព្រះពុទ្ធសាសនាខ្មែរ**ក្រសួងមុខងារសាធារណៈ ចេញសំណើសុំផ្អាកការផ្ទេរមន្ត្រីរាជការស៊ីវិលដែលកំពុងបំពេញការងារនៅតាមមណ្ឌលសុខភាព**លោក Trump បានដាក់ពន្ធគយ ២៥% លើដែកថែប និងអាលុយមីញ៉ូម លើកាណាដា និង​អឺរ៉ុប​**រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសជ្រើសរើសអ្នកស្រាវជ្រាវសម្រាប់ការសិក្សាស្រាវជ្រាវធ្វើបទបង្ហាញក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៣**វៀតណាម​និង​សិង្ហបុរី​ យល់ព្រម​លើ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗជាច្រើន ក្នុងនោះរួមមានទាំង ខ្សែកាប​ក្រោម​សមុទ្រ ហិរញ្ញវត្ថុ និង​ថាមពល**វិមានក្រឹមឡាំងថា ខ្លួនកំពុងរង់ចាំព័ត៌មាន លម្អិតបន្ថែមពីសហរដ្ឋអាមេរិក ទាក់ទងនឹងសំណើបទឈប់បាញ់ រយៈពេល ៣០ថ្ងៃនៅក្នុងប្រទេសអ៊ុយក្រែន**កូនស្រីរបស់លោក Rodrigo Duterte ដែលបច្ចុប្បន្នជាអនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បានធ្វើដំណើរទៅកាន់ប្រទេសហូឡង់ បន្ទាប់ពីមានការចាប់ខ្លួនឱពុកលោកស្រី

ទូតហ្វាំងឡង់ថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោកជំទាវ គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងចំណាប់អារម្មណ៍ជាខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងអំឡុងពេលពីរទសវត្សរ៍ចុងក្រោយនេះ។

លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងហ្វាំងឡង់ និងកម្ពុជា ព្រមទាំងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាអាទិ៍៖ ការបោសសម្អាតមីន, កសិកម្ម, និងការចុះបញ្ជីបណ្ណកម្មសិទ្ធិដីធ្លី។

លោកជំទាវឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរលោកជំទាវ ឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនហ្វាំងឡង់ដែលបានចូលរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលបច្ចុប្បន្ន មានរយៈពេល៥៥ឆ្នាំមកហើយ។

ជាមួយគ្នានេះ, សម្ដេចបវរធិបតីជឿជាក់ថា តួនាទីរបស់លោកជំទាវអគ្គរដ្ឋទូត នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់រីកចម្រើនថែមទៀត។

សម្ដេចបវរធិបតីក៏បានលើកឡើងពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាព និងសុខុមាលភាព របស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងវិស័យសុខាភិបាល, ការអប់រំ, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតការងារ ព្រមទាំងការជំរុញការតភ្ជាប់ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។

សម្ដេចបវរធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីសក្កានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល, បរិស្ថាន, ពាណិជ្ជកម្ម, វិនិយោគ និងធុរកិច្ច ជាពិសេស លើសារ:សំខាន់នៃនិវានុវត្តន៍ និងការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។

សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យលោកជំទាវឯកអគ្គរដ្ឋទូតបន្តភ្ជាប់ទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វាំងឡង់ ៕

អត្ថបទដែលជាប់ទាក់ទង