**ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំសាមញ្ញលើកទី១០ ឆ្នាំទី១ អាណត្តិទី៤ ដើម្បីលើកយករបៀបវារៈមួយចំនួនមកពិនិត្យ និងអនុម័ត**អភិបាលខេត្តរតនគិរី ដឹកនាំកិច្ចប្រជុំ ស្ដីពីការ ការពារសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី**រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ដល់អនុសាសន៍ណែនាំមន្ត្រីក្រោមឱវាទ ឱ្យបន្ដខិតខំប្រឹងប្រែងអនុវត្តនូវតួនាទី ភារកិច្ច ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព**ក្រសួងយុត្តិធម៌ និងតុលាការកំពូល ចេញសេចក្តីណែនាំរួមស្តីពីការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៦ ខែមីនា**ប្រធានទីភ្នាក់ងារចារកម្មអាមេរិកនិងរុស្ស៉ី សន្ទនាគ្នាតាមទូរស័ព្ទ ហើយបានព្រមព្រៀងគ្នារក្សាការទាក់ទងជាប្រចាំ ដើម្បីបន្ធូរបន្ថយកម្តៅក្នុងទំនាក់ទំនងរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងមូស្គូ**អ៊ុយក្រែន យល់ព្រមចំពោះសំណើរបស់សហរដ្ឋអាមេរិក សម្រាប់ «បទឈប់បាញ់ រយៈពេល ៣០ថ្ងៃជាបន្ទាន់ និងបណ្តោះអាសន្ន»**ប្រធានាធិបតីម៉ិចស៊ិក នឹងផ្ញើកំណត់ទូតមួយទៅកាន់អាមេរិក បន្ទាប់ពីបេសកជនអាមេរិកម្នាក់ បានរិះគន់លោកស្រី នៅក្នុងសន្និសីទ អង្គការសហប្រជាជាតិ សម្រាប់ការធ្វើបាតុកម្មនយោបាយ**យោធាអ៊ុយក្រែន៖ រុស្ស៉ីបានបាញ់មីស៉ីល៣គ្រាប់ និងយន្តហោះដ្រូន១៣៣គ្រឿង ក្នុងការវាយប្រហារកាលពីវេលាយប់កន្លងទៅ មួយថ្ងៃបន្ទាប់ពីក្រុមមន្រ្តីអ៊ុយក្រែន បានព្រមទទួលយកសំណើបទឈប់បាញ់ ៣០ថ្ងៃ**ធនាគារពិភពលោកព្យាករថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនឹងកើនឡើង៦,៨ភាគរយនៅឆ្នាំ២០២៥**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «ពង្រឹង ជាជាងពង្រីក» តែងតែជាអភិក្រមគន្លឹះរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម**សម្តេចធិបតី ចេញសេចក្តីសម្រេចចំនួន៣ចំណុច ដែលជាការតម្កើងដ៏អស្ចារ្យក្នុងព្រះពុទ្ធសាសនាខ្មែរ**ក្រសួងមុខងារសាធារណៈ ចេញសំណើសុំផ្អាកការផ្ទេរមន្ត្រីរាជការស៊ីវិលដែលកំពុងបំពេញការងារនៅតាមមណ្ឌលសុខភាព**លោក Trump បានដាក់ពន្ធគយ ២៥% លើដែកថែប និងអាលុយមីញ៉ូម លើកាណាដា និង​អឺរ៉ុប​**រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសជ្រើសរើសអ្នកស្រាវជ្រាវសម្រាប់ការសិក្សាស្រាវជ្រាវធ្វើបទបង្ហាញក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៣**វៀតណាម​និង​សិង្ហបុរី​ យល់ព្រម​លើ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗជាច្រើន ក្នុងនោះរួមមានទាំង ខ្សែកាប​ក្រោម​សមុទ្រ ហិរញ្ញវត្ថុ និង​ថាមពល**វិមានក្រឹមឡាំងថា ខ្លួនកំពុងរង់ចាំព័ត៌មាន លម្អិតបន្ថែមពីសហរដ្ឋអាមេរិក ទាក់ទងនឹងសំណើបទឈប់បាញ់ រយៈពេល ៣០ថ្ងៃនៅក្នុងប្រទេសអ៊ុយក្រែន**កូនស្រីរបស់លោក Rodrigo Duterte ដែលបច្ចុប្បន្នជាអនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បានធ្វើដំណើរទៅកាន់ប្រទេសហូឡង់ បន្ទាប់ពីមានការចាប់ខ្លួនឱពុកលោកស្រី

ពេញមួយឆ្នាំ២០២៤ លំហូរទុនវិនិយោគផ្ទាល់​បរទេសមកកាន់កម្ពុជាមានទំហំ ៤,២ ប៊ីលាន​ដុល្លារអាមេរិក

ភ្នំពេញ៖ យោងតាមរបាយការណ៍​របស់ធនាគារជាតិនៃកម្ពុជាបង្ហាញឱ្យដឹងថា រយៈពេលពេញមួយឆ្នាំ២០២៤ កន្លងទៅនេះ លំហូរទុនវិនិយោគផ្ទាល់​បរទេសមកកាន់កម្ពុជាមានទំហំ ៤,២ ប៊ីលាន​ដុល្លារអាមេរិក(១ប៊ី​លានស្មើនឹង១ ០០០លាន)ពោលគែកើន ៤,៩ភាគរយ ដោយ​សារ​ការកើនឡើងនូ​វគម្រោងវិនិយោគ​មួយចំនួនលើវិស័យមិន​មែន​ហិរញ្ញវត្ថុប្រមាណ ១៧,១ភាគរយ ខណៈការវិនិយោគលើ​វិស័យ​ហិរញ្ញវត្ថុថយចុះ ៣៥,៥ភាគរយ។

ប្រភពដដែលបន្តថា ចំណែកវិនិយោគផ្សេងទៀត បានបង្ហាញពី​ការកើន​ឡើងទ្រព្យសកម្មបរទេសសុទ្ធ ៣,២ប៊ីលានដុល្លារ កើនឡើងប្រមាណ៩,៥ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលបណ្តាល​មកពីការកើនឡើងប្រាក់បញ្ញើ និងការវិនិយោគ​លើ​ផលបត្រនៅ​ក្រៅប្រទេស គួបផ្សំនឹងការកើនឡើង​ការទូទាត់បំណុលក្រៅប្រទេស​នៃវិស័យហិរញ្ញវត្ថុ ស្របពេលដែលការ​ខ្ចីសុទ្ធរបស់រាជរដ្ឋាភិបាល​ថយចុះ ១០,២ភាគរយ។

របាយការណ៍ដដែលឱ្យដឹងទៀតថា សមតុល្យគណនីហិរញ្ញវត្ថុ បង្ហាញពីការកើនទ្រព្យអកម្មបរទេសសុទ្ធ ៣៧១,៧លាន​ដុល្លារ​នៅឆ្នាំ២០២៤ ធៀបនឹងទ្រព្យសកម្មបរទេសសុទ្ធ ៦១៨,៦ លានដុល្លារក្នុងឆ្នាំ២០២៣ ដែលគាំទ្រដោយលំហូរ​ចូលវិនិយោគ​ផ្ទាល់បរទេស ខណៈទ្រព្យសកម្មបរទេសសុទ្ធដែលវិនិយោគ​ផ្នែកផ្សេងទៀត និងវិនិយោគលើផលបត្រ​មានការកើនឡើង។

ដោយឡែក ទុនបម្រុងអន្តរជាតិ បន្តរក្សាបាននៅកម្រិតខ្ពស់ ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំនៃលទ្ធភាព​សងបំណុលក្រៅ​ប្រទេស ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងប្រព័ន្ធទូទាត់ជាតិ ព្រម​ទាំងផ្តល់ការការពារគ្រប់គ្រាន់សម្រាប់បំពេញ​តម្រូវការ​សន្ទនីយ​ភាពទប់ទល់នឹងវិបត្តិខាងក្រៅ។ ជាក់ស្តែងទុនបម្រុងអន្តរ​ជាតិ​នៅឆ្នាំ២០២៤ បានកើនដល់ ២២,៥ ប៊ីលាន ដុល្លារ ស្មើនឹង ១២,៦ភាគរយ ធៀបនឹងឆ្នាំ២០២៣ មានចំនួន២០ ប៊ីលានដុល្លារ ដែលស្មើនឹង ៧ខែនៃការនាំចូលទំនិញ និងសេវាគ្រាបន្ទាប់ដែលជា​កម្រិតខ្ពស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ធនាគារជាតិនៃកម្ពុជាបានបង្ហាញនូវមូលហេតុនៃការកើនឡើងនេះ ជាចម្បងបណ្តាលមកពីការកើនឡើងមកពីមកពីកត្តាចំនួន​បួន។ ក្នុងនោះ ១.តម្លៃមាស, ២.ការប្រែប្រួលអត្រាប្តូរប្រាក់, ៣.ចំណូល​ពីការវិនិយោគក្រៅប្រទេស (ការកើនឡើង​នៃអត្រាចំណូល និងការ​ធ្វើពិពិធកម្មទ្រព្យសកម្ម) និង ៤.ប្រាក់បម្រុងកាតព្វកិច្ច។ រចនាសម្ព័ន្ធគ្រប់គ្រងទុនបម្រុងអន្តរជាតិ ត្រូវបានរៀបចំឡើងស្រប​តាមឧត្តមានុវត្តន៍អន្តរជាតិ ដើម្បីធានាការគ្រប់គ្រងប្រកបដោយ​ប្រសិទ្ធភាព និងប្រុងប្រយ័ត្នខ្ពស់​សំដៅ​ទទួលបានសុវត្ថិភាព សន្ទនីយភាព និងចំណូលសមស្រប៕

អត្ថបទដែលជាប់ទាក់ទង