វិមានក្រឹមឡាំងថា ខ្លួនកំពុងរង់ចាំព័ត៌មាន លម្អិតបន្ថែមពីសហរដ្ឋអាមេរិក ទាក់ទងនឹងសំណើបទឈប់បាញ់ រយៈពេល ៣០ថ្ងៃនៅក្នុងប្រទេសអ៊ុយក្រែន
ម៉ូស្គូ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters វិមាន ក្រឹមឡាំង បាន ប្រកាស កាលពី ថ្ងៃ ពុធ ថា ខ្លួន កំពុង រង់ចាំ ព័ត៌មាន លម្អិត បន្ថែម ពី សហរដ្ឋអាមេរិក ទាក់ទង នឹង សំណើ បទ ឈប់ បាញ់ រយៈពេល ៣០ ថ្ងៃ នៅ ក្នុង ប្រទេស អ៊ុយក្រែន ខណៈប្រភព ជាន់ខ្ពស់ របស់ ទីក្រុង ម៉ូស្គូ បាន បញ្ជាក់ ថា កិច្ចព្រមព្រៀង ណាមួយ នឹង ត្រូវ គិតគូរ ពី ការ ឈាន ទៅ មុខ របស់ កងកម្លាំង រុស្ស៊ី និង ដោះស្រាយ កង្វល់ របស់ រុស្ស៊ី។
ការ ប្រកាស នេះ កើតឡើង បន្ទាប់ ពី ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បាន ផ្លាស់ប្តូរ គោលនយោបាយ របស់ សហរដ្ឋអាមេរិក ចំពោះ សង្គ្រាម នៅ អ៊ុយក្រែន ដោយ ចាប់ផ្តើម កិច្ច ចរចា ទ្វេភាគី ជាមួយ រុស្ស៊ី និង ផ្អាក ជំនួយ យោធា និង ការ ចែករំលែក ព័ត៌មាន សម្ងាត់ ជាមួយ អ៊ុយក្រែន ដោយ លើក ឡើង ថា អ៊ុយក្រែន ត្រូវ តែ យល់ព្រម លើ លក្ខខណ្ឌ ដើម្បី បញ្ចប់ ជម្លោះ។
ទោះ ជា យ៉ាង ណា កាលពី ថ្ងៃ អង្គារ សហរដ្ឋអាមេរិក បាន យល់ព្រម បន្ត ផ្តល់ ជំនួយ យោធា និង ការ ចែករំលែក ព័ត៌មាន សម្ងាត់ ឡើង វិញ បន្ទាប់ ពី អ៊ុយក្រែន បាន ប្រកាស ថា ខ្លួន ត្រៀម ខ្លួន គាំទ្រ សំណើ បទ ឈប់ បាញ់ ក្នុង អំឡុង ពេល កិច្ច ពិភាក្សា នៅ ទីក្រុង Jeddah ប្រទេស អារ៉ាប៊ីសាអូឌីត។
អ្នកនាំពាក្យ វិមាន ក្រឹមឡាំង លោក Dmitry Peskov បាន ថ្លែង ថា វិមាន ក្រឹមឡាំង កំពុង សិក្សា លទ្ធផល នៃ កិច្ចប្រជុំ នៅ ទីក្រុង Jeddah ដោយ យកចិត្តទុកដាក់ ហើយ នឹង រង់ចាំ ព័ត៌មាន លម្អិត ពី រដ្ឋមន្ត្រី ការ បរទេស អាមេរិក លោក Marco Rubio និង ទីប្រឹក្សា សន្តិសុខ ជាតិ របស់ សេតវិមាន លោក Mike Waltz។
គួរបញ្ជាក់ថា ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin បាន បញ្ជាក់ ម្តង ហើយ ម្តង ទៀត ថា លោក ត្រៀម ខ្លួន ជា ស្រេច ក្នុង ការ ចរចា ដើម្បី បញ្ចប់ សង្គ្រាម ហើយ លោក ត្រាំ ក៏ បាន បង្ហាញ ពី ជំនឿ ថា លោក Putin ចង់ បញ្ចប់ សង្គ្រាម ដែរ។
ទោះ ជា យ៉ាង ណា មេដឹកនាំ លោក ខាង លិច មួយ ចំនួន នៅ តែ មាន មន្ទិល សង្ស័យ ចំពោះ ចេតនា របស់ លោក Putin។ លោក ត្រាំ បាន និយាយ កាលពី ថ្ងៃ អង្គារ ថា លោក សង្ឃឹម ថា រុស្ស៊ី នឹង យល់ព្រម លើ បទ ឈប់ បាញ់ ហើយ ថា លោក នឹង ពិភាក្សា ជាមួយ លោក Putin ក្នុង សប្តាហ៍ នេះ៕