**ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំសាមញ្ញលើកទី១០ ឆ្នាំទី១ អាណត្តិទី៤ ដើម្បីលើកយករបៀបវារៈមួយចំនួនមកពិនិត្យ និងអនុម័ត**អភិបាលខេត្តរតនគិរី ដឹកនាំកិច្ចប្រជុំ ស្ដីពីការ ការពារសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី**រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ដល់អនុសាសន៍ណែនាំមន្ត្រីក្រោមឱវាទ ឱ្យបន្ដខិតខំប្រឹងប្រែងអនុវត្តនូវតួនាទី ភារកិច្ច ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព**ក្រសួងយុត្តិធម៌ និងតុលាការកំពូល ចេញសេចក្តីណែនាំរួមស្តីពីការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៦ ខែមីនា**ប្រធានទីភ្នាក់ងារចារកម្មអាមេរិកនិងរុស្ស៉ី សន្ទនាគ្នាតាមទូរស័ព្ទ ហើយបានព្រមព្រៀងគ្នារក្សាការទាក់ទងជាប្រចាំ ដើម្បីបន្ធូរបន្ថយកម្តៅក្នុងទំនាក់ទំនងរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងមូស្គូ**អ៊ុយក្រែន យល់ព្រមចំពោះសំណើរបស់សហរដ្ឋអាមេរិក សម្រាប់ «បទឈប់បាញ់ រយៈពេល ៣០ថ្ងៃជាបន្ទាន់ និងបណ្តោះអាសន្ន»**ប្រធានាធិបតីម៉ិចស៊ិក នឹងផ្ញើកំណត់ទូតមួយទៅកាន់អាមេរិក បន្ទាប់ពីបេសកជនអាមេរិកម្នាក់ បានរិះគន់លោកស្រី នៅក្នុងសន្និសីទ អង្គការសហប្រជាជាតិ សម្រាប់ការធ្វើបាតុកម្មនយោបាយ**យោធាអ៊ុយក្រែន៖ រុស្ស៉ីបានបាញ់មីស៉ីល៣គ្រាប់ និងយន្តហោះដ្រូន១៣៣គ្រឿង ក្នុងការវាយប្រហារកាលពីវេលាយប់កន្លងទៅ មួយថ្ងៃបន្ទាប់ពីក្រុមមន្រ្តីអ៊ុយក្រែន បានព្រមទទួលយកសំណើបទឈប់បាញ់ ៣០ថ្ងៃ**ធនាគារពិភពលោកព្យាករថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនឹងកើនឡើង៦,៨ភាគរយនៅឆ្នាំ២០២៥**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «ពង្រឹង ជាជាងពង្រីក» តែងតែជាអភិក្រមគន្លឹះរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម**សម្តេចធិបតី ចេញសេចក្តីសម្រេចចំនួន៣ចំណុច ដែលជាការតម្កើងដ៏អស្ចារ្យក្នុងព្រះពុទ្ធសាសនាខ្មែរ**ក្រសួងមុខងារសាធារណៈ ចេញសំណើសុំផ្អាកការផ្ទេរមន្ត្រីរាជការស៊ីវិលដែលកំពុងបំពេញការងារនៅតាមមណ្ឌលសុខភាព**លោក Trump បានដាក់ពន្ធគយ ២៥% លើដែកថែប និងអាលុយមីញ៉ូម លើកាណាដា និង​អឺរ៉ុប​**រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសជ្រើសរើសអ្នកស្រាវជ្រាវសម្រាប់ការសិក្សាស្រាវជ្រាវធ្វើបទបង្ហាញក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៣**វៀតណាម​និង​សិង្ហបុរី​ យល់ព្រម​លើ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗជាច្រើន ក្នុងនោះរួមមានទាំង ខ្សែកាប​ក្រោម​សមុទ្រ ហិរញ្ញវត្ថុ និង​ថាមពល**វិមានក្រឹមឡាំងថា ខ្លួនកំពុងរង់ចាំព័ត៌មាន លម្អិតបន្ថែមពីសហរដ្ឋអាមេរិក ទាក់ទងនឹងសំណើបទឈប់បាញ់ រយៈពេល ៣០ថ្ងៃនៅក្នុងប្រទេសអ៊ុយក្រែន**កូនស្រីរបស់លោក Rodrigo Duterte ដែលបច្ចុប្បន្នជាអនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បានធ្វើដំណើរទៅកាន់ប្រទេសហូឡង់ បន្ទាប់ពីមានការចាប់ខ្លួនឱពុកលោកស្រី

រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសជ្រើសរើសអ្នកស្រាវជ្រាវសម្រាប់ការសិក្សាស្រាវជ្រាវធ្វើបទបង្ហាញក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៣

ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសជ្រើសរើសអ្នកស្រាវជ្រាវសម្រាប់ការសិក្សាស្រាវជ្រាវធ្វើបទបង្ហាញក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ ដោយមានការចូលរួមជាវាគ្មិនពីសំណាក់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិផងដែរ។

បើតាមរាជបណ្ឌិត្យសភាកម្ពុជា កម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៣ ត្រូវបានធ្វើឡើង២វគ្គ ដោយវគ្គទី១ ប្រធានបទគោល «សុខដុមនីយកម្មសង្គម សេដ្ឋកិច្ច និងវប្បធម៌នៅកម្ពុជា ឡាវ និង វៀតណាម» ដែលមានប្រធានបទរងចំនួន៣។ ចំណែកវគ្គទី២ ប្រធានបទគោល៖ «ការផ្លាស់ប្ដូរបតងនៅកម្ពុជា ឡាវ និងវៀតណាម ផ្អកលើមេរៀន ដែលបានរៀនពីបទពិសោធន៍ និងទស្សនៈរបស់ប្រទេសកូរ៉េ» មានប្រធានបទរងចំនួន៣ ផ្សេងទៀត។

សម្រាប់ប្រធានបទស្រាវជ្រាវ អ្នកស្រាវជ្រាវរងនីមួយៗ អាចជ្រើសរើសប្រធានបទណាមួយក្នុងចំណោមប្រធានបទផ្ដល់ជូនទៅតាមជំនាញរបស់ខ្លួន ឬ អាចបង្កើតនូវប្រធានបទស្រាវជ្រាវថ្មីដែលពាក់ព័ន្ធនឹងប្រធានបទរងនីមួយៗដែលបានលើកឡើង។ ចំពោះប្រធានបទស្រាវជ្រាវខាងលើនឹងផ្តល់នូវប្រាក់ឧបត្ថម្ភចំនួន ៤លានរៀលក្នុងមួយប្រធានបទ។

ដូច្នេះប្រសិនអ្នកស្រាវជ្រាវជាតិទាំងឡាយ ដែលមានចំណាប់អារម្មណ៍នឹងការស្រាវជ្រាវប្រធានបទខាងលើ សូមបំពេញ «ទម្រង់សំណើស្រាវជ្រាវសង្ខេប (Research Proposal Concept Note)» ហើយបញ្ជូនមកកាន់ក្រុមការងារសម្របសម្រួលរបស់ រាជបណ្ឌិត្យសភាកម្ពុជា តាមរយៈព័ត៌មានទំនាក់ទំនងខាងក្រោម ឱ្យបានមុនថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៧៖០០នាទី៕

អត្ថបទដែលជាប់ទាក់ទង