**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ**អ៊ុយក្រែនមើលឃើញប្រទេសតួកគី ជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន**បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារបង្កការភ្ញាក់ផ្អើល នៅស្រុកសាមគ្គីមុនីជ័យ**សិក្ខាសាលាផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា**រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់ RFA Khmer ដែលផ្តល់ដោយបុគ្គល សែម សុខគា ដោយបំភ្លៃការពិតពាក់ព័ន្ធនឹង ការរៀបចំតំបន់អន្ទង់អាំង**សម្តេចប្រមុខរដ្ឋស្ដីទី៖ កម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិភពលោក**សម្តេចតេជោ ការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ត្រាំ**សម្តេចតេជោ ហួសចិត្តដែលក្រុមប្រឆាំងខ្លះធ្លាប់រិះគន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែពេលនេះពឹងពាក់ដូណាល់ ត្រាំឡើងវិញ**សម្តេចតេជោ នឹងប្រគល់រាល់ឯកសារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងសម្ដេចផ្ទាល់ទៅគណៈកម្មាធិការគ្របគ្រងវិមានឈ្នះ ឈ្នះ ដើម្បីតម្កល់ទុក**សម្តេចតេជោ ប្រាប់ទៅជនបរទេសមួយចំនួនតូចដែលថា សម្ដេចនៅមានអំណាចធំ សម្ដេចថា ជាការពិតសម្ដេចនៅមានអំណាចធំ គឺអំណាចជាប្រធានគណបក្ស**សម្តេចតេជោ៖ មានកត្តាសំខាន់ៗចំនួន ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ានឱ្យខាងតែបាន**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ អំពាវនាវដល់អ្នកធុរកិច្ចនៅកម្ពុជាគប្បីរួមគ្នាធ្វើឲ្យសម្រេចបានគោលដៅកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៣០**សម្តេចប្រមុខរដ្ឋស្តីទី ហៅពួកក្រុមជ្រុលនិយមមួយចំនួនតូចដែលចូលចិត្តបង្អាប់ជនជាតិឯងថាជា «សត្វ»**សម្តេចតេជោ៖ មូលហេតុដែលកម្ពុជានាំចូលពីចិនច្រើន គឺដោយសារកម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីចិន**សម្តេចតេជោ៖ នៅលើពិភពលោកមានតែព្រះមហាក្សត្រកម្ពុជាប៉ុណ្ណោះដែលក្រជាងគេ ប៉ុន្តែជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌ និងសន្ដោសប្រណីខ្លាំងជាងគេ**សម្តេចតេជោ៖ កម្ពុជាធ្លាប់តែជាប្រទេសនាំចូលដើម្បីផ្គត់ផ្គង់ ក្នុងស្រុក ប៉ុន្តែពេលនេះកម្ពុជា បានប្រែក្លាយជាប្រទេសផលិតហើយធ្វើការនាំចេញ**សេចក្តីថ្លែងការណ៍រួមនៃកិច្ចជំនួបរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង**រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»

អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ធ្វើដំណើរទស្សនកិច្ចសិក្សា ពីការគិតគូរឡើងវិញអំពីការគាំពារសង្គម និងការប្រែប្រួលអាកាសធាតុ នៅអូស្ត្រាលី

ទីក្រុង Canberra ប្រទេសអូស្ត្រាលី៖ កាលពីថ្ងៃទី៣-៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានចូលរួមទស្សនកិច្ចសិក្សានៅប្រទេសអូស្ត្រាលីពីគិតគូរឡើងវិញអំពីការគាំពារសង្គម ការគ្រប់គ្រងហានិភ័យនៃគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ក្រោមការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី និងសហព័ន្ធអាល្លឺម៉ង់ ដោយមានការសម្របសម្រួលពីអង្គការ GIZ។

គោលបំណងនៃទស្សនៈកិច្ចសិក្សានេះគឺដើម្បី៖ (១) លើកកម្ពស់នូវចក្ខុវិស័យរួម និងការយល់ដឹងអំពីការសម្របខ្លួនទៅនឹងការគាំពារសង្គម(២) បង្កើនការយល់ដឹងអំពីប្រព័ន្ធគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងអន្តរកម្មរវាងប្រព័ន្ធគាំពារសង្គមនៅប្រទេសអូស្រ្តាលី និង(៣) ផ្តល់នូវជំនាញដល់អ្នកចូលរួមអំពីការកំណត់ចំណុចចូលជាយុទ្ធសាស្ត្រសម្រាប់ការធ្វើសមាហរណកម្មនៃការគាំពារសង្គម និងរបៀបវារៈការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះផងដែរដំណើរទស្សនកិច្ចសិក្សានេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងបរិស្ថាន ក្រសួងផែនការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហរន្តរាយ លេខាធិការដ្ឋានគ.ជ.អ.ប. អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម មូលនិធិជាតិជំនួយសង្គម អង្គការ WFP និងអង្គការ UNDP។

ជារួម ទស្សនកិច្ចសិក្សានេះបានផ្តល់នូវមេរៀន និងបទពិសោធន៍អំពីតួនាទីចាំបាច់បង ប្តូរ មក ស្ថាប័នរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិថ្នាក់មូលដ្ឋានក្នុងការសម្របសម្រួលដោះស្រាយបញ្ហាគ្រោះមហន្តរាយនានា។ តាមរយះការចុះពិនិត្យមើលការងាររបស់អង្គភាពផ្តល់សេវាអូស្រា្តលី ស្តាប់បទបង្ហាញពីអង្គភាពនានារួមមានការិយាល័យឧតុនិយមអូស្រ្តាលី អង្គភាពគ្រប់គ្រងសង្គ្រោះបន្ទាន់ជាតិអូស្រ្តាលី(NEMA) កងកម្លាំងសង្គ្រោះសង្គម ធនាគារពិភពលោក នាយកដ្ឋានសេវាសង្គម និងនាយកដ្ឋានប្រែប្រួលអាកាសធាតុអុស្រ្តាលី បានឆ្លុះបញ្ចំងឱ្យឃើញថា យន្តការប្រព័ន្ធរដ្ឋាភិបាលរបស់អូស្រា្តលីទាំងមូលគឺការសហការរវាងអាជ្ញាធរថ្នាក់សហព័ន្ធ និងភ្នាក់ងាររដ្ឋនីមួយៗដើម្បីធានាថាការទូទាត់ប្រាក់ជំនួយ ការឆ្លើយតបទៅនឹងការសង្គ្រោះបន្ទាន់ទាន់ពេលវេលា និងកម្មវិធីភាពធន់រយៈពេលវែងបានទៅដល់សហគមន៍ដែលត្រូវការពិតប្រាកដ។ ការទទួលខុសត្រូវ និងជំនាញច្បាស់លាស់របស់មូលដ្ឋាន ព្រមទាំងមានយន្តការសម្របសម្រួលពេញលេញ ធ្វើឲ្យការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានាមានប្រសិទ្ធភាព និងផ្តោតសំខាន់ទៅលើសហគមន៍។

ចំណុចដ៏សំខាន់មួយទៀតគឺ ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយចីរភាព ដែលជាកម្លាំងចលករជំរុញសម្រាប់ការសម្រេចគោលដៅហានិភ័យគ្រោះមហន្តរាយជាតិ និងការប្រែប្រួលអាកាសធាតុ។ ការប្រើប្រាស់មូលនិធិហិរញ្ញវត្ថុនានារបស់រតនាគារជាតិអូស្រ្តាលី រួមមានមូលនិធិហិរញ្ញវត្ថុហានិភ័យមហន្តរាយ, ប្រព័ន្ធធានារ៉ាប់រង, សញ្ញាប័ណ្ណបៃតង (Green bonds), និងមូលនិធិភាពធន់ (Resilience funds) បានបង្ហាញពថាការវិនិយោគហិរញ្ញវត្ថុដោយយុទ្ធសាស្រ្ត អាចកាត់បន្ថយហានិភ័យសង្គម និងសេដ្ឋកិច្ចរយៈពេលវែង។ ការពង្រឹងប្រព័ន្ធការពារសង្គម និងយុទ្ធសាស្ត្រហិរញ្ញវត្ថប្រកបដោយនវានុវត្តអាចជាគន្លឹះសំខាន់សម្រាប់កម្ពុជា ក្នុងដំណើរទៅរកអនាគតដែលមានភាពធន់ និងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ៕

អត្ថបទដែលជាប់ទាក់ទង