**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ**អ៊ុយក្រែនមើលឃើញប្រទេសតួកគី ជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន**បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារបង្កការភ្ញាក់ផ្អើល នៅស្រុកសាមគ្គីមុនីជ័យ**សិក្ខាសាលាផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា**រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់ RFA Khmer ដែលផ្តល់ដោយបុគ្គល សែម សុខគា ដោយបំភ្លៃការពិតពាក់ព័ន្ធនឹង ការរៀបចំតំបន់អន្ទង់អាំង**សម្តេចប្រមុខរដ្ឋស្ដីទី៖ កម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិភពលោក**សម្តេចតេជោ ការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ត្រាំ**សម្តេចតេជោ ហួសចិត្តដែលក្រុមប្រឆាំងខ្លះធ្លាប់រិះគន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែពេលនេះពឹងពាក់ដូណាល់ ត្រាំឡើងវិញ**សម្តេចតេជោ នឹងប្រគល់រាល់ឯកសារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងសម្ដេចផ្ទាល់ទៅគណៈកម្មាធិការគ្របគ្រងវិមានឈ្នះ ឈ្នះ ដើម្បីតម្កល់ទុក**សម្តេចតេជោ ប្រាប់ទៅជនបរទេសមួយចំនួនតូចដែលថា សម្ដេចនៅមានអំណាចធំ សម្ដេចថា ជាការពិតសម្ដេចនៅមានអំណាចធំ គឺអំណាចជាប្រធានគណបក្ស**សម្តេចតេជោ៖ មានកត្តាសំខាន់ៗចំនួន ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ានឱ្យខាងតែបាន**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ អំពាវនាវដល់អ្នកធុរកិច្ចនៅកម្ពុជាគប្បីរួមគ្នាធ្វើឲ្យសម្រេចបានគោលដៅកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៣០**សម្តេចប្រមុខរដ្ឋស្តីទី ហៅពួកក្រុមជ្រុលនិយមមួយចំនួនតូចដែលចូលចិត្តបង្អាប់ជនជាតិឯងថាជា «សត្វ»**សម្តេចតេជោ៖ មូលហេតុដែលកម្ពុជានាំចូលពីចិនច្រើន គឺដោយសារកម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីចិន**សម្តេចតេជោ៖ នៅលើពិភពលោកមានតែព្រះមហាក្សត្រកម្ពុជាប៉ុណ្ណោះដែលក្រជាងគេ ប៉ុន្តែជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌ និងសន្ដោសប្រណីខ្លាំងជាងគេ**សម្តេចតេជោ៖ កម្ពុជាធ្លាប់តែជាប្រទេសនាំចូលដើម្បីផ្គត់ផ្គង់ ក្នុងស្រុក ប៉ុន្តែពេលនេះកម្ពុជា បានប្រែក្លាយជាប្រទេសផលិតហើយធ្វើការនាំចេញ**សេចក្តីថ្លែងការណ៍រួមនៃកិច្ចជំនួបរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង**រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»

ក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបានកុំព្យូទ័រ ២០០គ្រឿង ពីក្រសួងប្រៃសណីយ៍ ដើម្បីអនុវត្តការងារឌីជីថល

ភ្នំពេញ៖ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារគណៈកម្មការបរិវត្តកម្មឌីជីថលនៃក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រុមការងារបច្ចេកទេសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំពិធីប្រគល់-ទទួលកុំព្យូទ័រចំនួន ២០០គ្រឿង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការបរិវត្តកម្មឌីជីថលក្រសួងអភិវឌ្ឍន៍ជនបទ។

ពិធីប្រគល់-ទទួលកុំព្យូទ័រ នេះ ត្រូវបានរៀបចំឡើងនៅទីស្ដីការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ជាថ្នាក់ដឹកនាំនៃគណៈកម្មការបរិវត្តកម្មឌីជីថលនៃក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានដោយផ្ទាល់របស់ ឯកឧត្តមរដ្ឋមន្ដ្រី និងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់ ឯកឧត្តមរដ្ឋមន្ដ្រី ក្នុងការអភិវឌ្ឍសមត្ថភាពរបស់មន្ដ្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើឱ្យប្រសើរឡើងលើការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន។ ជាមួយគ្នានេះ ឯកឧត្ដម បានបញ្ជាក់ពីវិស័យអាទិភាពរបស់ក្រសួងប្រៃសនីយ៍ និងគមនាគមន៍ ជូនគណៈប្រតិភូដែលអញ្ជើញមកនាពេលនេះផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណជូនចំពោះរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមការងារបច្ចេកទេសរបស់ក្រសួងដែលបានផ្ដល់កិច្ចសហការល្អ និងគាំទ្រដល់ក្រុមការងារគណៈកម្មការបរិវត្តកម្មឌីជីថលនៃក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីរៀបចំដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អុីនធឺណិត ព្រមទាំងការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទព្រមទាំងបានផ្តល់នូវកុំព្យូទ័រចំនួន ២០០ គ្រឿងដើម្បីអនុវត្តការងារឌីជីថលប្រចាំក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

ទន្ទឹមនឹងនេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានជម្រាបជូនពីវិស័យអាទិភាពទាំង ៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយផ្ដោតទៅលើការអភិវឌ្ឍន៍សហគមន៍ជនបទឌីជីថល និងចលនាភូមិគំរូសំដៅកសាងតំបន់ជនបទប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ។

គួរជម្រាបជូនផងដែរថានេះ ពិធីប្រគល់-ទទួលកុំព្យូទ័រចំនួន ២០០គ្រឿង នាពេលនេះ មានកុំព្យូទ័រលើតុ (Desktop) ចំនួន ១០០គ្រឿង និងកុំព្យូទ័រយួរដៃ (Laptop) ចំនួន ១០០គ្រឿង ដែលកុំព្យូទ័រទាំងនេះ គឺជាចំណែកមួយដ៏សំខាន់ ក្នុងការចូលរួមជំរុញល្បឿនកំណែទម្រង់បរិវត្តកម្មឌីជីថលកម្ពុជា សំដៅជំរុញដល់ការបង្កើនប្រសិទ្ធភាពការងារ និងការលើកកម្ពស់គុណភាពនៃការផ្ដល់សេវាសាធារណៈជូនដល់សាធារណៈជន៕

អត្ថបទដែលជាប់ទាក់ទង