**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ**អ៊ុយក្រែនមើលឃើញប្រទេសតួកគី ជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន**បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារបង្កការភ្ញាក់ផ្អើល នៅស្រុកសាមគ្គីមុនីជ័យ**សិក្ខាសាលាផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា**រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់ RFA Khmer ដែលផ្តល់ដោយបុគ្គល សែម សុខគា ដោយបំភ្លៃការពិតពាក់ព័ន្ធនឹង ការរៀបចំតំបន់អន្ទង់អាំង**សម្តេចប្រមុខរដ្ឋស្ដីទី៖ កម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិភពលោក**សម្តេចតេជោ ការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ត្រាំ**សម្តេចតេជោ ហួសចិត្តដែលក្រុមប្រឆាំងខ្លះធ្លាប់រិះគន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែពេលនេះពឹងពាក់ដូណាល់ ត្រាំឡើងវិញ**សម្តេចតេជោ នឹងប្រគល់រាល់ឯកសារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងសម្ដេចផ្ទាល់ទៅគណៈកម្មាធិការគ្របគ្រងវិមានឈ្នះ ឈ្នះ ដើម្បីតម្កល់ទុក**សម្តេចតេជោ ប្រាប់ទៅជនបរទេសមួយចំនួនតូចដែលថា សម្ដេចនៅមានអំណាចធំ សម្ដេចថា ជាការពិតសម្ដេចនៅមានអំណាចធំ គឺអំណាចជាប្រធានគណបក្ស**សម្តេចតេជោ៖ មានកត្តាសំខាន់ៗចំនួន ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ានឱ្យខាងតែបាន**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ អំពាវនាវដល់អ្នកធុរកិច្ចនៅកម្ពុជាគប្បីរួមគ្នាធ្វើឲ្យសម្រេចបានគោលដៅកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៣០**សម្តេចប្រមុខរដ្ឋស្តីទី ហៅពួកក្រុមជ្រុលនិយមមួយចំនួនតូចដែលចូលចិត្តបង្អាប់ជនជាតិឯងថាជា «សត្វ»**សម្តេចតេជោ៖ មូលហេតុដែលកម្ពុជានាំចូលពីចិនច្រើន គឺដោយសារកម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីចិន**សម្តេចតេជោ៖ នៅលើពិភពលោកមានតែព្រះមហាក្សត្រកម្ពុជាប៉ុណ្ណោះដែលក្រជាងគេ ប៉ុន្តែជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌ និងសន្ដោសប្រណីខ្លាំងជាងគេ**សម្តេចតេជោ៖ កម្ពុជាធ្លាប់តែជាប្រទេសនាំចូលដើម្បីផ្គត់ផ្គង់ ក្នុងស្រុក ប៉ុន្តែពេលនេះកម្ពុជា បានប្រែក្លាយជាប្រទេសផលិតហើយធ្វើការនាំចេញ**សេចក្តីថ្លែងការណ៍រួមនៃកិច្ចជំនួបរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង**រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»

វិមានក្រឹមឡាំង៖ បទឈប់បាញ់ ៣០ថ្ងៃនៅអ៊ុយក្រែន តាមសំណើរបស់អាមេរិក នឹងមិនផ្តល់ប្រយោជន៍ដល់រុស្ស៊ីទេ ផ្ទុយទៅវិញផ្តល់ឱកាសឲ្យអ៊ុយក្រែនរៀបចំកម្លាំងឡើងវិញ

ម៉ូស្គូ៖ មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំង លោក Yuri Ushakov បានលើកឡើងថា បទឈប់បាញ់រយៈពេល ៣០ ថ្ងៃនៅអ៊ុយក្រែន តាមសំណើរបស់សហរដ្ឋអាមេរិក នឹងមិនផ្តល់ផលប្រយោជន៍ដល់រុស្ស៊ីទេ ផ្ទុយទៅវិញនឹងផ្តល់ឱកាសឲ្យអ៊ុយក្រែនរៀបចំកម្លាំងឡើងវិញ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​រដ្ឋ​អ៊ីរ៉ង់​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីកងកម្លាំងរុស្ស៊ីទទួលបានជោគជ័យ ក្នុងការវាយប្រហារក្នុងប្រទេសអ៊ុយក្រែន ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្លាស់ប្តូរគោលនយោបាយ ដោយចាប់ផ្តើមចរចាទ្វេភាគីជាមួយរុស្ស៊ី និងផ្អាកជំនួយយោធាដល់អ៊ុយក្រែន។ ទោះបីជាអាមេរិកបន្តផ្តល់ជំនួយឡើងវិញ ក្រោយកិច្ចពិភាក្សានៅអារ៉ាប៊ីសាអូឌីតក៏ដោយ ក៏លោក Ushakov បានបញ្ជាក់ថា សំណើបទឈប់បាញ់ត្រូវតែកែប្រែដើម្បីផលប្រយោជន៍រុស្ស៊ី។

បេសកជន​ពិសេស​របស់​លោក ត្រាំ គឺ លោក Steve Witkoff កាលពីថ្ងៃ​ព្រហស្បតិ៍​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ម៉ូស្គូ​ ដើម្បី​ពិភាក្សា​អំពី​សំណើ​បទ​ឈប់​បាញ់​នៅ​អ៊ុយក្រែ ខណៈប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​សម្ដែង​ក្តី​សង្ឃឹម​​ថា រុស្ស៊ី​នឹង​យល់ព្រម​លើ​បទ​ឈប់​បាញ់​រយៈពេល ៣០ ថ្ងៃ​ដែល​អ៊ុយក្រែន​បាន​គាំទ្រ។

ទោះជាយ៉ាងណា លោក Yuri Ushakov ដែលជាអតីត​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន និង​ជា​ទីប្រឹក្សា​គោលនយោបាយ​ការបរទេស​របស់​លោក ពូទីន បានថ្លែង​ទៅ​កាន់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ីថា លោក​បាន​និយាយ​ជាមួយ​លោក Waltz កាលពី​ថ្ងៃ​ពុធ ដើម្បី​បញ្ជាក់​ជំហរ​របស់​រុស្ស៊ី​ថា បទ​ឈប់​បាញ់​មិន​គួរ​គ្រាន់តែ​ជា​ការ​ផ្អាក​ដើម្បី​ឲ្យ​យោធា​អ៊ុយក្រែន​រៀបចំ​កម្លាំង​ឡើង​វិញ​នោះ​ទេ ហើយ​សំណើ​នេះ​ត្រូវតែ​កែប្រែ​ដើម្បី​គិតគូរ​ពី​ផលប្រយោជន៍​របស់​រុស្ស៊ី។ លោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ​​ «គ្មានផ្តល់​អ្វី​សោះសម្រាប់រុស្ស៊ី» ក្រៅតែពី​ឱកាស​ឲ្យ​អ៊ុយក្រែន «ប្រមូល​ផ្តុំ​កម្លាំង​ឡើង​វិញ»។

ទោះ​ជា​យ៉ាង​ណា លោក Ushakov មិន​បាន​ច្រានចោល​សំណើ​របស់​សហរដ្ឋអាមេរិក​ទាំងស្រុង​នោះ​ទេ ដោយ​បញ្ជាក់​ថា​ប្រធានាធិបតី ពូទីន ទំនង​នឹង​ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ពេល​ក្រោយ ហើយ​បញ្ជាក់​ពី​ជំហរ​របស់​រុស្ស៊ី​ឲ្យ​បាន​លម្អិត​បន្ថែម​ទៀត។ លោក​បាន​សង្កត់ធ្ងន់​ថា គោលដៅ​របស់​ទីក្រុង​ម៉ូស្គូ​គឺ «ដំណោះស្រាយ​សន្តិភាព​យូរអង្វែង​ដែល​គិតគូរ​ពី​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រទេស​យើង និង​កង្វល់​ដែល​យើង​បាន​លើក​ឡើង​ជា​ញឹកញាប់»៕

អត្ថបទដែលជាប់ទាក់ទង