នាយករដ្ឋមន្ត្រី៖ សារសន្តិភាព ត្រូវនិយាយឱ្យជាប់ និយាយរហូតពួកប្រឆាំងនឹងសន្តិភាព ដេកក៏យល់សប្ដិឃើញសន្តិភាពដែរ
ភ្នំពេញ៖ ងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី១៤ មីនានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា សារសន្តិភាពត្រូវនិយាយឱ្យជាប់ និយាយរហូតពួកប្រឆាំងនឹងសន្តិភាព ដេកក៏យល់សប្ដិឃើញសន្តិភាពដែរ ។
ជាមួយគ្នានោះសម្ដេចធិបតី សង្កត់ធ្ងន់ថា សម្ដេចនឹងបន្តនិយាយពីការថែរក្សាសុខសន្ដិភាពរបស់កម្ពុជា រហូតដល់អ្នកឯងដេកក៏យល់សប្ដិឃើញដែរ។ សម្ដេចថា យើងសុខចិត្តនិយាយពីសន្ដិភាពដដែលៗ ប្រសើរជាងបាត់បង់សន្ដិភាព ។
សម្ដេចធិបតីបញ្ជាក់បន្ថែមថា នៅក្នុងដំណើរប្រវត្តិសាស្ត្រកម្ពុជាជាង ៥០០ ឆ្នាំនាក្រោយសម័យកាលអង្គរ កម្ពុជាប្រទះជួបនឹងសង្គ្រាមជាច្រើនសតវត្សរ៍ កម្ពុជាទើបមានសន្តិភាពពេញលេញនៅប្រមាណជិត ៣០ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។
សម្ដេចធិបតី បញ្ជាក់ជាថ្មីថា ប្រសិនបើមានការឈ្លានពានកម្ពុជា កម្ពុជារក្សាសិទ្ធិនូវការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីការពារជាតិ ការពារបូរណភាពទឹកដី ៕