**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ**អ៊ុយក្រែនមើលឃើញប្រទេសតួកគី ជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន**បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារបង្កការភ្ញាក់ផ្អើល នៅស្រុកសាមគ្គីមុនីជ័យ**សិក្ខាសាលាផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា**រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់ RFA Khmer ដែលផ្តល់ដោយបុគ្គល សែម សុខគា ដោយបំភ្លៃការពិតពាក់ព័ន្ធនឹង ការរៀបចំតំបន់អន្ទង់អាំង**សម្តេចប្រមុខរដ្ឋស្ដីទី៖ កម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិភពលោក**សម្តេចតេជោ ការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ត្រាំ**សម្តេចតេជោ ហួសចិត្តដែលក្រុមប្រឆាំងខ្លះធ្លាប់រិះគន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែពេលនេះពឹងពាក់ដូណាល់ ត្រាំឡើងវិញ**សម្តេចតេជោ នឹងប្រគល់រាល់ឯកសារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងសម្ដេចផ្ទាល់ទៅគណៈកម្មាធិការគ្របគ្រងវិមានឈ្នះ ឈ្នះ ដើម្បីតម្កល់ទុក**សម្តេចតេជោ ប្រាប់ទៅជនបរទេសមួយចំនួនតូចដែលថា សម្ដេចនៅមានអំណាចធំ សម្ដេចថា ជាការពិតសម្ដេចនៅមានអំណាចធំ គឺអំណាចជាប្រធានគណបក្ស**សម្តេចតេជោ៖ មានកត្តាសំខាន់ៗចំនួន ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ានឱ្យខាងតែបាន**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ អំពាវនាវដល់អ្នកធុរកិច្ចនៅកម្ពុជាគប្បីរួមគ្នាធ្វើឲ្យសម្រេចបានគោលដៅកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៣០**សម្តេចប្រមុខរដ្ឋស្តីទី ហៅពួកក្រុមជ្រុលនិយមមួយចំនួនតូចដែលចូលចិត្តបង្អាប់ជនជាតិឯងថាជា «សត្វ»**សម្តេចតេជោ៖ មូលហេតុដែលកម្ពុជានាំចូលពីចិនច្រើន គឺដោយសារកម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីចិន**សម្តេចតេជោ៖ នៅលើពិភពលោកមានតែព្រះមហាក្សត្រកម្ពុជាប៉ុណ្ណោះដែលក្រជាងគេ ប៉ុន្តែជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌ និងសន្ដោសប្រណីខ្លាំងជាងគេ**សម្តេចតេជោ៖ កម្ពុជាធ្លាប់តែជាប្រទេសនាំចូលដើម្បីផ្គត់ផ្គង់ ក្នុងស្រុក ប៉ុន្តែពេលនេះកម្ពុជា បានប្រែក្លាយជាប្រទេសផលិតហើយធ្វើការនាំចេញ**សេចក្តីថ្លែងការណ៍រួមនៃកិច្ចជំនួបរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង**រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»

ស្រុកព្រះនេត្រព្រះ ជាស្រុកដំបូងគេនៅខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

បន្ទាយមានជ័យ៖ ស្រុកព្រះនេត្រព្រះ ជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំង០៩ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មុនគេទូទាំងខេត្ត ។ ជាមួយគ្នានោះ មន្ទីរអភិវឌ្ឍជនបទ និងរដ្ឋបាលស្រុក ក៏បានរៀបចំពិធីដង្ហែពានជ័យលាភី និងកាត់ខ្សែបូនិមិត្តរូប អបអរសាទរបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត លោក ឃ្លោក នួយ អភិបាលរង នៃគណៈអភិបាលខេត្ត ដំណងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ដែលប្រារព្ធធ្វើនៅបរិវេណសាលាស្រុកព្រះនេត្រព្រះ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ។

លោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ ក៏បានរាយការសង្ខេបជូនអង្គពិធី ដែលស្រុកព្រះនេត្រព្រះ មាន៩ឃុំ មានភូមិចំនួន ១១៨ និងមានប្រជាពលរដ្ឋសរុប ២៦ ៦២៦គ្រួសារ មនុស្សរាយចំនួន ១១១ ០១៥នាក់ ស្រី៥៥ ៧៤០នាក់ អាយុ១៨ឆ្នាំឡើង ៧៥ ៨០១នាក់ ស្រី៣៨ ២១៧នាក់ និងកុមារ ៣៩ ៣៦២នាក់ ស្រី ១៩ ៤៦១នាក់។ ក្នុងនាមរដ្ឋបាលស្រុកព្រះនេត្រព្រះ លោកប្តេជ្ញាខិតខំប្រឹងប្រែងបំពេញការងាគ្រប់វិស័យ ជាពិសេសការងារបរិស្ថាន ការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ដើម្បីឱ្យរដ្ឋបាលស្រុក ទទួលបាន  ជ័យលាភីជាស្រុកបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF Plus) នៅឆ្នាំខាងមុខបន្តទៀត។

លោក ជា យុទ្ធារុណ ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏បានមានប្រសាសន៍ថា ការបន្ទោបង់ពាសវាលពាសកាល គឺជាបច្ច័យដ៏អាក្រក់មួយ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋ។ លោកបន្តថា ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ពីជម្រើសល្អសម្រាប់ប្រជាពលរដ្ឋ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍជនបទ មានការគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ។ ហេីយដើម្បីឈានសម្រេចទៅដល់គោលដៅឆ្នាំ២០២៣០ ប្រទេសកម្ពុជា ត្រូវបញ្ឈប់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅមានកម្រិតខ្ពស់នៅ ឱ្យបានមុនឆ្នាំ២០៣០។ លោកប្រធានមន្ទីរ ក៏បានថ្លែងអំណរគុណអង្គការទស្សនៈពិភពលោក អង្គការដៃគូនានា និងវិស័យ ឯកជន នឹងបន្តចូលរួម គាំទ្រ និងសហការជាមួយគ្នា ដើម្បីអភិវឌ្ឍន៍លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទឱ្យកាន់តែរីកចម្រើនប្រសើឡើងបន្ថែមទៀត។

នាឱកាសនោះលោក ឃ្លោក នួយ អភិបាលរងខេត្ត បានថ្លែងអបអរសាទររដ្ឋបាលស្រុកព្រះនេត្រព្រះ ដែលជាស្រុកដំបូង ក្នុងចំណោមក្រុង-ស្រុក ទាំង៩ ដែលបានប្រកាសទទួលស្គាល់ជាផ្លូវការនូវ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងបានជំរុញការងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទនៅក្នុងក្របខណ្ឌនៃស្រុកទាំងមូលឱ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនខ្លាំងក្លាថែមទៀត។ ជាពិសេស គឺការរិះរកយន្តការរក្សានិរន្តរភាពជាស្រុក ODF ដើម្បីឈានទៅសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងកម្រិតខ្ពស់(ODF Plus) នាពេលខាងមុខ។

ជាមួយគ្នានោះក្នុងនាមរដ្ឋបាលខេត្តលោក ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការទស្សនៈពិភពលោក ដែលតែងតែយកចិត្តទុកដាក់ និងជួយគាំទ្រដល់វិស័យការ ងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ និងបានជួយជ្រោមជ្រែងស្រុក ព្រះនេត្រព្រះ  រហូតទទួលបានលទ្ធផលល្អ ជាស្រុកដែល បានបញ្ចប់ការបន្ទោបង់ពាស វាលពាស កាល  និងបានធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការ៕

អត្ថបទដែលជាប់ទាក់ទង