សម្តេចតេជោ នឹងប្រគល់រាល់ឯកសារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងសម្ដេចផ្ទាល់ទៅគណៈកម្មាធិការគ្របគ្រងវិមានឈ្នះ ឈ្នះ ដើម្បីតម្កល់ទុក
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់សម្ដេចនឹងប្រគល់រាល់ឯកសារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងសម្ដេចផ្ទាល់ទៅគណៈកម្មាធិការគ្របគ្រងវិមានឈ្នះ ឈ្នះ ដើម្បីតម្កល់ទុក។
សម្ដេចបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។
សម្ដេចតេជោរំលេចបន្ថែមថា ឯកសារទាំងនោះមានទាំងសំណៅដែលសម្ដេចបាន សរសេរដោយផ្ទាល់ដៃនានាតាំងពីមុនពេលបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិទៅទៀតក៏មាន៕