សម្តេចតេជោ ការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ត្រាំ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គីគ្រួសារសមាគមឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលឈានជើងទៅអាមេរិក និងស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចឆ្ងល់ ចេះតែអ្នកឯងទៅអាមេរិកទៅរួច។ អ្នកឯងទិតៀន ដូណាល់ ត្រាំ ជាចំហរ ក្នុងពេលយុទ្ធនាការបោះឆ្នោត។ ឥលូវ អ្នកឯងកំពុងទៅពឹងអាមេរិក ដើម្បីនឹង (ស្នើឲ្យ) ដាក់កៀបសង្កត់នៅកម្ពុជា។ កម្ពុជា កំពុងធ្វើជាអ្នកសម្របសម្រួល រវាងអាស៊ាន និងអាមេរិក។ អ្នកត្រូវយល់! តើអ្នកល្ងង់ ឬធ្វើល្ងង់? ប៉ុន្តែធ្វើបែបនេះ ពិតជាល្ងង់ហើយ។
សម្តេចតេជោ ប្រមុខរដ្ឋស្ដីទី ក៏បានផ្តាំទៅក្រុមប្រឆាំងថា ឆ្នាំ២០២៥នេះ កម្ពុជា គឺជាអ្នកសម្របសម្រួលរវាងអាមេរិក និងអាស៊ាន ហើយការដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មលើកម្ពុជា ពីក្រុមប្រឆាំង គឺជារឿងល្ងង់ខ្លៅ ៕