សម្តេចតេជោ ហួសចិត្តដែលក្រុមប្រឆាំងខ្លះធ្លាប់រិះគន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែពេលនេះពឹងពាក់ដូណាល់ ត្រាំឡើងវិញ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានហួសចិត្ត ដែលក្រុមប្រឆាំងខ្លះធ្លាប់រិះគន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែពេលនេះទៅពឹងពាក់ដូណាល់ ត្រាំឡើងវិញ។
សម្ដេចបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចំអកឲ្យជនមួយចំនួនតូចខ្លះដែលជាកូនចៅក្រុមទណ្ឌិតក្បត់ជាតិ នៅកម្ពុជាសិក្សាក្រោមដំបូលសាលារៀនរបស់សម្តេចជាអ្នកកសាងសោះស្រាប់តែទៅដល់បារាំង មួយយប់ក្លាយជាបណ្ឌិតភ្លាម។
បន្ថែមពីនេះសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមិនយកអាមេរិកធ្វើជាសត្រូវដែរ យើងចង់ធ្វើមិត្តជាមួយប្រទេសទាំងអស់នៅលើពិភពលោកនេះ ហើយគាំទ្រឱ្យដោះស្រាយបញ្ហាទាំងអស់នៅលើពិភពលោកនេះ តាមរយៈការចចាដោយសន្តិភាព៕