កម្ពុជា និងអង្គការយូណេស្កូ ពិភាក្សាគ្នាលើវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា គមនាគមន៍ ការការពារ និងការអភិរក្សបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោកស្រី Audrey Azoulay អគ្គនាយកអង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការយូណេស្កូ លើវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា គមនាគមន៍ ការការពារ និងការអភិរក្សបេតិកភណ្ឌពិភពលោក និងការអរគុណរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះ ៕