ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កងកម្លាំងត្រូវយកចិត្តទុកដាក់ បំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនឱ្យបានល្អ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ ទោ សិទ្ធិ ឡោះស្នងការនៃស្នងការដ្ឋាននគរបាល ខេត្ត បន្ទាយមានជ័យបាន អញ្ជើញជួបសំណេះសំណាល និងប្រគល់អាវចំណាំងផ្លាតអន្តរាគមន៍ដែលជា អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិដល់កងកម្លាំង អន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិង អធិការដ្ឋាននគរបាលក្រុង ស្រុកទាំង ៩។
ថ្លែងក្នុងឱកាសនោះលោក ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណដល់ឯកឧត្តមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិដែល បានឧបត្ថម្ភអាវចំណាំងផ្លាតអន្តរាគមន៍ចំនួន ១៩០អាវដល់កងកម្លាំងអន្តរាគមន៍នៃស្នងការ ដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដេីម្បី ប្រេីប្រាស់ក្នុងការងារជំនាញ។
ជាមួយគ្នានោះ ឧត្ដមសេនីយ៍ ទោ ស្នងការក៏ បានដាក់បទបញ្ជា ដល់កងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាន និងអធិការដ្ឋាននគរបាល ក្រុងស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់បំ ពេញ តួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាពិសេសចុះអន្តរាគមន៍បានទាន់ពេល វេលា ពេលមានបណ្តឹងពីប្រជាពលរដ្ឋ និងហេតុការណ៍កេីតឡេីងក្នុងមូលដ្ឋានផ្សេងៗ៕