អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១ភូមិ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ២ភូមិ ក្នុងស្រុកដងទង់
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ភូមិ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារ នៃការវិនិច្ឆ័យចំនួន ២ភូមិ ក្នុងបរិវេណវត្តទ្វេរសិក្ខារតនារាម ក្នុងភូមិព្រៃឃ្មុំ ឃុំខ្ចាយខាងជេីង ស្រុកដងទង់ ខេត្តកំពត។
យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា ក្នុងថ្ងៃនេះមានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ភូមិ ដែលមានក្បាលដី សរុបចំនួន១ ៨៥៤ក្បាលដី ស្មើនឹង ៩៩៤គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ចំនួន២ ភូមិ ដែលមានក្បាលដីសរុបចំនួន ៣ ២៥២ក្បាលដី ស្មើនឹង ១ ៦៤២គ្រួសារ ក្នុងនោះរួមមាន៖ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ មានក្បាលដីសរុបចំនួន ១ ៨៥៤ក្បាលដី ស្មើនឹង ៩៩៤គ្រួសារ។ អំពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ២ភូមិស្ថិតក្នុងឃុំខាយខាងត្បូង ស្រុកដងទង់ ក្នុងនោះភូមិឈ្លីតលើ មានក្បាលដីសុរុបចំនួន ១ ៨០២ក្បាលដី ស្មើនឹង ៨៦០គ្រួសារ ភូមិត្រពាំងអណ្តូង មានក្បាលដីសុរុបចំនួន ១ ៤៥០ក្បាលដី ស្មើនឹង ៧៨២គ្រួសារ ៕