**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»**ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី២៦-៣១ ខែមីនា នឹងមានភ្លៀងកក់ខែ គ្របដណ្តប់ទូទាំងប្រទេស**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥**វិមានក្រឹមឡាំង៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក Donald Trump គ្រោងនឹងជួបសន្ទនា តាមទូរស័ព្ទ នៅថ្ងៃអង្គារនេះ**លោក ដូណាល់ ត្រាំ នឹងជជែកជាមួយលោក ពូទីន អំពីផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីសុខាភិបាល ណែនាំឱ្យបន្តលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ជាមួយអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល**ឃាតកម្មសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក ត្រូវបានតុលាការកំពូលសម្រេចផ្ដន្ទាទោសជនដៃដល់ដាក់ពន្ធនាគារមួយជីវិត និងបិទផ្លូវតវ៉ា**ក្រសួងបរិស្ថាន និងដៃគូ បន្តគម្រោងស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប**សម្តេចតេជោ កោតសរសើរ​ និងអរគុណលោកប្រធានាធិបតី ត្រាំ ដែលរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល និងញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក**វិមានក្រឹមឡាំងបញ្ជាក់ថា លោក ពូទីន និងលោក Trump នឹងធ្វើការហៅទូរស័ព្ទនៅថ្ងៃអង្គារ**រដ្ឋមន្ត្រីទេសចរណ៍ អញ្ជើញពិនិត្យស្ថានភាពលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ដើម្បីសិក្សាក្នុងការរៀបចំតំបន់កម្សាន្តនាពេលរាត្រី**ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី រៀបចំកិច្ចប្រជុំណែនាំពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១**តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២១,៩៦៦.៥១ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ**នាយករដ្ឋមន្ត្រីឥណ្ឌា៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានត្រៀមលក្ខណៈសម្បត្តិច្រើនជាងមុនសម្រាប់អាណត្តិ២របស់លោកដោយមានគោលដៅច្បាស់លាស់**រុស្ស៊ី ច្រានចោលការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពណាតូ នៅក្នុងប្រទេសអ៊ុយក្រែន**នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សង្កត់ធ្ងន់ថា ការបន្ធូរបន្ថយ និងកិច្ចសន្ទនា គឺជាផ្លូវដ៏មានប្រសិទ្ធភាពបំផុត ក្នុងការដោះស្រាយវិបត្តិនៅក្នុងតំបន់មួយ ដែលមានលក្ខណៈរសើប និងសំខាន់ដូចជាមជ្ឈិមបូព៌ា**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សា**កូរ៉េខាងជើង ថ្កោលទោសក្រុមប្រទេស G7 ដែលបានរួមគ្នាអំពាវនាវ ឱ្យខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរ**គណបក្សប្រឆាំងកូរ៉េខាងត្បូង ទទូចឱ្យតុលាការធម្មនុញ្ញ ប្រកាសសេចក្តីសម្រេចរបស់ខ្លួនឱ្យឆាប់ៗ ជុំវិញការចោទប្រកាន់ដកតំណែង លោក Yoon Suk Yeol

សមាជិកសភាអឺរ៉ុប៖ បារាំងគួរតែយករូបសំណាកសេរីភាពមកវិញ ព្រោះសហរដ្ឋអាម៉េរិក លែងមានតម្លៃសមនឹងទទួលបានសំណាកនេះទៀតហើយ

ប៉ារីស៖ សមាជិកសភាអឺរ៉ុបមកពីប្រទេស បារាំង លោក រ៉ាហ្វាអែល គ្លូកម៉ាន់ បាននិយាយ កាលពី ថ្ងៃអាទិត្យទី១៦ ខែមីនាថា បារាំង គួរតែ យក រូបសំណាក សេរីភាព មកវិញ ព្រោះ សហរដ្ឋអាម៉េរិក លែងមានតម្លៃ សមនឹងទទួលបានសំណាក នេះ ទៀតហើយ ។

លោក គ្លូកម៉ាន់ បាននិយាយនៅក្នុងសន្និបាតមួយថា៖«សូមផ្ដល់ឱ្យយើងមកវិញនូវរូបសំណាកសេរីភាព»។ លោកបន្តថា ៖«យើងនឹងនិយាយទៅកាន់ជនជាតិអាម៉េរិកដែលបានជ្រើសរើសនៅខាងពួកជនផ្តាច់ការ ទៅកាន់ជនជាតិអាម៉េរិកដែលបានបណ្តេញអ្នកស្រាវជ្រាវសម្រាប់ការទាមទារសេរីភាពខាងវិទ្យាសាស្ត្រថា សូមផ្ដល់ឱ្យយើងវិញនូវរូបសំណាកសេរីភាព»។

លោក គ្លូកម៉ាន់ បន្ថែមថា៖«យើង បាន ឱ្យ វា ទៅ អ្នក ជា អំណោយ ប៉ុន្តែ ជាក់ស្តែង អ្នក មើលងាយ វា ។ ដូច្នេះ វាគួរត្រឡប់មកផ្ទះវិញ »។

រូបសំណាកសេរីភាពត្រូវបានបង្ហាញនៅក្នុងកំពង់ផែទីក្រុងញូវយ៉កនៅថ្ងៃទី២៨ ខែតុលាឆ្នាំ១៨៨៦ សម្រាប់ខួបមួយរយឆ្នាំនៃការប្រកាសឯករាជ្យរបស់អាម៉េរិកជាអំណោយពីប្រជាជនបារាំងដល់អាម៉េរិក។ វារចនាដោយជនជាតិបារាំងឈ្មោះ អាហ្គូស្តេ បារថុលឌី (Auguste Bartholdi)។ បារាំងក៏មានរូបសំណាកសេរីភាពតូចមួយនៅលើទន្លេសែន (Seine) ក្នុងរដ្ឋធានីប៉ារីសដែរ។

លោក គ្លូកម៉ាន់ ដែលមាននិន្នាការគាំទ្រអ៊ុយក្រែន បានរិះគន់យ៉ាងខ្លាំងចំពោះការផ្លាស់ប្ដូរដ៏ខ្លាំងក្លារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើគោលនយោបាយអាម៉េរិកស្តីពីសង្រ្គាម។

លោកក៏បានរិះគន់លើការកាត់បន្ថយរបស់លោក ត្រាំ ចំពោះស្ថាប័នស្រាវជ្រាវរបស់សហរដ្ឋអាម៉េរិក ដែលបានជំរុញឱ្យមានការផ្តួចផ្តើមគំនិតរបស់រដ្ឋាភិបាលបារាំងរួចហើយ ដើម្បីទាក់ទាញពួកគេមួយចំនួនឱ្យទៅធ្វើការនៅប្រទេសបារាំង។

ចាប់តាំងពីលោក ត្រាំ ត្រលប់មកជាចាហ្វាយសេតវិមានវិញក្នុងខែមករា រដ្ឋាភិបាលរបស់លោកបានកាត់បន្ថយមូលនិធិស្រាវជ្រាវសហព័ន្ធ និងបានស្វែងរកការបណ្តេញបុគ្គលិកសហព័ន្ធរាប់រយនាក់ដែលធ្វើការលើការស្រាវជ្រាវសុខភាព និងអាកាសធាតុ។ មិនត្រឹមតែប៉ុណ្ណោះ លោក គ្លូកម៉ាន់ ក៏បានរិះគន់មេដឹកនាំស្តាំនិយមជ្រុលនៅក្នុងប្រទេសបារាំងផងដែរ ដោយចោទប្រកាន់ពួកគេថាជាក្រុមអ្នកគាំទ្រលោក ត្រាំ និងមហាសេដ្ឋីអេឡុន ម៉ាសក៍ ដែលកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីក្នុងការកាត់បន្ថយការចំណាយ៕

អត្ថបទដែលជាប់ទាក់ទង