**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោកជំទាវ សែម សុធា ចំពោះមរណភាពឯកឧត្តម ស្វាយ ដូត**ចូលរួមរំលែកមរណទុក្ខ! ឯកឧត្តម ស្វាយ ដូត ទទួលមរណភាពដោយសារបញ្ហាបេះដូង**រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តចំពោះការវិនិយោគ ដែលគិតគូរលើភាពស្អាតក្នុងទឹករបស់កម្ពុជា**ឧត្ដមសេនីយ៍ទោ ខូវ លី ណែនាំដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល យកចិត្តទុកដាក់ បម្រើសេវាជូនពលរដ្ឋឲ្យបានទាន់ពេលវេលា**ស្នងការនគរបាលខេត្តបាត់ដំបង ដាស់តឿនមន្រ្តីនគរបាលទាំងអស់ សូមកុំមានការពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន**សហគមន៍ខ្មែរពីអូស្ត្រាលី និងណូវែលហ្សេឡង់ អញ្ជើញទស្សនកិច្ចតំបន់ព្រំដែន កម្ពុជា-វៀតណាម**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨**ប្រមុខរដ្ឋស្ដីទីត្រាស់បង្គាប់តែងតាំង មន្រ្តីរួមទាំងឧកញ៉ាចំនួន៦២រូប ជាទីប្រឹក្សារបស់ឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា**ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំរបស់អ៉ីស្រាអែល បានកើនដល់ ៣២៦នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស**ប៉ូលិសកូរ៉េខាងត្បូង ចាប់ផ្តើមរឹតបន្តឹងសន្តិសុខបន្ថែមទៀត សម្រាប់មេដឹកនាំបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ក្រោយសមាជិកសភាព្រមានអំពីផែនការធ្វើឃាតដ៏សាហាវមួយសំដៅទៅលើ លោក លី ជេយ៉ុង**អភិបាលខេត្តពោធិ៍សាត់៖ រាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញក្រុមហ៊ុនវិនិយោគ មានទាំងការដាំដុះ ការកែច្នៃ និងការនាំចេញដោយផ្ទាល់ ពីកម្ពុជាទៅកាន់ទីផ្សារពិភពលោក**រដ្ឋាភិបាលនៃប្រទេសប៉េរូ ប្រកាសភាពអាសន្នក្នុងរដ្ឋធានីលីម៉ា ហើយដាក់ពង្រាយទាហានតាមដងផ្លូវ ដើម្បីជួយទប់ទល់នឹងអំពើហិង្សានាពេលថ្មីៗ និងដែលបានឆក់យកជីវិត តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់**លោក ដូណាល់ ត្រាំ អះអាងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចមកសេតវិមានដល់សហរដ្ឋអាម៉េរិក«ក្នុងពេលដ៏ខ្លីខាងមុខ»**លោក ដូណាល់ ត្រាំ និយាយជាមួយលោក ពូទីន ដោយបង្ហាញក្តីសង្ឃឹមអំពីការឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន**ក្រសួងការងារ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីបរិវត្តកម្មឌីជីថលលើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) នៃការអនុវត្ត ផ.យ.អ-ក.ស.ប. ២០២៤-២០២៨**គួរឲ្យអាសូរណាស់! ក្មេងប្រុសអាយុ១ខួបជាង បាត់បង់ជីវិតដោយសារលង់ទឹក នៅស្រុកមង្គលបូរី**ជាការសងសឹក! ចលនាក្រុមឧទ្ទាម ហួធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បានកំណត់គោលដៅលើក្រុមនាវាផ្ទុកយន្តហោះអាមេរិក ជាមួយនឹងការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយ**អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស បាននិយាយថា មានប្រទេសជាច្រើន ស្ម័គ្រចិត្តចូលរួមផ្តល់កងកម្លាំងរក្សាសន្តិភាពនៅអ៊ុយក្រែន ក្នុងករណីដែលកិច្ចព្រមព្រៀងសន្តិភាព ត្រូវសម្រេចបានជាមួយរុស្ស៉ី**សម្តេចធិបតី ផ្តល់ជាគោលការណ៍នៅតំបន់ដាច់ស្រយាល គ្រូមធ្យមសិក្សាដែលចូលនិវត្តន៍ ត្រូវពិនិត្យលទ្ធភាពឱ្យបន្តកិច្ចសន្យាធ្វើជាគ្រូបណ្តោះអាសន្ន រហូតរើសគ្រូថ្មីបាន

គណបក្សប្រឆាំងកូរ៉េខាងត្បូង ទទូចឱ្យតុលាការធម្មនុញ្ញ ប្រកាសសេចក្តីសម្រេចរបស់ខ្លួនឱ្យឆាប់ៗ ជុំវិញការចោទប្រកាន់ដកតំណែង លោក Yoon Suk Yeol

សេអ៊ូល៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែមីនា គណបក្សប្រឆាំងនៃប្រទេសកូរ៉េខាងត្បូង បានទទូចឱ្យតុលាការធម្មនុញ្ញ ប្រកាសសេចក្តីសម្រេចរបស់ខ្លួនឱ្យឆាប់ៗ ជុំវិញការចោទប្រកាន់ដកតំណែង ប្រធានាធិបតីលោក Yoon Suk Yeol ដែលត្រូវបានព្យួរអំណាច។

លោក Yoon ត្រូវបានសភាដែលគ្រប់គ្រងដោយបក្សប្រឆាំង បោះឆ្នោតចោទប្រកាន់ដកតំណែង ដោយសារការប្រកាសច្បាប់អាជ្ញាសឹកបរាជ័យ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។

លោកត្រូវបានព្យួរអំណាចជាបណ្តោះអាសន្ន ចាប់តាំងពីថ្ងៃទី១៤ ខែធ្នូ ហើយតុលាការធម្មនុញ្ញ បានដំណើរការសវនាការរយៈពេលជាច្រើនសប្តាហ៍ ដើម្បីសម្រេចជាចុងក្រោយ ថាតើត្រូវដកហូតតំណែងលោកជាផ្លូវការ ឬស្តារអំណាចលោកឡើងវិញ។

ខណៈក្រុមអ្នកជំនាញ បានរំពឹងថា សាលក្រមនឹងត្រូវប្រកាស នៅអំឡុងពាក់កណ្តាលខែមីនានេះ មកទល់ឥឡូវ តុលាការធម្មនុញ្ញ មិនទាន់ចេញសេចក្តីសម្រេចរបស់ខ្លួន នៅឡើយទេ ជាហេតុនាំឱ្យការប្រកាសសាលក្រម ជុំវិញសំណុំរឿងដកតំណែងលោក Yoon ប្រើពេលយូរជាងគេបង្អស់ ក្នុងប្រវត្តិសាស្រ្ត។ កាលពីចុងសប្តាហ៍កន្លងទៅ ប្រជាជនកូរ៉េខាងត្បូងរាប់សែននាក់ ដោយម្ខាងបានធ្វើបាតុកម្ម ដើម្បីទាមទារដកតំណែងលោក និងម្ខាងទៀតបាននាំគ្នាប្រមូលផ្តុំ ដើម្បីបង្ហាញការគាំទ្ររូបលោក។

គណបក្ស Democratic Party ដែលជាបក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះ បាននិយាយថា «ប្រទេសជាតិ និង ប្រជាជនបានឈានដល់កម្រិតកំណត់ហើយ ដោយភាពតានតឹងនិងការអត់ធ្មត់ ត្រូវបានរុញច្រានហួសពីដែនកំណត់រួចទៅហើយ។ យើងកំពុងទន្ទឹងរង់ចាំការសម្រេចចិត្ត ប្រកបដោយការទទួលខុសត្រូវពីតុលាការធម្មនុញ្ញ។ ការអូសបន្លាយបន្តទៀត មុខនឹងត្រូវចាត់ទុកជា រឿង ខុសប្រក្រតី ហើយខ្វះការទទួលខុសត្រូវ»។

គួរបញ្ជាក់ថា ក្រៅពីសំណុំរឿងដកតំណែង នៅតុលាការធម្មនុញ្ញ លោក Yoon Suk Yeol ក៏ប្រឈមមុខជាមួយសំណុំរឿងព្រហ្មទណ្ឌ ក្រោមបទចោទប្រកាន់បង្កការបះបោរផងដែរ សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹក កាលពីខែធ្នូ។ រូបលោកត្រូវបានចាប់ខ្លួន កាលពីខែមករា ប៉ុន្តែក្រោយមក ត្រូវបានដោះលែងចេញពីមន្ទីរឃុំឃាំងវិញ កាលពីថ្ងៃទី៨ ខែមីនា៕

អត្ថបទដែលជាប់ទាក់ទង