អភិបាលខេត្តតាកែវ ចុះពិនិត្យសង្វាក់ផលិតកម្មរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ស្ថិតនៅឃុំពេជសារ ស្រុកកោះអណ្ដែត ទើបបើកដំណើរការថ្មី
ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំគណប្រតិភូរដ្ឋបាលខេត្ត អញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យមើលសង្វាក់ ផលិតកម្មរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចេង ហុង ហ្វូ ស៊ី (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិតាបួរ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្ត តាកែវ ដែលទើបបើកដំណើរការថ្មី ត្រូវការកម្មករសរុប ៨៦៥នាក់ ប៉ុន្តែទើបជាជំហានទី១ គឺមានកម្មករ កំពុង បម្រើការងារ ៣១០នាក់។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានសម្ដែងការសប្បាយរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះ រោងចក្រ ចេង ហុង ហ្វូ ស៊ី (ខេមបូឌា) ឯ.ក ដែលសម្រេចចិត្តមកបណ្ដាក់ទុនរកទទួលទាននៅលើទឹកដីខេត្តតាកែវ ដែលជាខេត្ត មួយកំពុងសក្ដានុពលខ្លាំង គ្រប់ភូមិសាស្រ្តក្នុងមូលដ្ឋានខេត្ត ជាពិសេស គឺបានផ្ដល់ឳកាសការងារ យ៉ាងច្រើនដល់ បងប្អូនប្រជាពលរដ្ឋនៅតំបន់ ឲ្យឈប់ចំណាកស្រុក ព្រោះថាពេលនេះ យើងបានបង្ខិតរោងចក្រជាច្រើន ឲ្យទៅកាន់ តំបន់បងប្អូនរស់នៅ ដូច្នោះពុកម៉ែបងប្អូនគឺមិនខ្វះការងារធ្វើឡើយ។
បន្ថែមពីទៀតដែរ ឯកឧត្តម វ៉ី សំណាង ក៏បានធ្វើការណែនាំដល់ម្ចាស់រោងចក្រ ត្រូវធ្វើយ៉ាងត្រូវគោរពច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសកន្លែងធ្វើការ គឺត្រូវអោយមានខ្យល់ចេញចូលគ្រប់គ្រាន់ មានអនាម័យ បរិស្ថានខ្ពស់ និងមានផាសុខភាព ៕