**រដ្ឋបាលខេត្តកោះកុង ជូនដំណឹងស្តីពីកិច្ចប្រជុំផ្សព្វផ្សាយ​សេចក្តីសម្រេចកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យ ដែលមានលក្ខណៈ​ជាប្រព័ន្ធចំនួន ៥ភូមិ ស្ថិតនៅស្រុកបូទុមសាគរ**ប្រាំមួយរំពេចក្នុងរដូវផ្ការីក ៖ ស្ពៃជូរដែលជួយកែលម្អជីវភាពរស់នៅ**ប្រាំមួយរំពេចក្នុងរដូវផ្ការីក ៖ កុលាបក្នុងជំនោរសមុទ្រ**ចៅក្រមសហព័ន្ធនិយាយថា Elon Musk ហួសពីសិទ្ធិអំណាចរបស់គាត់ ហើយការរុះរើទីភ្នាក់ងារ USAID គឺ “ទំនង” មិនស្របតាមរដ្ឋធម្មនុញ្ញ**រដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យមើលស្ថានភាពផ្ទាល់នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង ក្នុងរាជធានីភ្នំពេញ**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ចែករំលែកចំណេះដឹងអំពីតួនាទីក្រសួងព័ត៌មាន លើការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិ ជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធី អន្តរជាតិជិត ២០០នាក់**ឯកឧត្តម សួស ប្រាថ្នា រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច ចុះសិក្សា និងវាយតម្លៃអំពីស្ថានភាពនៃការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តកណ្ដាល**មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរខេត្តស្វាយរៀង បន្តពង្រឹង និងជំរុញ អនុវត្តគ្រប់វិធានការជំនាញ សំដៅពង្រឹងសន្តិសុខ និងសុវត្ថិភាពសង្គម**កម្ពុជា-នេប៉ាល់ ឯកភាពជំរុញឱ្យមានការផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍សាសនារវាងប្រទេសទាំងពីរ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតរំលែកទុក្ខ ជូនលោកជំទាវ សែម សុធា ចំពោះមរណភាពរបស់ឯកឧត្តម ស្វាយ ដូត**ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជាស្ពានដែលឆ្លងកាត់ទន្លេសាបមុនគេបង្អស់នៅកម្ពុជា**ឧត្តមសេនីយ៍ឯក ជីវ ផល្លី ស្នើឲ្យស្នងការរាជធានី-ខេត្ត ពង្រឹងសមត្ថភាពក្នុងការឡើងធ្វើបទអន្តរាគមន៍ ធ្វើយ៉ាងណាឲ្យចំណុច ឲ្យចំបញ្ហា ទាំងបញ្ហាប្រឈម និងសំណូមពរ**រដ្ឋមន្ត្រីការបរទេសចិន និងកូរ៉េខាងត្បូង នឹងជួបប្រជុំគ្នានៅរាជធានីតូក្យូ នៅថ្ងៃសៅរ៍សប្តាហ៍នេះ**ក្រសួងបរិស្ថាន និងអង្គការ WorldFish ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជលផល និងបរិស្ថាន**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រកាសថានឹងបង្កើនការវាយលុកនៅតំបន់ហ្គាហ្សា**នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បញ្ជាក់ជាថ្មីនូវការគាំទ្រមិនងាករេសម្រាប់អ៊ុយក្រែន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកសន្និបាតក្រសួងមុខងារសាធារណៈ**លោក Trump និងលោក Putin យល់ព្រមកិច្ចព្រមព្រៀងបទឈប់បាញ់ថាមពល និងហេដ្ឋារចនាសម្ព័ន្ធនៅអ៊ុយក្រែន**រដ្ឋមន្ត្រីក្រសួងរ៉ែ ព្រមានអ្នកដែលយកតួនាទីជាមន្ដ្រីរាជរដ្ឋាភិបាល និងមន្ដ្រីបក្ស ប្រើប្រាស់ដើម្បីរកស៊ីអាជីវកម្មខ្សាច់ និងថ្ម គេមិនបង់ពន្ធ និងបន្លំសួយសារដែលត្រូវបង់ជូនរដ្ឋ**អភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស បាននិយាយថា មានប្រទេសជាច្រើន ស្ម័គ្រចិត្តចូលរួមផ្តល់កងកម្លាំងរក្សាសន្តិភាពនៅអ៊ុយក្រែន ក្នុងករណីដែលកិច្ចព្រមព្រៀងសន្តិភាព ត្រូវសម្រេចបានជាមួយរុស្ស៉ី

ឡុងដ៍៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី១៧ ខែមីនា អ្នកនាំពាក្យរបស់លោក លោក Keir Starmer នាយករដ្ឋមន្រ្តីអង់គ្លេស បាននិយាយថា ឥឡូវនេះមានប្រទេសជាច្រើន ស្ម័គ្រចិត្តចូលរួមផ្តល់ កងកម្លាំងរក្សាសន្តិភាពនៅអ៊ុយក្រែន ក្នុងករណីដែលកិច្ចព្រមព្រៀងសន្តិភាព ត្រូវសម្រេចបានជាមួយរុស្ស៉ី។

ចក្រភពអង់គ្លេសនិងបារាំង បានរួមគ្នាដឹកនាំកិច្ចប្រឹងប្រែង ដើម្បីផ្តល់ផែនការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាព សម្រាប់អ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមកិច្ចចរចា ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ី។ នៅថ្ងៃអង្គារសប្តាហ៍នេះ លោក ត្រាំ នឹងសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដើម្បីជជែកអំពីសង្រ្គាមអ៊ុយក្រែន។

អ្នកនាំពាក្យរបស់លោក Starmer បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រទេសសរុបច្រើនជាង៣០ ត្រូវបានរំពឹងថា នឹងចូលរួមពាក់ព័ន្ធ ក្នុងផែនការនេះ។ អ្នកនាំពាក្យបានបន្តថា សមត្ថភាពចូលរួមចំណែកពីប្រទេសនីមួយៗនឹងខុសៗគ្នា ប៉ុន្តែវានឹងជាកងកម្លាំងធំមួយ ដោយមានប្រទេសជាច្រើនចូលរួមផ្តល់កងទ័ព។

រុស្ស៉ីធ្លាប់បានច្រានចោលម្តងហើយម្តងទៀត នូវគំនិតដាក់ពង្រាយកងទ័ពមកពីបណ្តាប្រទេស នៃអង្គការ NATO នៅអ៊ុយក្រែន។ ថ្មីៗនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា រឿងដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាព នៅអ៊ុយក្រែន គឺសម្រាប់ឱ្យទីក្រុងកៀវជាអ្នកសម្រេច មិនមែនទីក្រុងមូស្គូនោះទេ។

នៅពេលត្រូវបានសាកសួរអំពី ការជំទាស់របស់រុស្ស៉ីចំពោះវត្តមានកងកម្លាំងរក្សាសន្តិភាពអឺរ៉ុប នៅអ៊ុយក្រែន អ្នកនាំពាក្យខាងលើ បានឆ្លើយតបថា គ្រប់គ្នាគួរតែចងចាំថា រុស្ស៉ីមិនបានសួរអ៊ុយក្រែននោះឡើយ នៅពេលដែលខ្លួនបានដាក់ពង្រាយ កងទ័ពកូរ៉េខាងជើង នៅសមរភូមិមុខ កាលពីឆ្នាំមុន។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសនិងបារាំង ក៏កំពុងតែរួមគ្នាបន្តជំរុញឱ្យសហរដ្ឋអាមេរិក ផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ផងដែរ ដើម្បីទប់ស្កាត់កុំឱ្យមានការវាយប្រហារដទៃទៀតរបស់រុស្ស៉ី នាពេលអនាគត ក្រោយសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង