គួរឲ្យអាសូរណាស់! ក្មេងប្រុសអាយុ១ខួបជាង បាត់បង់ជីវិតដោយសារលង់ទឹក នៅស្រុកមង្គលបូរី
បន្ទាយមានជ័យ៖ ក្មេងប្រុសអាយុទៀបតែ១ខួបជាងបានតាមបងទៅលេងទឹកលង់ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកមង្គលបូះរី បានឲ្យដឹងថា៖ក្មេងរងគ្រោះឈ្មោះ ណាន រិទ្ធីសិង្ហ ភេទប្រុស អាយុ ១ខួប៣ខែ រស់នៅភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា៖តាមការរៀបរាប់បំភ្លឺពីស្ត្រីជាម្តាយក្មេងរងគ្រោះ នៅមុនពេលកើតហេតុ គាត់បានទុកក្មេងរងគ្រោះឲ្យនៅជាមួយបងប្រុសអាយុ៧ឆ្នាំ ក្រោយមកបងប្រុសរបស់គេនិងគ្នីគ្នា៦នាក់ផ្សេងទៀតបាននាំគ្នាទៅងូតទឹកស្រះនៅវាលស្រែចម្ងាយពីផ្ទះប្រហែល១០០០ម៉ែត្រ ដោយពុំបានចាប់អារម្មណ៍នឹងប្អូន ស្រាប់តែមួយសន្ទុះក្រោយមកបងប្រុសរបស់គេបានរត់មកប្រាប់ថាអាអូនលង់ទឹកស្លាប់។
នគរបាលបានបញ្ជាក់ទៀតថា៖ក្រោយពីទទួលបានព័ត៌មានពីក្មេងលង់ទឹក ក៏បានបង្កើតគណៈកម្មការត្រួតពិ និត្យសព ក្នុងនោះក្រុមការងារបានសន្និដ្ឋាន និងបញ្ជាក់ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកខ្លួនឯងពិតប្រាកដមែន។សពក្មេងប្រុសបានប្រគល់ជូនឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី ទាំងក្តីអាឡោះអាល័យជាទីបំផុត៕