**រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសពឯកឧត្ដម ស្វាយ ដូត**ក្រសួងមហាផ្ទៃបានចុះបញ្ជីអត្រានុកូលដ្ឋានជាង៨សែនបញ្ជីក្នុងឆ្នាំ២០២៤**រដ្ឋបាលខេត្តបន្ទាយមានជ័យ បិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ**អាមេរិក គំរាមដាក់ទណ្ឌកម្មថែមទៀតលើវ៉េណេស៊ុយអេឡា**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ចុះស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍នៃការបណ្ដុះ បណ្ដាលជំនាញក្លាយជាម្ដាយធម៌ និងយុទ្ធនាការជ្រើសរើសគ្រួសារធម៌ នៅទីក្រុងឡុងដ៍**រដ្ឋបាលខេត្តកោះកុង ជូនដំណឹងស្តីពីកិច្ចប្រជុំផ្សព្វផ្សាយ​សេចក្តីសម្រេចកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យ ដែលមានលក្ខណៈ​ជាប្រព័ន្ធចំនួន ៥ភូមិ ស្ថិតនៅស្រុកបូទុមសាគរ**ប្រាំមួយរំពេចក្នុងរដូវផ្ការីក ៖ ស្ពៃជូរដែលជួយកែលម្អជីវភាពរស់នៅ**ប្រាំមួយរំពេចក្នុងរដូវផ្ការីក ៖ កុលាបក្នុងជំនោរសមុទ្រ**ចៅក្រមសហព័ន្ធនិយាយថា Elon Musk ហួសពីសិទ្ធិអំណាចរបស់គាត់ ហើយការរុះរើទីភ្នាក់ងារ USAID គឺ “ទំនង” មិនស្របតាមរដ្ឋធម្មនុញ្ញ**រដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យមើលស្ថានភាពផ្ទាល់នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង ក្នុងរាជធានីភ្នំពេញ**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ចែករំលែកចំណេះដឹងអំពីតួនាទីក្រសួងព័ត៌មាន លើការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិ ជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធី អន្តរជាតិជិត ២០០នាក់**ឯកឧត្តម សួស ប្រាថ្នា រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច ចុះសិក្សា និងវាយតម្លៃអំពីស្ថានភាពនៃការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តកណ្ដាល**មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរខេត្តស្វាយរៀង បន្តពង្រឹង និងជំរុញ អនុវត្តគ្រប់វិធានការជំនាញ សំដៅពង្រឹងសន្តិសុខ និងសុវត្ថិភាពសង្គម**កម្ពុជា-នេប៉ាល់ ឯកភាពជំរុញឱ្យមានការផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍សាសនារវាងប្រទេសទាំងពីរ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតរំលែកទុក្ខ ជូនលោកជំទាវ សែម សុធា ចំពោះមរណភាពរបស់ឯកឧត្តម ស្វាយ ដូត**ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជាស្ពានដែលឆ្លងកាត់ទន្លេសាបមុនគេបង្អស់នៅកម្ពុជា**ឧត្តមសេនីយ៍ឯក ជីវ ផល្លី ស្នើឲ្យស្នងការរាជធានី-ខេត្ត ពង្រឹងសមត្ថភាពក្នុងការឡើងធ្វើបទអន្តរាគមន៍ ធ្វើយ៉ាងណាឲ្យចំណុច ឲ្យចំបញ្ហា ទាំងបញ្ហាប្រឈម និងសំណូមពរ**រដ្ឋមន្ត្រីការបរទេសចិន និងកូរ៉េខាងត្បូង នឹងជួបប្រជុំគ្នានៅរាជធានីតូក្យូ នៅថ្ងៃសៅរ៍សប្តាហ៍នេះ**ក្រសួងបរិស្ថាន និងអង្គការ WorldFish ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជលផល និងបរិស្ថាន**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រកាសថានឹងបង្កើនការវាយលុកនៅតំបន់ហ្គាហ្សា

លោក ដូណាល់ ត្រាំ អះអាងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចមកសេតវិមានដល់សហរដ្ឋអាម៉េរិក«ក្នុងពេលដ៏ខ្លីខាងមុខ»

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក កាលពីថ្ងៃចន្ទទី១៧ មីនាអះអាងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចមកគោះទ្វារសេតវិមានដល់សហរដ្ឋអាម៉េរិក«ក្នុងពេលដ៏ខ្លីខាងមុខ» សម្រាប់កិច្ចពិភាក្សាលើបញ្ហារាប់សិបជំពូក ខណៈភាពតានតឹងសេដ្ឋកិច្ចរវាងមហាអំណាចទាំង២ កំពុងស្ថិតក្នុងរបត់រលាក។

លោក ត្រាំ បានបានលើកឡើងប្រកបដោយភាពសុទិដ្ឋិនិយម និងភាពវិជ្ជមានក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អំពីការស្តារ ឡើងវិញនៃទំនាក់ទំនងឱ្យកាន់តែល្អប្រសើរជាមួយលោក ស៊ី ជីនពីង។ ជាក់ស្តែង លោក ត្រាំ បានបញ្ជាក់ថា៖«លោក[ស៊ី] នឹងមកក្នុងពេលដ៏ខ្លីខាងមុខនេះ»។

យ៉ាងណា មាន សញ្ញាណ តិចតួចណាស់ នៃ ការ វិវឌ្ឍ ទៅមុខជុំវិញទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចទាំង២ ដោយសារតែប្រទេសទាំង២បានជាប់គាំងលើបញ្ហាជាច្រើន ជាពិសេសទាំងស្តេចឥន្រ្ទីអាម៉េរិក និងស្តេចនាគរាជចិនសុទ្ធតែបៀមជាប់នូវគំនុំ និងចរិតមានះចង់ឈ្នះ-ចង់ចាញ់ដូចគ្នា។

គេនៅបានថា បុរសឥន្រ្ទីអាម៉េរិកត្រាំ បានយកពន្ធ២០ភាគរយលើការនាំចូលផលិតផលទាំងអស់ពីប្រទេសចិន ចាប់តាំងពីឈានជើងចូលកាន់តំណែងកាលពីខែមករា ដោយយកលេសថា រដ្ឋធានីប៉េកាំងមិនអាចទប់ស្កាត់បានលើរំហូរនៃសារធាតុញៀនហ្វេតានីលខុសច្បាប់ ចូលទៅក្នុងសង្គមអាម៉េរិក។

ជាមួយគ្នា ប្រធានាធិបតី អាម៉េរិក បញ្ជាក់ថា ពន្ធ គឺ ចាំបាច់ ដើម្បី រក្សា តុល្យភាព ទំនាក់ទំនង ពាណិជ្ជកម្ម មិន ស្មើគ្នា ជាមួយ បរទេស និង ដើម្បី បង្កើន ប្រាក់ចំណូល សម្រាប់ រដ្ឋាភិបាល។ យ៉ាងណាក៏ដោយ មហាយក្សចិន ជំទាស់នឹងការយកពន្ធនេះ ហើយរដ្ឋធានីប៉េកាំងបានដាក់កំណត់នូវសកម្មភាពពាណិជ្ជកម្មសាជាថ្មី ដើម្បីសងសឹកចំណាត់ការរបស់លោក ត្រាំ វិញ៕

អត្ថបទដែលជាប់ទាក់ទង