**រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍៖ TikTok បើកឱកាសឱ្យអ្នកបង្កើតមាតិកានៅកម្ពុជា អាចរកចំណូលបានហើយ**រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសពឯកឧត្ដម ស្វាយ ដូត**ក្រសួងមហាផ្ទៃបានចុះបញ្ជីអត្រានុកូលដ្ឋានជាង៨សែនបញ្ជីក្នុងឆ្នាំ២០២៤**រដ្ឋបាលខេត្តបន្ទាយមានជ័យ បិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ**អាមេរិក គំរាមដាក់ទណ្ឌកម្មថែមទៀតលើវ៉េណេស៊ុយអេឡា**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ចុះស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍នៃការបណ្ដុះ បណ្ដាលជំនាញក្លាយជាម្ដាយធម៌ និងយុទ្ធនាការជ្រើសរើសគ្រួសារធម៌ នៅទីក្រុងឡុងដ៍**រដ្ឋបាលខេត្តកោះកុង ជូនដំណឹងស្តីពីកិច្ចប្រជុំផ្សព្វផ្សាយ​សេចក្តីសម្រេចកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យ ដែលមានលក្ខណៈ​ជាប្រព័ន្ធចំនួន ៥ភូមិ ស្ថិតនៅស្រុកបូទុមសាគរ**ប្រាំមួយរំពេចក្នុងរដូវផ្ការីក ៖ ស្ពៃជូរដែលជួយកែលម្អជីវភាពរស់នៅ**ប្រាំមួយរំពេចក្នុងរដូវផ្ការីក ៖ កុលាបក្នុងជំនោរសមុទ្រ**ចៅក្រមសហព័ន្ធនិយាយថា Elon Musk ហួសពីសិទ្ធិអំណាចរបស់គាត់ ហើយការរុះរើទីភ្នាក់ងារ USAID គឺ “ទំនង” មិនស្របតាមរដ្ឋធម្មនុញ្ញ**រដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យមើលស្ថានភាពផ្ទាល់នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង ក្នុងរាជធានីភ្នំពេញ**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ចែករំលែកចំណេះដឹងអំពីតួនាទីក្រសួងព័ត៌មាន លើការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិ ជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធី អន្តរជាតិជិត ២០០នាក់**ឯកឧត្តម សួស ប្រាថ្នា រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច ចុះសិក្សា និងវាយតម្លៃអំពីស្ថានភាពនៃការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តកណ្ដាល**មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរខេត្តស្វាយរៀង បន្តពង្រឹង និងជំរុញ អនុវត្តគ្រប់វិធានការជំនាញ សំដៅពង្រឹងសន្តិសុខ និងសុវត្ថិភាពសង្គម**កម្ពុជា-នេប៉ាល់ ឯកភាពជំរុញឱ្យមានការផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍សាសនារវាងប្រទេសទាំងពីរ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតរំលែកទុក្ខ ជូនលោកជំទាវ សែម សុធា ចំពោះមរណភាពរបស់ឯកឧត្តម ស្វាយ ដូត**ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជាស្ពានដែលឆ្លងកាត់ទន្លេសាបមុនគេបង្អស់នៅកម្ពុជា**ឧត្តមសេនីយ៍ឯក ជីវ ផល្លី ស្នើឲ្យស្នងការរាជធានី-ខេត្ត ពង្រឹងសមត្ថភាពក្នុងការឡើងធ្វើបទអន្តរាគមន៍ ធ្វើយ៉ាងណាឲ្យចំណុច ឲ្យចំបញ្ហា ទាំងបញ្ហាប្រឈម និងសំណូមពរ**រដ្ឋមន្ត្រីការបរទេសចិន និងកូរ៉េខាងត្បូង នឹងជួបប្រជុំគ្នានៅរាជធានីតូក្យូ នៅថ្ងៃសៅរ៍សប្តាហ៍នេះ**ក្រសួងបរិស្ថាន និងអង្គការ WorldFish ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជលផល និងបរិស្ថាន

រដ្ឋាភិបាលនៃប្រទេសប៉េរូ ប្រកាសភាពអាសន្នក្នុងរដ្ឋធានីលីម៉ា ហើយដាក់ពង្រាយទាហានតាមដងផ្លូវ ដើម្បីជួយទប់ទល់នឹងអំពើហិង្សានាពេលថ្មីៗ និងដែលបានឆក់យកជីវិត តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់

លីម៉ា៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ រដ្ឋាភិបាលនៃប្រទេសប៉េរូ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសភាពអាសន្នក្នុងរដ្ឋធានីលីម៉ា ហើយដាក់ពង្រាយទាហានតាមដងផ្លូវ ដើម្បីជួយទប់ទល់នឹងអំពើហិង្សានាពេលថ្មីៗ និងដែលបានឆក់យកជីវិត តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់។

តារាចម្រៀងដ៏ល្បី លោក Paul Flores បានរងការបាញ់ប្រហារពីជនមិនស្គាល់មុខ កាលពីព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍មុន និងបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង។ ក្រឹត្យគ្រាអាសន្នរយៈពេល ៣០ថ្ងៃ ត្រូវអនុវត្ត ចំពោះ ទីក្រុងលីម៉ា Lima ក៏ដូចជា ខេត្ត Callao ដែល នៅ ជាប់នោះ ហើយ ផ្តល់ អំណាច បន្ថែម ដល់ អាជ្ញាធរ ដើម្បី ដាក់ពង្រាយ យោធា ប្រយុទ្ធ ប្រឆាំង នឹងសកម្មភាពអាណាធិបតេយ្យ។

ចំណាត់ការរបស់រដ្ឋាភិបាលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការកើនឡើងនូវអំពើហិង្សា រយៈពេលជាច្រើនសប្តាហ៍មក ដែលក្រុមឧក្រិដ្ឋជនជារឿយៗ ផ្តោតលើអាជីវកម្ម រួមទាំងក្រុមហ៊ុនដឹកជញ្ជូន ទោះជាអាជ្ញាធរព្រមានចាប់ខ្លួន ក្រុមជនអន្ធពាលក៏ដោយ។

រលកនៃឧក្រិដ្ឋកម្ម និងការកើនឡើងករណីជំរិតទារប្រាក់ ជំរុញឱ្យប្រធានាធិបតី លោកស្រី Dina Boluarte ចង់ឱ្យមានការកាត់ទោសប្រហារជីវិត ទៅលើជនសង្ស័យជាឃាតករ ទោះបីជាច្បាប់របស់ប្រទេសប៉េរូ អនុវត្តការកាត់ទោសប្រហារជីវិត ចំពោះតែជនក្បត់ជាតិ៕

អត្ថបទដែលជាប់ទាក់ទង