**ឯកឧត្តម សួស ប្រាថ្នា រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច ចុះសិក្សា និងវាយតម្លៃអំពីស្ថានភាពនៃការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តកណ្ដាល**មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរខេត្តស្វាយរៀង បន្តពង្រឹង និងជំរុញ អនុវត្តគ្រប់វិធានការជំនាញ សំដៅពង្រឹងសន្តិសុខ និងសុវត្ថិភាពសង្គម**កម្ពុជា-នេប៉ាល់ ឯកភាពជំរុញឱ្យមានការផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍សាសនារវាងប្រទេសទាំងពីរ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតរំលែកទុក្ខ ជូនលោកជំទាវ សែម សុធា ចំពោះមរណភាពរបស់ឯកឧត្តម ស្វាយ ដូត**ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជាស្ពានដែលឆ្លងកាត់ទន្លេសាបមុនគេបង្អស់នៅកម្ពុជា**ឧត្តមសេនីយ៍ឯក ជីវ ផល្លី ស្នើឲ្យស្នងការរាជធានី-ខេត្ត ពង្រឹងសមត្ថភាពក្នុងការឡើងធ្វើបទអន្តរាគមន៍ ធ្វើយ៉ាងណាឲ្យចំណុច ឲ្យចំបញ្ហា ទាំងបញ្ហាប្រឈម និងសំណូមពរ**រដ្ឋមន្ត្រីការបរទេសចិន និងកូរ៉េខាងត្បូង នឹងជួបប្រជុំគ្នានៅរាជធានីតូក្យូ នៅថ្ងៃសៅរ៍សប្តាហ៍នេះ**ក្រសួងបរិស្ថាន និងអង្គការ WorldFish ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជលផល និងបរិស្ថាន**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រកាសថានឹងបង្កើនការវាយលុកនៅតំបន់ហ្គាហ្សា**នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បញ្ជាក់ជាថ្មីនូវការគាំទ្រមិនងាករេសម្រាប់អ៊ុយក្រែន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកសន្និបាតក្រសួងមុខងារសាធារណៈ**លោក Trump និងលោក Putin យល់ព្រមកិច្ចព្រមព្រៀងបទឈប់បាញ់ថាមពល និងហេដ្ឋារចនាសម្ព័ន្ធនៅអ៊ុយក្រែន**រដ្ឋមន្ត្រីក្រសួងរ៉ែ ព្រមានអ្នកដែលយកតួនាទីជាមន្ដ្រីរាជរដ្ឋាភិបាល និងមន្ដ្រីបក្ស ប្រើប្រាស់ដើម្បីរកស៊ីអាជីវកម្មខ្សាច់ និងថ្ម គេមិនបង់ពន្ធ និងបន្លំសួយសារដែលត្រូវបង់ជូនរដ្ឋ**អភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម**នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ព្រមានថា ការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើតំបន់ ហ្កាហ្សាសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤០០នាក់ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ**ប្រធានាធិបតីអាមេរិក លោក Donald Trump និង លោក Vladimir Putin ព្រមព្រៀងគ្នាជំហានដំបូងឆ្ពោះទៅរកការបញ្ចប់ជម្លោះអ៊ុយក្រែន**លោក ពូទីន និងលោក ដូណាល់ ត្រាំ សន្ទនាគ្នាតាមទូរស័ព្ទពិភាក្សាអំពីដំណោះស្រាយចំពោះជម្លោះអ៊ុយក្រែន**ទំនប់វារីអគ្គីសនីពហុបំណងសេកសក រហ័សនាមសមុទ្រទឹកសាបខេត្តបាត់ដំបង!**ព្រះធម្មវិជ្ជា ជួន កក្កដា លាចាកសិក្ខាបទ បន្ទាប់ពីសាងផ្នួសជិត៣០ឆ្នាំ**ពីពន្ធនាគារ PJ ស្រ្តីវ័យក្មេងម្នាក់ លាតត្រដាង អំពី «ផលកម្មនៃចំណងស្នេហ៍ក្នុងវិថីគ្រឿងញៀន»

សហគមន៍ខ្មែរពីអូស្ត្រាលី និងណូវែលហ្សេឡង់ អញ្ជើញទស្សនកិច្ចតំបន់ព្រំដែន កម្ពុជា-វៀតណាម

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ បងប្អូនសហគមន៍ខ្មែរអញ្ជើញមកពីប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ បានអញ្ជើញដល់ គោលដៅទីមួយ នៃដំណើរទស្សនកិច្ចទៅតំបន់ព្រំដែន កម្ពុជា-វៀតណាម។ គោលដៅដំបូងនេះ ស្ថិតនៅបង្គោលព្រំដែនលេខ ១៣០ និងបង្គោលលេខ ១២៥ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ការធ្វើដំណើរនេះ ដឹកនាំដោយ លោក សារ៉ា ណារីជេស៉ិន តំណាងសហគមន៍ខ្មែររស់នៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់។ នៅទីនោះ បងប្អូនបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពី លោកអភិបាលរងខេត្តត្បូងឃ្មុំ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។

បន្ថែមលើនេះ អ្នកជំនាញបច្ចេកទេសកិច្ចការព្រំដែនបានធ្វើបទបង្ហាញស្តីអំពី ដំណើរការកំណត់ព្រំដែន, ការគ្រប់គ្រង និងការការពារទឹកដីជាតិ។ តាមរយៈបទបង្ហាញនេះ បងប្អូនខ្មែរបានឃើញនូវ ភាពត្រឹមត្រូវ និងភាពរឹងមាំនៃខ្សែបន្ទាត់ព្រំដែន ដែលបានកំណត់យ៉ាងច្បាស់លាស់។

ការមកឃើញដោយផ្ទាល់ និងការស្ដាប់ព័ត៌មានពីសមត្ថកិច្ចជំនាញ បានផ្តល់ទំនុកចិត្តខ្លាំងមកលើបងប្អូនខ្មែររស់នៅក្រៅប្រទេស។ ពួកគាត់បានលើកឡើងថា “ព្រំដែនរបស់កម្ពុជាមានភាពរឹងមាំ, ច្បាស់លាស់ និងមិនមានប្រទេសណាអាចឈ្លានពានយកបានសូម្បីតែមីលីមែត្រមួយ”។

ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបង្ហាញពីឆន្ទៈរបស់បងប្អូនខ្មែររស់នៅក្រៅប្រទេសក្នុងការយល់ដឹងអំពីការគ្រប់គ្រងព្រំដែននោះទេ ប៉ុន្តែជាការផ្តល់ការគាំទ្រយ៉ាងមុះមុតចំពោះកិច្ចការការពារព្រំដែនជាតិ៕

អត្ថបទដែលជាប់ទាក់ទង