**កម្ពុជា-នេប៉ាល់ ឯកភាពជំរុញឱ្យមានការផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍សាសនារវាងប្រទេសទាំងពីរ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតរំលែកទុក្ខ ជូនលោកជំទាវ សែម សុធា ចំពោះមរណភាពរបស់ឯកឧត្តម ស្វាយ ដូត**ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជាស្ពានដែលឆ្លងកាត់ទន្លេសាបមុនគេបង្អស់នៅកម្ពុជា**ឧត្តមសេនីយ៍ឯក ជីវ ផល្លី ស្នើឲ្យស្នងការរាជធានី-ខេត្ត ពង្រឹងសមត្ថភាពក្នុងការឡើងធ្វើបទអន្តរាគមន៍ ធ្វើយ៉ាងណាឲ្យចំណុច ឲ្យចំបញ្ហា ទាំងបញ្ហាប្រឈម និងសំណូមពរ**រដ្ឋមន្ត្រីការបរទេសចិន និងកូរ៉េខាងត្បូង នឹងជួបប្រជុំគ្នានៅរាជធានីតូក្យូ នៅថ្ងៃសៅរ៍សប្តាហ៍នេះ**ក្រសួងបរិស្ថាន និងអង្គការ WorldFish ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជលផល និងបរិស្ថាន**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រកាសថានឹងបង្កើនការវាយលុកនៅតំបន់ហ្គាហ្សា**នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បញ្ជាក់ជាថ្មីនូវការគាំទ្រមិនងាករេសម្រាប់អ៊ុយក្រែន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកសន្និបាតក្រសួងមុខងារសាធារណៈ**លោក Trump និងលោក Putin យល់ព្រមកិច្ចព្រមព្រៀងបទឈប់បាញ់ថាមពល និងហេដ្ឋារចនាសម្ព័ន្ធនៅអ៊ុយក្រែន**រដ្ឋមន្ត្រីក្រសួងរ៉ែ ព្រមានអ្នកដែលយកតួនាទីជាមន្ដ្រីរាជរដ្ឋាភិបាល និងមន្ដ្រីបក្ស ប្រើប្រាស់ដើម្បីរកស៊ីអាជីវកម្មខ្សាច់ និងថ្ម គេមិនបង់ពន្ធ និងបន្លំសួយសារដែលត្រូវបង់ជូនរដ្ឋ**អភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម**នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ព្រមានថា ការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើតំបន់ ហ្កាហ្សាសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤០០នាក់ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ**ប្រធានាធិបតីអាមេរិក លោក Donald Trump និង លោក Vladimir Putin ព្រមព្រៀងគ្នាជំហានដំបូងឆ្ពោះទៅរកការបញ្ចប់ជម្លោះអ៊ុយក្រែន**លោក ពូទីន និងលោក ដូណាល់ ត្រាំ សន្ទនាគ្នាតាមទូរស័ព្ទពិភាក្សាអំពីដំណោះស្រាយចំពោះជម្លោះអ៊ុយក្រែន**ទំនប់វារីអគ្គីសនីពហុបំណងសេកសក រហ័សនាមសមុទ្រទឹកសាបខេត្តបាត់ដំបង!**ព្រះធម្មវិជ្ជា ជួន កក្កដា លាចាកសិក្ខាបទ បន្ទាប់ពីសាងផ្នួសជិត៣០ឆ្នាំ**ពីពន្ធនាគារ PJ ស្រ្តីវ័យក្មេងម្នាក់ លាតត្រដាង អំពី «ផលកម្មនៃចំណងស្នេហ៍ក្នុងវិថីគ្រឿងញៀន»**ប្រទេសឥណ្ឌា ស្នើឱ្យសហរដ្ឋអាមេរិកចុះបញ្ជីក្រុមបំបែកខ្លួន Sikh ជាអង្គការភេរវករ**តម្លៃដីធ្លីរបស់ប្រទេសជប៉ុន បានកើនឡើងក្នុងកម្រិតលឿនជាងគេបំផុត

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តចំពោះការវិនិយោគ ដែលគិតគូរលើភាពស្អាតក្នុងទឹករបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Wang Bi’an ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Dongjiang Environmental Co., Ltd. នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

នៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Wang Bi’an និងប្រតិភូអមក្រុមហ៊ុន Dongjiang Environmental Co., Ltd. ដែលមានបំណងធ្វើការវិនិយោគលើបច្ចេកវិទ្យានៃការគ្រប់គ្រងសំណល់រឹងនិងសំរាមប្លាស្ទិក និងសំណល់គ្រោះថ្នាក់ រួមជាមួយនឹងប្រព្រឹត្តិកម្មទឹកកខ្វក់ (Waste Water Treatment) ជាចំណុចស្នូលនៃការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដើម្បីទប់ស្កាត់ និងលុបបំបាត់ការបំពុលបរិស្ថាន។

លោក Wang Bi’an ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Dongjiang Environmental Co., Ltd. បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តីដែលបានលើកទឹកចិត្តឱ្យក្រុមហ៊ុន បានរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីលើកកម្ពស់វិស័យបរិស្ថានកម្ពុជា ហើយតាមរយៈបទពិសោធន៍ជាង ២៥ឆ្នាំ ដែលផ្តោតលើសមត្ថភាពកែច្នៃសំណល់គ្រោះថ្នាក់រហូតដល់ ២.៨លានតោនក្នុងមួយឆ្នាំ និងមានបច្ចេកវិទ្យាទំនើបក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្រុមហ៊ុនមានជំនឿថា នឹងរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការការពារ និងការអភិវឌ្ឍវិស័យបរិស្ថានប្រកបដោយនិរន្តរភាព។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងគាំទ្រចំពោះការវិនិយោគទាំងអស់ នៅកម្ពុជាដែលយកចិត្តទុកដាក់លើវិស័យបរិស្ថាន ជាពិសេសការកែច្នៃសំរាម សំណល់ប្លាស្ទិក ដើម្បីប្រើប្រាស់ឡើងវិញបាន ដែលនឹងអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា និងមានបំណងចូលរួមជាមួយយុទ្ធការនានារបស់ក្រសួងបរិស្ថាន ដើម្បីជួយឱ្យកម្ពុជាកាន់តែមានភាពស្អាត កម្ពុជាមានភាពបៃតង និងមានការអភិវឌ្ឍប្រកបដោយចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង