**កម្ពុជា-នេប៉ាល់ ឯកភាពជំរុញឱ្យមានការផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍សាសនារវាងប្រទេសទាំងពីរ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតរំលែកទុក្ខ ជូនលោកជំទាវ សែម សុធា ចំពោះមរណភាពរបស់ឯកឧត្តម ស្វាយ ដូត**ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជាស្ពានដែលឆ្លងកាត់ទន្លេសាបមុនគេបង្អស់នៅកម្ពុជា**ឧត្តមសេនីយ៍ឯក ជីវ ផល្លី ស្នើឲ្យស្នងការរាជធានី-ខេត្ត ពង្រឹងសមត្ថភាពក្នុងការឡើងធ្វើបទអន្តរាគមន៍ ធ្វើយ៉ាងណាឲ្យចំណុច ឲ្យចំបញ្ហា ទាំងបញ្ហាប្រឈម និងសំណូមពរ**រដ្ឋមន្ត្រីការបរទេសចិន និងកូរ៉េខាងត្បូង នឹងជួបប្រជុំគ្នានៅរាជធានីតូក្យូ នៅថ្ងៃសៅរ៍សប្តាហ៍នេះ**ក្រសួងបរិស្ថាន និងអង្គការ WorldFish ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជលផល និងបរិស្ថាន**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រកាសថានឹងបង្កើនការវាយលុកនៅតំបន់ហ្គាហ្សា**នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បញ្ជាក់ជាថ្មីនូវការគាំទ្រមិនងាករេសម្រាប់អ៊ុយក្រែន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកសន្និបាតក្រសួងមុខងារសាធារណៈ**លោក Trump និងលោក Putin យល់ព្រមកិច្ចព្រមព្រៀងបទឈប់បាញ់ថាមពល និងហេដ្ឋារចនាសម្ព័ន្ធនៅអ៊ុយក្រែន**រដ្ឋមន្ត្រីក្រសួងរ៉ែ ព្រមានអ្នកដែលយកតួនាទីជាមន្ដ្រីរាជរដ្ឋាភិបាល និងមន្ដ្រីបក្ស ប្រើប្រាស់ដើម្បីរកស៊ីអាជីវកម្មខ្សាច់ និងថ្ម គេមិនបង់ពន្ធ និងបន្លំសួយសារដែលត្រូវបង់ជូនរដ្ឋ**អភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម**នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ព្រមានថា ការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើតំបន់ ហ្កាហ្សាសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤០០នាក់ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ**ប្រធានាធិបតីអាមេរិក លោក Donald Trump និង លោក Vladimir Putin ព្រមព្រៀងគ្នាជំហានដំបូងឆ្ពោះទៅរកការបញ្ចប់ជម្លោះអ៊ុយក្រែន**លោក ពូទីន និងលោក ដូណាល់ ត្រាំ សន្ទនាគ្នាតាមទូរស័ព្ទពិភាក្សាអំពីដំណោះស្រាយចំពោះជម្លោះអ៊ុយក្រែន**ទំនប់វារីអគ្គីសនីពហុបំណងសេកសក រហ័សនាមសមុទ្រទឹកសាបខេត្តបាត់ដំបង!**ព្រះធម្មវិជ្ជា ជួន កក្កដា លាចាកសិក្ខាបទ បន្ទាប់ពីសាងផ្នួសជិត៣០ឆ្នាំ**ពីពន្ធនាគារ PJ ស្រ្តីវ័យក្មេងម្នាក់ លាតត្រដាង អំពី «ផលកម្មនៃចំណងស្នេហ៍ក្នុងវិថីគ្រឿងញៀន»**ប្រទេសឥណ្ឌា ស្នើឱ្យសហរដ្ឋអាមេរិកចុះបញ្ជីក្រុមបំបែកខ្លួន Sikh ជាអង្គការភេរវករ**តម្លៃដីធ្លីរបស់ប្រទេសជប៉ុន បានកើនឡើងក្នុងកម្រិតលឿនជាងគេបំផុត

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោកជំទាវ សែម សុធា ចំពោះមរណភាពឯកឧត្តម ស្វាយ ដូត

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោកជំទាវ សែម សុធា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម ស្វាយ ដូត។

តាមរយៈសារលិខិតរំលែកមរណទុក្ខរបស់សម្តេចធិបតី មានខ្លឹមសារយ៉ាងដូច្នេះថា៖ “ខ្ញុំ និងភរិយា មានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម ស្វាយ ដូត ជាជំនួយការរបស់ខ្ញុំ ដែលត្រូវជាស្វាមីរបស់ លោកជំទាវ លោកបានទទួលមរណភាពនៅថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៩:១៩នាទីល្ងាច ក្នុងជន្មាយុ ៥៥ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត។ ការបាត់បង់ ឯកឧត្តម ស្វាយ ដូត គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះ ភរិយា និងជាការបាត់បង់ឪពុក ដែលប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ និងសាច់ញាតិជិតឆ្ងាយ ទាំងអស់ ជាពិសេសការបាត់បង់មន្ត្រីដ៏ល្អឆ្នើមមួយរូប ដែលបានរួមចំណែកធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈ និងមនសិការមោះមុត ដើម្បីចូលរួមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងបម្រើឱ្យឧត្តមប្រយោជន៍មាតុភូមិ និងប្រជាជនជារៀងរហូតមក។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ស្វាយ ដូត សូមឱ្យឆាប់បានយោន យកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពី ខ្ញុំ និងភរិយា” ៕

អត្ថបទដែលជាប់ទាក់ទង