**លោកជំទាវបណ្ឌិត ជា សិរី៖ ការដាក់ប្រាក់រៀលសន្សំក្នុងធនាគាររបស់ប្រជាជនកម្ពុជា មានតែ ១១ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាប្រាក់ដុល្លារអាមេរិកទាំងអស់**សភាឥណ្ឌូណេស៊ី អនុម័តច្បាប់យោធាដ៏ចម្រូងចម្រាស ដែលនឹងបែងចែកតួនាទីស៊ីវិលបន្ថែមទៀតសម្រាប់មន្ត្រីយោធា**តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសសាលក្រម ក្នុងសំណុំរឿងដកតំណែងនាយករដ្ឋមន្រ្តី លោក Han Duck Soo នៅដើមសប្តាហ៍ក្រោយ**ជប៉ុនផ្ដល់ជំនួយឥតសំណង ១០,៤លានដុល្លារ សម្រាប់គម្រោង ពង្រឹងសមត្ថភាព CMAC និងគម្រោងសាងសង់ អគារហ្វឹកហ្វឺន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន**រដ្ឋមន្ដ្រី ឈាង រ៉ា ចុះសួរសុខទុក្ខមន្ដ្រីសុខាភិបាល នៅមណ្ឌលសុខភាពមនោរម្យ ខេត្តក្រចេះ ដោយពុំជូនដំណឹង**ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត**ADB នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការក្នុង ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា**ឯកឧត្តម ហ៊ុន ម៉ានី៖ ការដ្ឋានកំណែទម្រង់មុខងារសាធារណៈជួយឱ្យកម្ពុជា រក្សាបានភាពធន់ទៅនឹងវិបត្តិ ក្នុងស្ថានភាពមិនច្បាស់លាស់នៃនយោបាយសកល**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សាលាភូមិន្ទរដ្ឋបាល សម្រេចបន្ថែមមុខវិជ្ជា «ឧត្តមភាពមន្ត្រី» ដើម្បីផ្សាភ្ជាប់មនសិកាមន្ត្រីរាជការ វិជ្ជាជីវៈ ឱ្យកាន់មានចំណេះដឹង ចំណេះធ្វើ ដើម្បីប្រទេសជាតិ និងបម្រើប្រជាជន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការកែលម្អប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រីរាជការ បានផ្លាស់ប្តូរទស្សនៈ «មានខ្សែ មានលុយ» មកស្របតាមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ផ្តល់ក្តីសង្ឃឹម និងភាពជឿជាក់ដល់យុវជនកម្ពុជា**វិទ្យុអាស៊ីសេរី ប្រកាសបញ្ឈប់បុគ្គលិករាប់រយនាក់ ចាប់ពីចុងសប្តាហ៍នេះតទៅ បន្ទាប់ពីរដ្ឋបាលលោក ត្រាំ ឈប់ផ្ដល់មូលនិធិគាំទ្រ**ទ័ពអាកាសសិង្ហបុរី ចូលរួមជាមួយប្រទេសថៃ និងអាម៉េរិក ក្នុងសមយុទ្ធដែនអាកាសទ្រង់ទ្រាយធំ ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការ**រថយន្ដ Cybertrucks បានឆេះដោយសារគេកប់ដបសាំងដាក់ សំដៅទៅបន្ទប់តាំងបង្ហាញរថយន្ត Tesla**ការតវ៉ាបានផ្ទុះឡើងក្នុងប្រទេសតួកគី បន្ទាប់ពីអាជ្ញាធរឃុំខ្លួនអភិបាលរដ្ឋធានីអ៊ីស្តង់ប៊ុល ដែលត្រូវជ្រើសរើសជាបេក្ខជនប្រធានាធិបតី**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ស្វាយ ដូត**នាយឧត្តមសេនីយ៍ ស ថេត បន្តជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង នគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៥**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្រ្តី**អាមេរិក ព្រមានទីក្រុងតេហេរ៉ង់ ប្រឆាំងនឹងការបន្តផ្តល់ជំនួយដល់ក្រុមឧទ្ទាមហ៊ូទីយេម៉ែន**លោក Zelenskyy៖ ការប្តេជ្ញារបស់រុស្ស៊ី ថានឹងមិនវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលគឺផ្ទុយពីការពិតខ្លាំងណាស់**នាយករដ្ឋមន្ត្រីថៃ បដិសេធការរិះគន់ថាមិនខ្វល់ខ្វាយពីបញ្ហារបស់សង្គម ពេលមានការតវ៉ារបស់កសិករ

ប្រទេសឥណ្ឌា ស្នើឱ្យសហរដ្ឋអាមេរិកចុះបញ្ជីក្រុមបំបែកខ្លួន Sikh ជាអង្គការភេរវករ

ញូដេលី៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ ២០២៥ ប្រភពរដ្ឋាភិបាលឥណ្ឌាបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌាបានស្នើឱ្យសហរដ្ឋអាមេរិកចុះបញ្ជីក្រុមបំបែកខ្លួន Sikh ឈ្មោះ Sikhs for Justice ដែលហៅកាត់ថា​ SFJ ជាអង្គការភេរវករ។

ការស្នើសុំនេះធ្វើឡើង ជាងមួយឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានរារាំងផែនការដែលពាក់ព័ន្ធនឹងមន្ត្រីឥណ្ឌាម្នាក់ ក្នុងការសម្លាប់មេដឹកនាំក្រុម SFJ នៅក្នុងសហរដ្ឋអាមេរិក។ វ៉ាស៊ីនតោនបានផ្សព្វផ្សាយជាសាធារណៈអំពីផែនការនេះនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយក្រោយមកបានចោទប្រកាន់អតីតមន្ត្រីចារកម្មឥណ្ឌាម្នាក់ ពីបទដឹកនាំផែនការប្រឆាំងនឹងលោក Gurpatwant Singh Pannun ដែលជាពលរដ្ឋអាមេរិក-កាណាដា និងជាទីប្រឹក្សាទូទៅនៃក្រុម SFJ។

ប្រភពរដ្ឋាភិបាលឥណ្ឌាដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ការស្នើសុំរបស់ឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក ដើម្បីដាក់ក្រុម SFJ ចូលក្នុងបញ្ជីក្រុមភេរវករ បានធ្វើឡើងនៅក្នុងអំឡុងកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក Rajnath Singh ដែលបានជួបជាមួយប្រធានចារកម្មជាតិរបស់សហរដ្ឋអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាក៏បានរាយការណ៍អំពីសំណើនេះផងដែរ។

គួរបញ្ជាក់ថា ក្រុម SFJ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ បានធ្វើប្រជាមតិដើម្បីជំរុញឱ្យមានរដ្ឋដាច់ដោយឡែកមួយសម្រាប់ជនជាតិ Sikhs ដែលគេហៅថា Khalistan នៅក្នុងប្រទេសឥណ្ឌាដែលមានប្រជាជនភាគច្រើនកាន់សាសនាហិណ្ឌូ។ ប្រទេសឥណ្ឌាបានហាមឃាត់ក្រុម SFJ ក្នុងឆ្នាំ ២០១៩ ដោយលើកឡើងពីការគាំទ្ររបស់ក្រុមនេះ ចំពោះសកម្មភាពជ្រុលនិយម និងអបគមន៍ ហើយលោក Pannun ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីជា «ភេរវករបុគ្គល» ក្នុងឆ្នាំ ២០២០៕

អត្ថបទដែលជាប់ទាក់ទង