ព្រះធម្មវិជ្ជា ជួន កក្កដា លាចាកសិក្ខាបទ បន្ទាប់ពីសាងផ្នួសជិត៣០ឆ្នាំ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ និងជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅ បានលាចាកសិក្ខាបទហើយ។
ពិធីលាចាកសិក្ខាបទនេះ ក្រោមព្រះវត្តមាន សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន សម្តេចព្រះសង្ឃ នាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
សូមរំលឹកថា ព្រះធម្មវិជ្ជា ជួន កក្កដា បានសាងផ្នួសជាសង្ឃ ក្នុងវ័យ១៣ឆ្នាំ កាលពីឆ្នាំ១៩៩៨ ដែលមកដល់ពេលនេះមានរយៈពេល២៧ឆ្នាំហើយ៕