ទំនប់វារីអគ្គីសនីពហុបំណងសេកសក រហ័សនាមសមុទ្រទឹកសាបខេត្តបាត់ដំបង!
ភ្នំពេញ៖ ប្រភពពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ទំនប់វារីអគ្គិសនីពហុបំណងសេកសក បាននឹងកំពុងក្លាយជាគោលដៅទាក់ទាញទេសចរណ៍មួយក្នុងស្រុករតនៈមណ្ឌល ក្រៅពីអាចផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជនសម្រាប់ប្រើប្រាស់ ទំនប់វារីអគ្គីសនីនេះមានសក្ដានុពលធំធេងដល់វិស័យកសិកម្មខេត្ដបាត់ដំបង មានទីតាំងស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៥២ គីឡូម៉ែត្រពីរូបសំណាកលោកតាដំបងគ្រូញ៉ូង, ទំនប់នេះលាតសន្ធឹង ដោយបាន តភ្ជាប់ពីភ្នំមួយ ទៅភ្នំមួយទៀត (ភ្នំជីប៉ាង ទៅភ្នំកូប) ដើម្បីបង្កើតជា អាងស្តុបទឹកនឹងមានសមត្ថភាពអាចស្តុកទឹកបានចំនួនដល់ទៅ ២៨៦ លាន ម៉ែត្រគូបទឹក ដែលប្រមូលស្តុកទុកនឹងត្រូវទម្លាក់តាមដងស្ទឹងសង្កែ រួចបន្ត ចែកចាយតាម ប្រឡាយមេ និងប្រឡាយរង ទៅស្រោចស្រពលើផ្ទៃដីស្រែដ៍ធំល្វឹងល្វើយ នៃស្រុករតនមណ្ឌល ស្រុកបាណន់ ស្រុកសង្កែ និងស្រុកមោងឫស្សី នៃខេត្តបាត់ដំបង។
លើសពីនេះទៅទៀត បច្ចុប្បន្នទំនប់វារីអគ្គីសនីនេះ បានក្លាយជាទីតាំងសម្រាប់ទេសចរលំហែកាយ ដោយអាចជិះទូកលេង មើលថ្ងៃរះ និងថ្ងៃលិចយ៉ាងស្រស់ស្អាត បោះតង់ និងនេសាទបានផងដែរ៕