**នាយកប្រតិបត្តិធនាគារជាតិកាណាដា​ ជឿជាក់ថា​ ធនាគារ ABA នឹងបន្តដើរតួនាទីក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា**លោកជំទាវបណ្ឌិត ជា សិរី៖ ការដាក់ប្រាក់រៀលសន្សំក្នុងធនាគាររបស់ប្រជាជនកម្ពុជា មានតែ ១១ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាប្រាក់ដុល្លារអាមេរិកទាំងអស់**សភាឥណ្ឌូណេស៊ី អនុម័តច្បាប់យោធាដ៏ចម្រូងចម្រាស ដែលនឹងបែងចែកតួនាទីស៊ីវិលបន្ថែមទៀតសម្រាប់មន្ត្រីយោធា**តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសសាលក្រម ក្នុងសំណុំរឿងដកតំណែងនាយករដ្ឋមន្រ្តី លោក Han Duck Soo នៅដើមសប្តាហ៍ក្រោយ**ជប៉ុនផ្ដល់ជំនួយឥតសំណង ១០,៤លានដុល្លារ សម្រាប់គម្រោង ពង្រឹងសមត្ថភាព CMAC និងគម្រោងសាងសង់ អគារហ្វឹកហ្វឺន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន**រដ្ឋមន្ដ្រី ឈាង រ៉ា ចុះសួរសុខទុក្ខមន្ដ្រីសុខាភិបាល នៅមណ្ឌលសុខភាពមនោរម្យ ខេត្តក្រចេះ ដោយពុំជូនដំណឹង**ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត**ADB នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការក្នុង ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា**ឯកឧត្តម ហ៊ុន ម៉ានី៖ ការដ្ឋានកំណែទម្រង់មុខងារសាធារណៈជួយឱ្យកម្ពុជា រក្សាបានភាពធន់ទៅនឹងវិបត្តិ ក្នុងស្ថានភាពមិនច្បាស់លាស់នៃនយោបាយសកល**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សាលាភូមិន្ទរដ្ឋបាល សម្រេចបន្ថែមមុខវិជ្ជា «ឧត្តមភាពមន្ត្រី» ដើម្បីផ្សាភ្ជាប់មនសិកាមន្ត្រីរាជការ វិជ្ជាជីវៈ ឱ្យកាន់មានចំណេះដឹង ចំណេះធ្វើ ដើម្បីប្រទេសជាតិ និងបម្រើប្រជាជន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការកែលម្អប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រីរាជការ បានផ្លាស់ប្តូរទស្សនៈ «មានខ្សែ មានលុយ» មកស្របតាមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ផ្តល់ក្តីសង្ឃឹម និងភាពជឿជាក់ដល់យុវជនកម្ពុជា**វិទ្យុអាស៊ីសេរី ប្រកាសបញ្ឈប់បុគ្គលិករាប់រយនាក់ ចាប់ពីចុងសប្តាហ៍នេះតទៅ បន្ទាប់ពីរដ្ឋបាលលោក ត្រាំ ឈប់ផ្ដល់មូលនិធិគាំទ្រ**ទ័ពអាកាសសិង្ហបុរី ចូលរួមជាមួយប្រទេសថៃ និងអាម៉េរិក ក្នុងសមយុទ្ធដែនអាកាសទ្រង់ទ្រាយធំ ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការ**រថយន្ដ Cybertrucks បានឆេះដោយសារគេកប់ដបសាំងដាក់ សំដៅទៅបន្ទប់តាំងបង្ហាញរថយន្ត Tesla**ការតវ៉ាបានផ្ទុះឡើងក្នុងប្រទេសតួកគី បន្ទាប់ពីអាជ្ញាធរឃុំខ្លួនអភិបាលរដ្ឋធានីអ៊ីស្តង់ប៊ុល ដែលត្រូវជ្រើសរើសជាបេក្ខជនប្រធានាធិបតី**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ស្វាយ ដូត**នាយឧត្តមសេនីយ៍ ស ថេត បន្តជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង នគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៥**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្រ្តី**អាមេរិក ព្រមានទីក្រុងតេហេរ៉ង់ ប្រឆាំងនឹងការបន្តផ្តល់ជំនួយដល់ក្រុមឧទ្ទាមហ៊ូទីយេម៉ែន**លោក Zelenskyy៖ ការប្តេជ្ញារបស់រុស្ស៊ី ថានឹងមិនវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលគឺផ្ទុយពីការពិតខ្លាំងណាស់

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ព្រមានថា ការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើតំបន់ ហ្កាហ្សាសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤០០នាក់ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ

ប៉ាឡេស្ទីន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែល បានព្រមានកាលពីថ្ងៃអង្គារ ទី១៨ ខែមីនាថាការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើតំបន់ ហ្កាហ្សាដែលសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤០០នាក់ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។

តាមក្រសួងសុខាភិបាលហ្កាហ្សា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ដែលធ្វើឡើងក្នុងលក្ខខណៈទ្រង់ទ្រាយធំបំផុតមួយចាប់តាំងពីបទឈប់បាញ់មួយចូលជាធរមាន កាលពីខែមករាមក បានសម្លាប់មនុស្សជាង ៤០០នាក់ នៅទូទាំងតំបន់ហ្កាហ្សា។ ប៉ុន្តែ លោក Netanyahu បាននិយាយថាការវាយប្រហារនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។

នៅក្នុងសេចក្ដីថ្លែងការណ៍ជាវីដេអូមួយ លោក Netanyahu បានព្រមានដូច្នេះថា «ហាម៉ាសបានដឹងពីអំណាចរបស់យើងក្នុងពេល២៤ម៉ោងកន្លងទៅនេះ។ ខ្ញុំសូមព្រមានថានេះ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ…ហើយចាប់ពីឥលូវតទៅកិច្ចចរចានឹងត្រូវធ្វើឡើងនៅក្រោមកាណុងកាំភ្លើង រីឯសម្ពាធយោធាជារឿងសំខាន់បំផុតសម្រាប់ការដោះលែងចំណាប់ខ្មាំង បន្ថែមទៀត»។
គួរបញ្ជាក់ថា អ៉ីស្រាអែល និងក្រុមហាម៉ាស បានចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការបំពានលើបទឈប់បាញ់។

ការិយាល័យរបស់លោក Netanyahu បានចោទប្រកាន់ថា ការចាប់ផ្ដើមការវាយប្រហារតាមផ្លូវអាកាសឡើងវិញកើតមានឡើងដោយសារតែក្រុមហាម៉ាស បដិសេធពន្យារបទឈប់បាញ់ ហើយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់ បាននិយាយថាហាម៉ាសជាអ្នកទទួលខុសត្រូវចំពោះការចាប់ផ្ដើមសង្រ្គាមឡើងវិញ។

ប៉ុន្តែ អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក បានថ្កោលទោស ការវាយប្រហាររបស់អ៉ីស្រាអែល ខណៈក្រុមគ្រួសារសាច់ញាតិចំណាប់ខ្មាំងអ៉ីស្រាអែល ទទូចសុំឱ្យលោក Netanyahu បញ្ឈប់អំពើហិង្សាដោយសារបារម្ភពីអនាគតមនុស្សជាទីស្រឡាញ់របស់ពួកគេដែលកំពុងជាប់ឃុំនៅហ្កាហ្សា៕

អត្ថបទដែលជាប់ទាក់ទង