**ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត**ADB នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការក្នុង ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា**ឯកឧត្តម ហ៊ុន ម៉ានី៖ ការដ្ឋានកំណែទម្រង់មុខងារសាធារណៈជួយឱ្យកម្ពុជា រក្សាបានភាពធន់ទៅនឹងវិបត្តិ ក្នុងស្ថានភាពមិនច្បាស់លាស់នៃនយោបាយសកល**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សាលាភូមិន្ទរដ្ឋបាល សម្រេចបន្ថែមមុខវិជ្ជា «ឧត្តមភាពមន្ត្រី» ដើម្បីផ្សាភ្ជាប់មនសិកាមន្ត្រីរាជការ វិជ្ជាជីវៈ ឱ្យកាន់មានចំណេះដឹង ចំណេះធ្វើ ដើម្បីប្រទេសជាតិ និងបម្រើប្រជាជន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការកែលម្អប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រីរាជការ បានផ្លាស់ប្តូរទស្សនៈ «មានខ្សែ មានលុយ» មកស្របតាមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ផ្តល់ក្តីសង្ឃឹម និងភាពជឿជាក់ដល់យុវជនកម្ពុជា**វិទ្យុអាស៊ីសេរី ប្រកាសបញ្ឈប់បុគ្គលិករាប់រយនាក់ ចាប់ពីចុងសប្តាហ៍នេះតទៅ បន្ទាប់ពីរដ្ឋបាលលោក ត្រាំ ឈប់ផ្ដល់មូលនិធិគាំទ្រ**ទ័ពអាកាសសិង្ហបុរី ចូលរួមជាមួយប្រទេសថៃ និងអាម៉េរិក ក្នុងសមយុទ្ធដែនអាកាសទ្រង់ទ្រាយធំ ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការ**រថយន្ដ Cybertrucks បានឆេះដោយសារគេកប់ដបសាំងដាក់ សំដៅទៅបន្ទប់តាំងបង្ហាញរថយន្ត Tesla**ការតវ៉ាបានផ្ទុះឡើងក្នុងប្រទេសតួកគី បន្ទាប់ពីអាជ្ញាធរឃុំខ្លួនអភិបាលរដ្ឋធានីអ៊ីស្តង់ប៊ុល ដែលត្រូវជ្រើសរើសជាបេក្ខជនប្រធានាធិបតី**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ស្វាយ ដូត**នាយឧត្តមសេនីយ៍ ស ថេត បន្តជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង នគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៥**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្រ្តី**អាមេរិក ព្រមានទីក្រុងតេហេរ៉ង់ ប្រឆាំងនឹងការបន្តផ្តល់ជំនួយដល់ក្រុមឧទ្ទាមហ៊ូទីយេម៉ែន**លោក Zelenskyy៖ ការប្តេជ្ញារបស់រុស្ស៊ី ថានឹងមិនវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលគឺផ្ទុយពីការពិតខ្លាំងណាស់**នាយករដ្ឋមន្ត្រីថៃ បដិសេធការរិះគន់ថាមិនខ្វល់ខ្វាយពីបញ្ហារបស់សង្គម ពេលមានការតវ៉ារបស់កសិករ**ប្រធានាធិបតីបារាំង និងព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត បានថ្កោលទោសការបន្តការវាយប្រហារលើតំបន់ហ្កាហ្សា ពីសំណាក់អ៉ីស្រាអែល**ធនាគារកណ្តាលថៃ ថា ដំណោះស្រាយសម្រាប់បញ្ហាបំណុលគ្រួសារខ្ពស់របស់ប្រទេស ត្រូវតែធានាឱ្យមានវិន័យហិរញ្ញវត្ថុល្អ**លោក ត្រាំ បានប្រាប់លោក ហ្សេលេនស្គី ថា អាមេរិកអាចគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន**អាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយគណៈ ប្រតិភូជប៉ុន ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រងក្នុងតំបន់រមណីយដ្ឋានអង្គរ**ឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីហិង្សាវាយគ្នាទៅវិញទៅមក និងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

រដ្ឋមន្ត្រីការបរទេសចិន និងកូរ៉េខាងត្បូង នឹងជួបប្រជុំគ្នានៅរាជធានីតូក្យូ នៅថ្ងៃសៅរ៍សប្តាហ៍នេះ

តូក្យូ៖លោក តាគីស៊ី អ៊ីវ៉ាយ៉ា  រដ្ឋមន្ត្រីការបរទេសជប៉ុន បាននិយាយថា រដ្ឋមន្ត្រីការបរទេសចិន និងកូរ៉េខាងត្បូង នឹងមកជួបប្រជុំគ្នានៅរាជធានីតូក្យូនៅថ្ងៃសៅរ៍សប្តាហ៍នេះ។

រដ្ឋមន្ត្រីទាំងបីត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីវិធីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការផ្លាស់ប្ដូរបុគ្គលិក នៅពេលពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងធ្វើឱ្យទស្សនវិស័យសេដ្ឋកិច្ចពិភពលោក មិនច្បាស់លាស់។ ពួកគេ​ក៏​ទំនង​ជា​នឹង​ដាក់​មូលដ្ឋាន​គ្រឹះ​សម្រាប់​កិច្ច​ប្រជុំ​កំពូល​បី​ផ្លូវ​ ដែល​ជប៉ុន​មាន​បំណង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​នេះ។ កិច្ចប្រជុំថ្ងៃសៅរ៍ នឹងដឹកនាំដោយលោក អ៊ីវ៉ាយ៉ា និងមានការចូលរួមដោយសមភាគីចិន និងកូរ៉េខាងត្បូង ពោលគឺលោក វ៉ាង យី និងលោក ឆូ តេយុល។ ប្រមុខការបរទេសនៃប្រទេសជិតខាងអាស៊ីបូព៌ាទាំងបី បានជួបគ្នាចុងក្រោយក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។

លោក អ៊ីវ៉ាយ៉ា បានប្រាប់សន្និសីទសារព័ត៌មានថា លោកចង់ផ្លាស់ប្ដូរយោបល់ដោយស្មោះត្រង់ជាមួយសមភាគីចិន និងកូរ៉េខាងត្បូង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ តម្រង់ទិសនាពេលអនាគត។ រដ្ឋមន្ត្រី​ជប៉ុន ចិន និង​កូរ៉េខាងត្បូង​ ក៏​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​នៅ​ក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយផងដែរ​នៅ​ថ្ងៃ​សៅរ៍​ខាងមុខ។ លោក អ៊ីវ៉ាយ៉ា និងលោក វ៉ាង នឹងធ្វើជាប្រធានកិច្ចសន្ទនាសេដ្ឋកិច្ចកម្រិតខ្ពស់រវាងជប៉ុន និងចិន ដែលជាជំនួបលើកដំបូងក្នុងរយៈពេលប្រហែល៦ឆ្នាំ។

លោក អ៊ីវ៉ាយ៉ា និងលោក វ៉ាង ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការរឹតបន្តឹងការនាំចូលរបស់ចិនលើផលិតផលនេសាទ និងសាច់គោរបស់ជប៉ុន អាកប្បកិរិយាឈ្លានពានរបស់ចិននៅក្នុងសមុទ្ទចិនខាងកើត និងសមុទ្ទចិនខាងត្បូង និងការឃុំខ្លួនជនជាតិជប៉ុននៅក្នុងប្រទេសចិន។

លោក អ៊ីវ៉ាយ៉ា និងលោក ឆូ ទំនងជានឹងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសពួកគេក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងគ្នាបន្ថែមទៀត ទោះបីជាមានភាពចលាចលនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូងក៏ដោយ។ ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ប្រារព្ធខួបលើកទី៦០ នៃការធ្វើឱ្យប្រក្រតីភាពនៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរនៅឆ្នាំនេះ៕

អត្ថបទដែលជាប់ទាក់ទង