**រថយន្ដ Cybertrucks បានឆេះដោយសារគេកប់ដបសាំងដាក់ សំដៅទៅបន្ទប់តាំងបង្ហាញរថយន្ត Tesla**ការតវ៉ាបានផ្ទុះឡើងក្នុងប្រទេសតួកគី បន្ទាប់ពីអាជ្ញាធរឃុំខ្លួនអភិបាលរដ្ឋធានីអ៊ីស្តង់ប៊ុល ដែលត្រូវជ្រើសរើសជាបេក្ខជនប្រធានាធិបតី**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ស្វាយ ដូត**នាយឧត្តមសេនីយ៍ ស ថេត បន្តជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង នគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៥**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្រ្តី**អាមេរិក ព្រមានទីក្រុងតេហេរ៉ង់ ប្រឆាំងនឹងការបន្តផ្តល់ជំនួយដល់ក្រុមឧទ្ទាមហ៊ូទីយេម៉ែន**លោក Zelenskyy៖ ការប្តេជ្ញារបស់រុស្ស៊ី ថានឹងមិនវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលគឺផ្ទុយពីការពិតខ្លាំងណាស់**នាយករដ្ឋមន្ត្រីថៃ បដិសេធការរិះគន់ថាមិនខ្វល់ខ្វាយពីបញ្ហារបស់សង្គម ពេលមានការតវ៉ារបស់កសិករ**ប្រធានាធិបតីបារាំង និងព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត បានថ្កោលទោសការបន្តការវាយប្រហារលើតំបន់ហ្កាហ្សា ពីសំណាក់អ៉ីស្រាអែល**ធនាគារកណ្តាលថៃ ថា ដំណោះស្រាយសម្រាប់បញ្ហាបំណុលគ្រួសារខ្ពស់របស់ប្រទេស ត្រូវតែធានាឱ្យមានវិន័យហិរញ្ញវត្ថុល្អ**លោក ត្រាំ បានប្រាប់លោក ហ្សេលេនស្គី ថា អាមេរិកអាចគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន**អាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយគណៈ ប្រតិភូជប៉ុន ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រងក្នុងតំបន់រមណីយដ្ឋានអង្គរ**ឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីហិង្សាវាយគ្នាទៅវិញទៅមក និងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ រដ្ឋមន្ត្រីការបរទេសតូហ្គោ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៥ នឹងប្រារព្ធធ្វើនៅថ្ងៃទី៧ ខែមេសា ខាងមុខ នៅក្រុងច្បារមន**រដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា**អ៉ីស្រាអែល អះអាងថា កងកម្លាំងរបស់ខ្លួនបានបើកប្រតិបត្តិការវាយលុកថ្មើរជើងសាជាថ្មីនៅភាគកណ្ដាល និងខាងត្បូង នៃតំបន់ហ្កាហ្សា**លោក ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីបិទក្រសួងអប់រំអាមេរិកចោល ជាការបំពេញតាមពាក្យសន្យា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យឆ្លងព្រះបរមចេតិយ ឧទ្ទិសថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធសម្តេច ទេព វង្ស**ឃាត់ខ្លួនជនសង្ស័យម្នាក់ ចាប់បោកក្បាលជនរងគ្រោះត្រូវជាប្រពន្ធ ទៅលើបេតុង បណ្ដាលឱ្យស្លាប់ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង

ឧត្តមសេនីយ៍ឯក ជីវ ផល្លី ស្នើឲ្យស្នងការរាជធានី-ខេត្ត ពង្រឹងសមត្ថភាពក្នុងការឡើងធ្វើបទអន្តរាគមន៍ ធ្វើយ៉ាងណាឲ្យចំណុច ឲ្យចំបញ្ហា ទាំងបញ្ហាប្រឈម និងសំណូមពរ

ភំ្នពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ស្តីពី ការពិនិត្យវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ នៅសាលសន្និបាតអគ្គស្នងការដ្ឋាននគរបាលជាតិ។

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥នេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ មានរយៈពេល១ថ្ងៃពេញ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ស៊ូ ប៊ុនសួរ អនុប្រធានសេនាធិការដ្ឋាន, លោកឧត្តមសេនីយ៍ត្រី តាន់ វណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, លោក/លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន នាយ/នាយរងការិយាល័យនិងមន្ត្រីទាំងអស់ចំណុះនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, លោក/លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ ចំណុះស្នងការដ្ឋាននគរបាលរាជធានី-ខេត្តសរុបចំនួន១៥៧នាក់ ស្រី៣៩នាក់។

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឡើងរាយការណ៍សង្ខេបស្តីពីលទ្ធផលកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០២៤ និងបណ្តាស្នងការរង នាយការិយាល័យដែលបានចូលរួមលើកឡើងបទអន្តរាគមន៍ ពីបញ្ហាប្រឈម សំណូមពរ ក៏ដូចជាដំណោះស្រាយរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ក៏បានឯកភាព និងគាំទ្រតាមរបាយការណ៍ និងគាំទ្រការចូលរួមធ្វើបទអន្តរាគមន៍ពីបណ្តាស្នងការរាជធានីខេត្ត ហើយក៏សូមទទួលយកសំណូមពរមួយចំនួន បញ្ហាប្រឈម យកមកដោះស្រាយផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ សូមឲ្យស្នងការរាជធានី-ខេត្ត ពង្រឹងសមត្ថភាពឡើងវិញ ក្នុងការឡើងរាយការណ៍ ឬឡើងធ្វើបទអន្តរាគមន៍ ធ្វើយ៉ាងណាឲ្យចំណុច ឲ្យចំបញ្ហា ទាំងបញ្ហាប្រឈមនិងសំណូមពរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់ថា លោកប្រធាន អនុប្រធាននាយកដ្ឋាន ស្នងការរងរាជធានី-ខេត្ត ត្រូវធ្វើបច្ចុបុ្បន្នភាពបញ្ជីគ្រប់គ្រងពលករចំណាកស្រុកឲ្យបានច្បាស់លាស់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធការងារហតឡាញ ១២៨៨ ឯកឧត្តមសូមឲ្យ ប្រធាននាយកដ្ឋាន ត្រូវពង្រឹងក្រុមការងារហតឡាញនេះឲ្យមានប្រសិទ្ធភាព។ បើមានការរអាក់រអួល ឬមានបញ្ហាអ្វីមួយ ក្រុមការងារហតឡាញ ត្រូវរាយការណ៍បន្ទាន់អំពីបញ្ហាដើម្បីរកដំណោះស្រាយ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានបន្ថែមដល់ស្នងការរងរាជធានី-ខេត្ត សូមធ្វើការរួមគ្នា សហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងដាច់ខាត និងផ្តន្ទាទោសជនល្មើសទៅតាមផ្លូវច្បាប់។ មន្រ្តីនគរបាលយុត្តិធម៌ ធ្វើយ៉ាងណាត្រូវតែចូលរួមអនុវត្តច្បាប់ កុំពាក់ព័ន្ធបទល្មើស។

ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់ស្នងការរងរាជធានី-ខេត្ត ដែលទទួលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងសូមជូនពរ ឲ្យការធ្វើដំណើរត្រឡប់ទៅវិញប្រកបដោយសុខសុវត្ថិភាព និងពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង