ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្ញើសារលិខិតរំលែកទុក្ខ ជូនលោកជំទាវ សែម សុធា ចំពោះមរណភាពរបស់ឯកឧត្តម ស្វាយ ដូត
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ សូមចូលរួមរំលែកទុក្ខ ជូនចំពោះលោកជំទាវ សែម សុធា និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម ស្វាយ ដូត ជំនួយការសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាស្វាមីរបស់ លោកជំទាវ ដែលបានទទួលមរណភាព នៅថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៩:១៩នាទីល្ងាច ក្នុងជន្មាយុ ៥៥ឆ្នាំ ដោយរោគាពាធ ៕