កម្ពុជា-នេប៉ាល់ ឯកភាពជំរុញឱ្យមានការផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍សាសនារវាងប្រទេសទាំងពីរ
ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ មានជំនួបសម្តែងការគួរាម និងពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ ឯកឧត្តម Badri Pandey រដ្ឋមន្រ្តីក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ ស៊ីវិលនៃប្រទេសនេប៉ាល់ និងសហការី ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ចំពោះការ ផ្សព្វផ្សាយនូវគោលដៅទេសចរណ៍សាសនា (ព្រះពុទ្ធ) តំបន់សក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពុទ្ធសាសនិក និងប្រជាជនក្នុងប្រទេសនេប៉ាល់ ព្រមទាំងជំរុញឱ្យមាន ជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងខេត្ត Lumbini (ទីកន្លែងកំណើតរបស់ព្រះពុទ្ធ) តួយ៉ាងក៏ជំរុញការផ្លាស់ប្តូរបទពិសោធស្តីពីការអភិវឌ្ឍផលិតផលទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្សលើវិស័យទេសចរណ៍ និងការជំរុញធុរកិច្ចទេសចរណ៍ទៅវិញទៅមក និងពិនិត្យលទ្ធភាពចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីផងដែរ ៕