**រថយន្ដ Cybertrucks បានឆេះដោយសារគេកប់ដបសាំងដាក់ សំដៅទៅបន្ទប់តាំងបង្ហាញរថយន្ត Tesla**ការតវ៉ាបានផ្ទុះឡើងក្នុងប្រទេសតួកគី បន្ទាប់ពីអាជ្ញាធរឃុំខ្លួនអភិបាលរដ្ឋធានីអ៊ីស្តង់ប៊ុល ដែលត្រូវជ្រើសរើសជាបេក្ខជនប្រធានាធិបតី**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ស្វាយ ដូត**នាយឧត្តមសេនីយ៍ ស ថេត បន្តជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង នគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៥**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្រ្តី**អាមេរិក ព្រមានទីក្រុងតេហេរ៉ង់ ប្រឆាំងនឹងការបន្តផ្តល់ជំនួយដល់ក្រុមឧទ្ទាមហ៊ូទីយេម៉ែន**លោក Zelenskyy៖ ការប្តេជ្ញារបស់រុស្ស៊ី ថានឹងមិនវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលគឺផ្ទុយពីការពិតខ្លាំងណាស់**នាយករដ្ឋមន្ត្រីថៃ បដិសេធការរិះគន់ថាមិនខ្វល់ខ្វាយពីបញ្ហារបស់សង្គម ពេលមានការតវ៉ារបស់កសិករ**ប្រធានាធិបតីបារាំង និងព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត បានថ្កោលទោសការបន្តការវាយប្រហារលើតំបន់ហ្កាហ្សា ពីសំណាក់អ៉ីស្រាអែល**ធនាគារកណ្តាលថៃ ថា ដំណោះស្រាយសម្រាប់បញ្ហាបំណុលគ្រួសារខ្ពស់របស់ប្រទេស ត្រូវតែធានាឱ្យមានវិន័យហិរញ្ញវត្ថុល្អ**លោក ត្រាំ បានប្រាប់លោក ហ្សេលេនស្គី ថា អាមេរិកអាចគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន**អាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយគណៈ ប្រតិភូជប៉ុន ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រងក្នុងតំបន់រមណីយដ្ឋានអង្គរ**ឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីហិង្សាវាយគ្នាទៅវិញទៅមក និងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ រដ្ឋមន្ត្រីការបរទេសតូហ្គោ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៥ នឹងប្រារព្ធធ្វើនៅថ្ងៃទី៧ ខែមេសា ខាងមុខ នៅក្រុងច្បារមន**រដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា**អ៉ីស្រាអែល អះអាងថា កងកម្លាំងរបស់ខ្លួនបានបើកប្រតិបត្តិការវាយលុកថ្មើរជើងសាជាថ្មីនៅភាគកណ្ដាល និងខាងត្បូង នៃតំបន់ហ្កាហ្សា**លោក ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីបិទក្រសួងអប់រំអាមេរិកចោល ជាការបំពេញតាមពាក្យសន្យា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យឆ្លងព្រះបរមចេតិយ ឧទ្ទិសថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធសម្តេច ទេព វង្ស**ឃាត់ខ្លួនជនសង្ស័យម្នាក់ ចាប់បោកក្បាលជនរងគ្រោះត្រូវជាប្រពន្ធ ទៅលើបេតុង បណ្ដាលឱ្យស្លាប់ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ចែករំលែកចំណេះដឹងអំពីតួនាទីក្រសួងព័ត៌មាន លើការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិ ជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធី អន្តរជាតិជិត ២០០នាក់

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព បង្ហាញពីប្រវត្តិ និងចែករំលែកពីតួនាទីដ៏សារៈសំខាន់របស់ក្រសួងព័ត៌មាន លើការងារគ្រប់គ្រងព័ត៌មាននិងសារធារណមតិជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធី អន្តរជាតិចំនួន ១៧២នាក់។ ដំណើរទស្សនកិច្ចសិក្សានេះធ្វើឡើងក្រោមកិច្ចព្រមព្រៀងរវាងក្រសួងព័ត៌មាននិងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ក្នុងការផ្តល់ឱកាសដល់សិស្សនិស្សិតផ្សារភ្ជាប់រវាងការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែង និងការត្រៀមខ្លួនសម្រាប់បំពេញការងារទាំងក្នុងក្របខណ្ឌរដ្ឋ និងឯកជន។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានចែករំលែកដល់សនិស្សិតដែលកំពុងសិក្សានៅតាមមហាវិទ្យាល័យនានា ឱ្យខិតខំប្រឹងប្រែងស្រាវជ្រាវ ប្រមូលឯកសារផ្សេងៗបន្ថែមទៀត ដើម្បីក្លាយជាទុននៃចំណេះដឹងសម្រាប់ចូលរួមចំណែកបម្រើសង្គមជាតិជាដើម។ ខណៈក្រសួងព័ត៌មាន គឺបើកចំហជានិច្ច ឱ្យសិស្សនិស្សិតនានា មកទស្សនកិច្ចសក្សាស្វែងយល់ពីកិច្ចការងារប្រចាំថ្ងៃរបស់ក្រសួងព័ត៌មាន ផងដែរ។ រហូតមកដល់ពេលនេះ មានសិស្សនិស្សិតប្រមាណ ១ពាន់នាក់បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីកិច្ចការងាររបស់ក្រសួងព័ត៌មាន ក្នុងនោះថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មានបានធ្វើបទបង្ហាញជូនដល់សិស្សនិស្សិតឱ្យបានយល់ដឹង។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងនូវតួនាទីរបស់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដោយបានបញ្ជាក់ថាមនុស្សត្រូវការព័ត៌មានជាចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ, មនុស្ស និងព័ត៌មានមិនអាចកាត់ផ្តាច់ចេញពីគ្នាសារព័ត៌មានជាអំណាចទី៤ ហើយប្រព័ន្ធផ្សព្វផ្សាយជាយន្តការចែករំលែកព័ត៌មានសម្រាប់ ចំណេះដឹងសង្គម ដែលជាមូលដ្ឋានក្នុងការសម្រចចិត្តត្រឹមត្រូវ ឬខុស សារព័ត៌មានធ្វើឱ្យមានស្ថិរភាព ឬចលាចលក្នុងសង្គម សារព័ត៌មានដើរតួក្នុងការឆ្លុះបញ្ចាំងពីតថភាពពិត។

អ្វីដែលសំខាន់ដែរនោះ ក្រសួងព័ត៌មាន ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតជាសំខាន់លើការធានាឱ្យបាននូវសន្តិសុខព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ហើយភាពជឿជាក់នៃស្ថាប័នសារព័ត៌មាន មិនមែនគ្រាន់តែជាបញ្ហានៃក្រមសីលធម៌អ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិ និងស្ថិរភាពសង្គមរបស់យើងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង