រដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យមើលស្ថានភាពផ្ទាល់នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញពិនិត្យមើលស្ថានភាពផ្ទាល់នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង ក្នុងរាជធានីភ្នំពេញ ជាពិសេសបានជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ណ ប.ស.ស. និងបណ្ណមូលនិធិសមធម៌សុខាភិបាល ដើម្បីទទួលសេវាថែទាំសុខភាព ពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ។
នៅក្នុងឱកាសនេះ ឯកឧត្តម ហេង សួរ និង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ក៏បានជួបប្រជុំពិភាក្សាជាមួយវេជ្ជបណ្ឌិត មន្ត្រីសុខាភិបាល និងមន្រ្តីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលប្រចាំការនៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីផ្តល់ជាអនុសាសន៍មួយចំនួនផងដែរ ៕