ប្រាំមួយរំពេចក្នុងរដូវផ្ការីក ៖ កុលាបក្នុងជំនោរសមុទ្រ
ស្រែអំបិលដែលជ្រាបទឹកសមុទ្រ តើអាចដុះចេញផ្កាកុលាបដោយរបៀបណា? កែច្នៃគុណភាពដី បង្កើតអាជីវកម្ម បណ្តុះបណ្តាលធនធានមនុស្ស ។ បើយើងបញ្ចូលពាក្យថា “កុលាប” នៅលើវេទិកាលក់អនឡាញ វានឹងប្រាប់ថា ជាតែផ្កាកុលាប សាប៊ូកុលាប នំកុលាប។ ផ្កាកុលាបដែលរីកស្គុសស្គាយក្នុងជំនោរសមុទ្រនៅតំបន់ភាគខាងត្បូងរបស់ប្រទេសចិន គឺជាបុប្ផាបង្កើតទ្រព្យរបស់ស្រ្តីដែលរស់នៅទីនោះ។
«ការកសាងប្រទេស ការស្តារភាពរុងរឿងនៃប្រជាជាតិឡើងវិញ ស្ត្រីជាកម្លាំងចលករដ៏សំខាន់។» នៅរដូវផ្ការីកឆ្នាំនេះ ក្នុងឱកាសទិវានារីអន្តរជាតិ ពេលចូលរួមកិច្ចប្រជុំពិភាក្សាការងារនិងសំណេះសំណាលជាមួយប្រតិភូនៃមហាសន្និបាតសភាទាំងពីរទូទាំងប្រទេសចិន លោក Xi Jinping មេដឹកនាំកំពូលចិននិយាយថា ធនធានមនុស្សបន្ដពីមួយជំនាន់ទៅមួយជំនាន់ មនុស្សគ្រប់រូបអាចបញ្ចេញសមត្ថភាពរៀងៗខ្លួន រាល់សមត្ថភាពត្រូវប្រើប្រាស់យ៉ាងពេញលេញ នោះ ការអភិវឌ្ឍន៍ជាតិកាន់តែរស់រវើក។
លោក Xi Jinping ធ្លាប់លើកឡើងពីរឿងអតីតកាលដែលលោកជាមួយឪពុកទៅឈ្វេងយល់ពីស្ថានភាពកសាងកសិដ្ឋាននៅខេត្តហៃណាន។ កាលនោះឆ្នាំ១៩៧៩ ហៃណានជាកោះក្រីក្រនិងបិទជិត ស្ថាបនិកបានពុះពារគ្រប់ឧបសគ្គខិតខំកសាងតំបន់ព្រៃភ្នំឱ្យក្លាយជាទីប្រជុំជន បានធ្វើឱ្យលោកចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ។
សព្វថ្ងៃនេះ កសិកម្មចិញ្ចឹមសត្វនិងដាំដុះ ទេសចរណ៍នៅជនបទ ពាណិជ្ជកម្មអេឡិកត្រូនិកជាដើមដែលជាអាជីវកម្មប្រភេទថ្មីបានបញ្ចេញនូវកម្លាំងរស់រវើកកាន់តែខ្លាំង ស្ត្រីក្នុងប្រទេសចិនបានដើរតួនាទីយ៉ាងច្រើនក្នុងវិស័យទាំងនេះ។ ទន្ទឹមនឹងនេះ កសិដ្ឋានជាលក្ខណៈគ្រួសារមួយចំនួនធំរបស់ចិនត្រូវបានគ្រប់គ្រងដោយពួកគេ។ រឿងគួរឱ្យចាប់អារម្មណ៍មួយ៖ “កសិដ្ឋានជាលក្ខណៈគ្រួសារ” បង្ហាញខ្លួនជាលើកដំបូងក្នុងលិខិតលេខមួយនៃមជ្ឈិមចិនហើយចាប់ផ្តើមកសាង ពីរដូវផ្ការីកឆ្នាំ២០១៣ ដែលជារដូវផ្ការីកទីមួយក្នុងយុគសម័យថ្មីរបស់ប្រទេសចិន។ សព្វថ្ងៃនេះ អាយុរំពឹងរស់ជាមធ្យមរបស់ស្ត្រីចិនម្នាក់ៗលើសពី ៨០ ឆ្នាំ ខណៈចំនួនស្ត្រីដែលបម្រើការងារនៅវិស័យសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសចិនបានលើសពី៤០ លាននាក់។
ខេត្ត ហៃណាន នាខែមីនា មេឃស្រឡះអាកាសធាតុល្អ បុប្ផាចោលក្លិនក្រអូបសាយ ភ្ញៀវទេសចរដើរលេងកម្សាន្តយ៉ាងកុះករ។ នៅភូមិ បូហូវ ក្រុង សានយ៉ា កុលាបក្នុងជំនោរសមុទ្រ អាចទាក់ទាញភ្ញៀវទេសចរលើសពី១លាននាក់ក្នុងមួយឆ្នាំ ដែលជួយបង្កើតប្រាក់ចំណូលចំនួន ១៧០ លានយាន់ប្រាក់ចិនចូលក្នុងកាបូបលុយរបស់ប្រជាជននៅទីនោះ។
ស្រី្តបានរួមចំណែកក្នុងគ្រប់មជ្ឈដ្ឋាននិងគ្រប់វិស័យ សម្រាប់ជីវិត ភាពឧស្សាហ៍ ព្យាយាម បង្កើតនូវសុខសុភមង្គល៕
រូបភាព
នាខែមេសា ឆ្នាំ២០១៣ លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅខេត្តហៃណាន។ ក្នុងសួនឧស្សាហកម្មផ្កាកុលាប លោកបានពាក់ដួនយ៉ាងរីករាយដែលស្រ្តីកសិករជនជាតិលីបានជូនលោក។