**អ៉ីស្រាអែល អះអាងថា កងកម្លាំងរបស់ខ្លួនបានបើកប្រតិបត្តិការវាយលុកថ្មើរជើងសាជាថ្មីនៅភាគកណ្ដាល និងខាងត្បូង នៃតំបន់ហ្កាហ្សា**លោក ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីបិទក្រសួងអប់រំអាមេរិកចោល ជាការបំពេញតាមពាក្យសន្យា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យឆ្លងព្រះបរមចេតិយ ឧទ្ទិសថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធសម្តេច ទេព វង្ស**ឃាត់ខ្លួនជនសង្ស័យម្នាក់ ចាប់បោកក្បាលជនរងគ្រោះត្រូវជាប្រពន្ធ ទៅលើបេតុង បណ្ដាលឱ្យស្លាប់ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ នាយកប្រតិបត្តិ ក្រុមហ៊ុន AirAsia Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្រ្តី ឈាង រ៉ា៖ អគារផ្នែកជំងឺកុមារ នឹងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសសុខភាពមាតា ទារក កុមារនៅកម្ពុជា**លោក Xi Jinping ចុះត្រួតពិនិត្យការងារនៅក្រុង Lijiang ខេត្តYunnan**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប៖ ប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ និងជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព**ភាគីចិនបន្តជួយព្យាបាលកុមារកម្ពុជាដែលមានបញ្ហាបេះដូងពីកំណើត ក្រោមការសម្របសម្រួលពីសង្គមស៊ីវិល នៃប្រទេសទាំងពីរ**១ឆ្នាំចុងក្រោយនេះ ច្រកចេញចូលតែមួយក្រុងអរិយក្សត្រ ប្រឹងប្រែងបម្រើពលរដ្ឋបានជាង១ម៉ឺនសេវា! **អភិបាលខេត្ដឧត្ដរមានជ័យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងពិភាក្សាការរៀបចំព្រឹត្តិការណ៍សង្ក្រានឆ្នាំ២០២៥ “សង្ក្រានឧត្តរ”**លោក ដូណាល់ ត្រាំ និងលោក ហ្សេឡេនស្គី ព្រមព្រៀងគ្នាពួតដៃដើម្បីពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន**ដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់កាលទី៤**សម្ដេចធិបតី៖ ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែទម្រង់រដ្ឋបាលសាធារណៈ**សម្ដេចធិបតី បញ្ជាក់ជាថ្មីណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដីស្រង់ឈ្មោះមន្រ្ដីដែលធ្វើការ១០ ឆ្នាំឡើងមិនដែលបានមេដាយដើម្បីរៀបចំផ្ដល់មេដាយជូន**សម្តេចធិបតី កោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅ បានអនុវត្តប្រកបដោយតម្លាភាព និងយុត្តិធម៌**សម្ដេចធិបតី៖ កិច្ចការងារកំណែទម្រង់មុខងារសាធារណៈ គឺជាការងាររសើប ស្មុគស្មាញ**សម្ដេចធិបតី៖ ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង**សម្ដេចធិបតី៖ ប្រព័ន្ធរដ្ឋបាលសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា**សម្ដេចនាយករដ្ឋមន្ត្រី មិនបម្រួមក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងតែមួយឡើយ

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្រើនរំលឹកប្រជាពលរដ្ឋត្រូវគិតគូរពីសុខភាព ដោយផ្ដោតសំខាន់លើចំណីអាហារ កាត់បន្ថយភេសជ្ជៈផ្អែម និងហាត់ប្រាណទៀងទាត់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងលោកជំទាវ លាង វួចឆេង ហ៊ុនណេង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលសុខភាពឃុំពាមកោះស្នា និងបើកការដ្ឋានសាងសង់សំណង់ទ្វារទឹកព្រែកតាយី នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលទទួលបានសមិទ្ធផលថ្មីនៅពេលនេះ។ ឯកឧត្ដមសន្ដិបណ្ឌិត ក៏បានថ្លែងអំណរគុណ លោកស្រី លាង វួចឆេង ហ៊ុនណេង ដែលបានចំណាយធនធានផ្ទាល់ខ្លួន និងកៀរគរសប្បុរសជនជួយសាងសង់អគារមណ្ឌលសុខភាពនេះ។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានចាត់ទុកថា នេះជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍជាតិ និងគាំទ្រ លើកកម្ពស់វិស័យសុខាភិបាល។ ចំពោះមណ្ឌលសុខភាព គឺជាទីតាំងដែលជួយសង្គ្រោះ អាយុជីវិតមនុស្ស ដូច្នេះត្រូវបានចាត់ទុកថា ជាការធ្វើបុណ្យដ៏ធំមួយផងដែរ។

ក្នុងន័យនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានក្រើនរំលឹកប្រជាពលរដ្ឋត្រូវគិតគូរពីសុខភាព ដោយផ្ដោតសំខាន់លើចំណីអាហារ ពោលត្រូវទទួលទាន តិចអំបិល ស្ករ កាត់បន្ថយភេសជ្ជៈផ្អែម និងហាត់ប្រាណទៀងទាត់។ លើសពីនេះ ពិនិត្យសុខភាព ទៀងទាត់ ថ្នាំទៀតទាត់។

ឯកឧត្ដមបន្ដថា ទោះបីជាគ្រូពេទ្យ ពូកែ ឧបករណ៍ទំនើបក៏ដោយ បើមិនថែសុខភាព ពេទ្យមិនអាចជួយបានទេ ពោលបញ្ហានានាអាចដោះស្រាយបាន តែបើបញ្ហាសុខភាពធ្ងន់ធ្ងរ គឺប៉ះពាល់អាយុជីវិត។ ដោយឡែក ចំពោះលោកគ្រូ អ្នកគ្រូពេទ្យ បុគ្គលិកសុខាភិបាល លោកបានកោតសរសើរអ្វីដែលបានលះបង់ ជួយសង្គ្រោះជីវិតពលរដ្ឋ ដោយត្រូវចាំថា គ្មានណាបានបុណ្យជាងគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលឡើយ ដូច្នេះត្រូវបំពេញតួនាទីតាម វិជ្ជជីវៈពេទ្យ និងក្រមសីលធម៌។

យោងតាមរបាយការណ៍របស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា អគារមណ្ឌលសុខភាពឃុំពាមកោះស្នា កសាងដំបូងឡើង នៅឆ្នាំ១៩៩៨ ក្រោមការផ្តួចផ្តើម និងការចំណាយថវិកាផ្ទាល់របស់ សម្ដេចឧត្តមទេពញា ណ ហ៊ុន ណេង។ នៅឆ្នាំ២០២៤ លោកជំទាវ លាង វួចឆេង ហ៊ុនណង បានមើលឃើញពីការលំបាកក្នុងការផ្តល់សេវា ដោយអគារនោះនៅតូច និងគ្មានបន្ទប់ គ្រប់គ្រាន់សម្រាប់ផ្តល់សេវា និងបុគ្គលិកសម្រាកយាមប្រចាំការពេលយប់ លោកស្រីក៏មានបំណងចង់ពង្រីកសេវាឲ្យបានច្រើនបន្ថែមទៀត នៅក្នុងមណ្ឌលសុខភាពពាមកោះស្នា ដើម្បីជាបង្អែករបស់ប្រជាជន សម្រាប់៣ឃុំតាមមាត់ទន្លេ មានឃុំពាមកោះស្នា ឃុំព្រះអណ្តូង ឃុំខ្ពបតាងួន ដោយបានសម្រេចចិត្តសាងសង់អគារថ្មី១ខ្នង។

អគារថ្មីនេះ មានទទឹង ១៣ម៉ែត្រ បណ្តោយ១៩ម៉ែត្រ មាន៨បន្ទប់ មាន វេរ៉ង់ដាខាងមុខ សម្រាប់រថយន្តគិលានសង្គ្រោះដឹកអ្នកជំងឺឡើង-ចុះ ព្រមទាំងបានចាក់សាប ទំហំ២,៦០ម៉ែត្រ គុណ៤,១០ម៉ែត្រ សម្រាប់ដាក់ផ្ទុះធ្វើ ពីដែកប្រក់ក្បឿង ចំនួន១ខ្នង, ឃ្លាំងដាក់សម្ភារៈ ១ខ្នង ទំហំ ៣,៦០ម៉ែត្រ គុណ៤ម៉ែត្រ, រោងដាក់ឡាន ១ខ្នងទំហំ ៥ម៉ែត្រគុណ៨,២០ម៉ែត្រ, ធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងក្លោងទ្វារ មានបំពាក់ស្លាកមណ្ឌលសុខភាពរួចជាស្រេចតែម្តង សរុបថវិកា ១៤៥,៦៧៨.៨៩ដុល្លារ។

ដោយឡែក ចំពោះសំណង់ទ្វារទឹកព្រែកតាយីដែលត្រូវបើកការដ្ឋានសាងសង់វិញ មានលទ្ធភាពស្តុកទឹកប្រមាណ៤៥០,០០០ម៉ែត្រត្រីគុណ មានប្រជាពលរដ្ឋ អ្នកទទួលផលចំនួន៤ភូមិ គឺភូមិពាមក្នុង ភូមិដីលើ ភូមិពាមក្រៅ និងភូមិទទួលរការ ស្មើនឹង ១,៦៤៥គ្រួសារ និងមានលទ្ធភាពស្រោចស្រពបន្ថែលើផ្ទៃដីបង្កបង្កើនផលស្រូវប្រាំង ៤២២ហិចតា ដំណាំរួមផ្សំ ចំនួន ១២ហិចតា សរុបចំនួន៤៣៤ហិចតា។ ដោយមើលឃើញការលំបាកនេះ និងដើម្បីជួយសម្រួល ដល់ការលំបាករដ្ឋបាលខេត្ត បានគោរពស្នើសុំសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីអនុញ្ញាតឲ្យក្រសួងធនធានទឹក និងឧតុនិយម ចុះសិក្សា វាយតម្លៃ ឈានទៅដល់ការបើកការដ្ឋានសាងសង់ សំណង់ទ្វាទឹកព្រែកតាយីនាថ្ងៃនេះ។

ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងអំណរគុណឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ដែលតែងតែបានគាំទ្រ និងជួយជំរុញឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី សម្ភារ បរិក្ខានានាគាំទ្រដល់វិស័យសុខាភិបាល ក្នុងខេត្ត និងសូមគោរពថ្លែងអំណរគុណ លោកជំទាវ លាង រួចឆេង ហ៊ុនណេង បានចំណាយធនធានផ្ទាល់ខ្លួនជួយឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលនៅស្រុកស្ទឹងត្រង់ដែលតាមរយៈសមិទ្ធផលថ្មី នៅមណ្ឌលសុខភាពពាមកោះស្នានាថ្ងៃនេះ ពិតជាបានរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង