**អ៉ីស្រាអែល អះអាងថា កងកម្លាំងរបស់ខ្លួនបានបើកប្រតិបត្តិការវាយលុកថ្មើរជើងសាជាថ្មីនៅភាគកណ្ដាល និងខាងត្បូង នៃតំបន់ហ្កាហ្សា**លោក ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីបិទក្រសួងអប់រំអាមេរិកចោល ជាការបំពេញតាមពាក្យសន្យា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យឆ្លងព្រះបរមចេតិយ ឧទ្ទិសថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធសម្តេច ទេព វង្ស**ឃាត់ខ្លួនជនសង្ស័យម្នាក់ ចាប់បោកក្បាលជនរងគ្រោះត្រូវជាប្រពន្ធ ទៅលើបេតុង បណ្ដាលឱ្យស្លាប់ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ នាយកប្រតិបត្តិ ក្រុមហ៊ុន AirAsia Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្រ្តី ឈាង រ៉ា៖ អគារផ្នែកជំងឺកុមារ នឹងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសសុខភាពមាតា ទារក កុមារនៅកម្ពុជា**លោក Xi Jinping ចុះត្រួតពិនិត្យការងារនៅក្រុង Lijiang ខេត្តYunnan**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប៖ ប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ និងជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព**ភាគីចិនបន្តជួយព្យាបាលកុមារកម្ពុជាដែលមានបញ្ហាបេះដូងពីកំណើត ក្រោមការសម្របសម្រួលពីសង្គមស៊ីវិល នៃប្រទេសទាំងពីរ**១ឆ្នាំចុងក្រោយនេះ ច្រកចេញចូលតែមួយក្រុងអរិយក្សត្រ ប្រឹងប្រែងបម្រើពលរដ្ឋបានជាង១ម៉ឺនសេវា! **អភិបាលខេត្ដឧត្ដរមានជ័យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងពិភាក្សាការរៀបចំព្រឹត្តិការណ៍សង្ក្រានឆ្នាំ២០២៥ “សង្ក្រានឧត្តរ”**លោក ដូណាល់ ត្រាំ និងលោក ហ្សេឡេនស្គី ព្រមព្រៀងគ្នាពួតដៃដើម្បីពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន**ដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់កាលទី៤**សម្ដេចធិបតី៖ ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែទម្រង់រដ្ឋបាលសាធារណៈ**សម្ដេចធិបតី បញ្ជាក់ជាថ្មីណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដីស្រង់ឈ្មោះមន្រ្ដីដែលធ្វើការ១០ ឆ្នាំឡើងមិនដែលបានមេដាយដើម្បីរៀបចំផ្ដល់មេដាយជូន**សម្តេចធិបតី កោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅ បានអនុវត្តប្រកបដោយតម្លាភាព និងយុត្តិធម៌**សម្ដេចធិបតី៖ កិច្ចការងារកំណែទម្រង់មុខងារសាធារណៈ គឺជាការងាររសើប ស្មុគស្មាញ**សម្ដេចធិបតី៖ ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង**សម្ដេចធិបតី៖ ប្រព័ន្ធរដ្ឋបាលសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា**សម្ដេចនាយករដ្ឋមន្ត្រី មិនបម្រួមក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងតែមួយឡើយ

ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បណ្តាលឱ្យមនុស្សពីរនាក់បាត់ខ្លួន និងរាប់រយនាក់ផ្សេងទៀតត្រូវបានជម្លៀសចេញនៅតំបន់ ភាគខាងត្បូងប្រទេសអេស្ប៉ាញ

ម៉ាឌ្រីដ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មា ន Reuters នៅថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងរយៈពេល ៣សប្តាហ៍ជាប់ៗគ្នា បណ្តាលឱ្យមនុស្សពីរនាក់បាត់ខ្លួន និងរាប់រយនាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញ នៅតំបន់ Andalusia ភាគខាងត្បូងប្រទេសអេស្ប៉ាញ ជាកន្លែងដែលទឹកទន្លេហក់ឡើង ឬប្រឈមមុខនឹងហានិភ័យ។

អភិបាលតំបន់ Andalusia លោក Juan Manuel Moreno បានឱ្យដឹងថា មនុស្សពីរនាក់បានបាត់ខ្លួន នៅក្នុងទីក្រុង Seville ហើយស្នើសុំឱ្យអ្នកស្រុកបន្តប្រុងប្រយ័ត្ន ទោះបីជាភ្លៀងបានថមថយក៏ដោយ។ អាជ្ញាធរ ជឿថា អ្នកបាត់ខ្លួន ដែលជាគូស្នេហ៍ បានព្យាយាម ឆ្លងជ្រោះមួយហើយ ប្រហែលជាត្រូវទឹកគួចយកទៅ។រថយន្តពួកគេ ត្រូវ បានគេប្រទះឃើញក្រឡាប់នៅក្បែរនោះ។

តាមអាជ្ញាធរក្នុងតំបន់ ពលរដ្ឋសរុបចំនួន ៣៦៨គ្រួសារត្រូវបានជម្លៀសចេញ ដែលជាវិធានការបង្ការនៅក្នុងខេត្ត Malaga។ ទីប្រជុំជនមួយក្នុងចំណោមទីប្រជុំជនផ្សេងទៀត នៃទីក្រុង Cartama មានមនុស្សប្រហែល ២០នាក់ និងសត្វចិញ្ចឹមរបស់ពួកគេ ត្រូវបានជួយសង្គ្រោះចេញពីផ្ទះដែលរងការជន់លិច។

គួរបញ្ជាក់ថា ប្រជាជនអេស្ប៉ាញ មិនទាន់បាត់ការភ័យខ្លាចនៅឡើយទេ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពី ៤ខែមុននៅក្នុងតំបន់ Valencia ភាគខាងកើតនាំឱ្យមកនូវគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុត មិនធ្លាប់មានរយៈពេលច្រើនទសវត្សរ៍។ មនុស្សជា ច្រើនបានបន្ទោសទៅលើមន្ត្រីតំបន់ និង ថ្នាក់ជាតិថាមានការយឺតយ៉ាវក្នុងការជូន ដំណឹងបន្ទាន់ដល់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង