ប្រមុខការទូតកម្ពុជា និងតូហ្គោ ផ្លាស់ប្តូរទស្សនៈស្តីពីការពង្រីកទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច វិនិយោគ កសិកម្ម និងទេសចរណ៍
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយឯកឧត្តមសាស្ត្រាចារ្យ Robert DUSSEY រដ្ឋមន្ត្រីការបរទេស សមាហរណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ នៅទីស្តីការក្រសួង។
ក្នុងឱកាសនៃជំនួបនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច វិនិយោគ កសិកម្ម និងទេសចរណ៍ ព្រមទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ផងដែរ ៕